Connect with us

ជីវិតកម្សាន្ដ

ម្ចាស់ពាន «The Rapper Cambodia» យូហៃ ចាត់ទុកជ័យជំនះបានមកពីអ្នកគាំទ្រ

បានផុស

នៅ

កម្មវិធី​ប្រឡង​ចម្រៀង​រ៉េប​លំដាប់​ថ្នាក់​ពិភព លោក The Rapper Cambodia រដូវកាលទី១ ត្រូវ​បាន​​បញ្ចប់​ហើយ​នារាត្រីថ្ងៃទី២៤ ខែ​ធ្នូ ឆ្នាំ២០៣ ដោយ​រក​ឃើញម្ចាស់ពាន​បាន​​ទៅលើកំលោះ​សង្ហា Yuu Hai  (យូហៃ)។ លទ្ធផល​នេះ​​បានធ្វើមហាជន និង​អ្នក​គាំទ្រ​​ចូលរួម​អបអរ​​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រឡេក​​មក​មើល​​សាមី​ខ្លួន​​លោក យូហៃ  ក្រោយ​​ទទួល​​បាន​ជ័យជំនះ​​នៅ​ក្នុង​​កម្មវិធី​នេះ បាន​​ទម្លាយ​អារម្មណ៍​​រំភើប​​ជា​មួយ​​ការ​​អរគុណ​ចំពោះ​អ្នកគាំទ្រ​​ទាំង​​អស់​គ្នា។ យូ​ហៃ បាន​រៀបរាប់​​ថា “ខ្ញុំមិន​​អាច​​មក​ដល់​ចំណុច​​នេះ​ដោយ​គ្មាន​ការ​​គាំទ្រ​របស់​​អ្នក​ទាំង​អស់​គ្នា​​ទេ អរគុណ​​យ៉ាង​​ខ្លាំង​ទៅ​ដល់​អ្នកដែល​បាន​ស្រឡាញ់​គាំទ្រ​បោះឆ្នោត​ឲ្យខ្ញុំកន្លងមក“។

លោក​បន្ត​ថា រាល់ comment, videoនឹង​​ពាក្យ​លើក​​ទឹកចិត្ត​​របស់​អ្នក​​ទាំង​អស់គ្នា​គឺ​ជាអ្វី​ដែល​ជម្រុញ​ឲ្យលោក​មាន​​កម្លាំង​​ចិត្ត​​បន្ត​ទៅមុខ។ ជាចុងក្រោយ​​​លោក​ក៏​​អរគុណ​​ដល់ Coach Norith ដែល​បាន​បង្ហាត់​​បង្រៀន និង​​ផ្ដល់​បទពិសោធន៍​​ជា​ច្រើន​មក​ដល់​​រូប​លោក​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​កន្លង​មក​នេះ។

សូម​បញ្ជាក់​ដែរ​ថា ឆ្លង​កាត់​​ការ​ប្រឡង​វគ្គ​ជម្រុះ​ជា​​ច្រើន​សប្តាហ៍​កន្លង​​មក​នេះ ទី​បំផុត​​បាន​រកឃើញ​​ម្ចាស់​ពាន​កម្មវិធី​​ប្រឡង​ចម្រៀង​​រ៉េប​លំដាប់​ថ្នាក់​ពិភព​​លោក The Rapper Cambodia គឺ​បាន​ទៅ​លើ​បេក្ខជន Yuu Hai សម្រាប់​​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​​ពី​​យប់មិញ។

ប្រាកដ​ណាស់​កម្មវិធី​ប្រឡង «The Rapper Cambodia» គឺ ជា​កម្មវិធី​ប្រឡង​ចម្រៀង​បែប​រ៉េ​ប​ដ៏​ល្បី​មួយ​ដែល​មាន​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​និង​ផេកផ្លូវការ​របស់ផលិតកម្ម​បារមី​ទទួល​​បាន​ការ​គាំទ្រ​ច្រើនពីទស្សនិកជ។ កម្មវិធី «The Rapper Cambodia »បាន​រៀបចំ​ឡើង​ដោយ​ផលិតកម្ម Borameyដោយ​មានការ​ចូលរួម​ពី​តារា​រ៉េ​ប​ល្បី​ៗ​នៅ​កម្ពុជា ជា​ពិសេស​តារា​ចម្រៀង វណ្ណ​ដា ធ្វើ​ជា​គណៈកម្មការ​ដាក់​ពិន្ទុ​ផង​ដែរ​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម