ជីវិតកម្សាន្ដ
Janie ស្លៀកសិចស៊ី ស្វាគមន៍បុណ្យណូអែលម្សិលមិញ ហ្វេនសរសើរព្រាត
កាលពីម្សិលមិញនេះគឺជាថ្ងៃចាប់ផ្តើមប្រារព្ធពិធីបុណ្យណូអែលឆ្នាំ២០២៣ ក្នុងនោះគេសង្កេតឃើញថាមានតារាថៃជាច្រើនដួង បានតុបតែងកាយអបអរក្នុងពិធីយ៉ាងសប្បាយរីករាយ។
ជាក់ស្ដែងតារាសម្ដែង Janie Tienphosuwan ក៏លេងខ្លួនមិនខុសពីអ្នករួមអាជីពសិល្បៈផ្សេងទៀតដែរ ខណៈដែលប៉ុន្មានសន្លឹកដែលនាងបង្ហោះលើគណនី IG ផ្ទាល់ខ្លួន បានអង្រួនបេះដូងអ្នកទស្សនាសម្រុកចូលមកបញ្ចេញមតិព្រោងព្រាត ដែលភាគច្រើនសុទ្ធសឹងតែជាអ្នកសរសើរលើរាងកាយ និងសម្រស់ក្មេងជាងវ័យ។
តាមរយៈគណនី Instagram របស់តារាសម្តែងដែលមានទេពកោសល្យរូបនេះ បានបង្ហោះរូបភាពក្នុងសំលៀកពាក់ពណ៌សព្រិល នាខែធ្លាក់ទឹកកកនៅប៉ែកអឺរ៉ុប។ ទោះបីជាសំលៀកបំពាក់របស់នាងតូចជាងរាងកាយក៏ពិតមែន ប៉ុន្តែមិនមែនក្នុងន័យអាសអាភាសឡើយ។ ស្របពេលដែលនាង បានសរសេរខេបសិនមួយឃ្លា ជាភាសាអង់គ្លេសថា “Once upon a dream Merry Chritmas នៅពេលដែលយើងសុបិន, រីករាយថ្ងៃ Chritmas :”។

យ៉ាងណាមិញ រូបភាពអបអរបុណ្យណូអែលរបស់តួស្រីក្នុងរឿង “ភ្លើងបុណ្យ” បានធ្វើឲ្យមហាជនប្រុសស្រីហាក់ប្លែកភ្នែកដោយសារតែឈុតនេះវាតូចជាងនាងខ្លាំង។ មិនត្រឹមប៉ុណ្ណឹងទេ សូម្បីតែការស្លៀកពាក់របស់នាងក៏សិចស៊ី ដែលអាចធ្វើឲ្យនាងរងាបាន។
ទោះយ៉ាងណារូបភាពរបស់ Janie នៅតែទទួលបានការសរសើរពីសម្រស់ និងការថែទាំរូបរាងកាយ បើទោះបីជានាងមានកូនហើយក៏ដោយ។ ដែលនេះបង្ហាញថា មិនថារយៈពេលប៉ុន្មានដែលពេលវេលាបានកន្លងផុតទៅ នាងនៅតែស្រស់ស្អាតសម្រាប់អ្នកគាំទទ្រជានិច្ច៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រីថៃ១០រូប លេងខ្លួនអបអរបុណ្យណូអែលសុទ្ធតែប្លែកៗពីគ្នា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់