Connect with us

ជីវិតកម្សាន្ដ

មានទ្រព្យចាយលែងខ្វះ តែ Aum សុខចិត្តធ្វើជាកញ្ញាធ្លាក់ទឹក ដើម្បីមាសតម្លៃ១៨បាត

បានផុស

នៅ

អ្នកចាត់ការកំពូល A Supachai បានរៀបចំពិធីខួបកំណើត ព្រមជាមួយនឹងពិធីជប់លៀងឆ្លងឆ្នាំថ្មី​ ដោយអញ្ញើញក្រុមមិត្តភ័ក្តិជិតស្និតក្នុងវិស័យសិល្បៈនិងសាច់ញាតិ​​ដូចជា Aum Patcharapa, May Fuangarom និងតារាចម្រៀងស្រី Takkatan Chonlada មកចូលរួមយ៉ាងសប្បាយរីករាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈឃ្លិបដែលបង្ហោះដោយតារាស្រី May បានបង្ហាញបរិយាកាសរីករាយបំផុតរបស់ Aum ដែល​ហ៊ាន​ចំណាយ​ខ្លួន ព្រម​ធ្វើ​ជាបវកញ្ញា​ធ្លាក់​ទឹក​ ដើម្បី​យក​មាសតម្លៃ​១៨​បាត​ ពីអ្នកចាត់ការ A Supachai ។ ក្នុងនោះនាងបានសរសេរខេបសិនពីលើឃ្លិបដែលបង្ហោះថា “ឃ្លិបនេះពិបាករកណាស់! មាស ១៨ បាត អាចធ្វើឲ្យ Aum ហ៊ានធ្លាក់ទឹក”។

លើសពីនេះដែរ ងាកទៅកាន់គណនីរបស់តារាជួរមុខ Aum Patcharapa ផ្ទាល់​បាន​បង្ហោះ​ថា «​ពិត​ជា​សប្បាយ​មែន! ពេលខ្ញុំទៅផ្ទះបង A ខ្ញុំឈឺក្បាលម្ដងហើយ តែពេលទទួលបានមាសឈឺក្បាលម្តងទៀត។ អរគុណបង A ដែលផ្តល់សុភមង្គលដល់ពួកយើងទាំងអស់គ្នា ខ្ញុំស្រលាញ់បងខ្លាំងណាស់”។

ទោះយ៉ាងណាក៏ដោយ ​តាមរយៈឃ្លិបដែលអ្នកគាំទ្របានទស្សនាម្នាក់ៗបញ្ចេញមតិសរសើរ Aum ថាតាមពិតនាងមិនមែនចង់បានមាសពីអ្នកចាត់ការ A ឡើយ។ ប៉ុន្តែអ្វីដែលគាត់ចង់បាន គឺជាភាពរីករាយជាមួយមិត្តក្នុងថ្ងៃកំណើតរបស់អ្នកចាត់រូបនេះ ព្រមទាំងអបអរកៀកថ្ងៃដាច់ឆ្នាំតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លែងលះគ្នាពិតមែន តែ Jetrin និង Pin មិនឲ្យកូនប្រុសទាំង៣ខ្វះភាពកក់ក្ដៅឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម