ជីវិតកម្សាន្ដ
ខាត់ សុឃីម ថា គ្មានបារមីណាមកជួយដោះបំណុលទេ បើមិនប្រឹងដោយខ្លួនឯង
អ្នកនាង ខាត់ សុឃីម ជាសិល្បការិនីដ៏មានប្រជាប្រិយភាព និងពហុ ជំនាញផ្នែកវិស័យសិល្បៈ ដែលអាចលេងបានគ្រប់ទម្រង់ ទាំងសម័យបុរាណ ខណៈការគាំទ្ររក្សាបានមិនចុះថមថយឡើយក្រោយប្រឡូកវិស័យមួយនេះយូរឆ្នាំ។
ទន្ទឹមគ្នានៃការជោគជ័យលើវិស័យសិល្បៈ បច្ចុប្បន្នតារាស្រីអ្នកនាង ខាត់ សុឃីម បានចេញមកបញ្ជាក់ថា ការដែលខ្លួនដោះបំណុលគេរួចដោយសារតែការខិតខំប្រឹងប្រែងរកស៊ី ពោលគឺមិនមានបារមីណាមកជួយទេយើងបានទេ។ មិនតែប៉ុណ្ណោះ តារាពហុជំនាញរូបនេះក៏បានលើកឡើងនូវការអគុណចំពោះស្វាមីដែលតែងផ្ដល់ក្តីសុខសុភមង្គលសម្រាប់គ្រួសារ។
អ្នកនាង ខាត់ សុឃីម បានលើកឡើងតាមរយៈបណ្ដាញសង្គមនូវខ្លឹមសារថា “ជីវិតនេះរួចផុតពីបំណុល គឺដោយសារការប្រឹងប្រែងរកស៊ីទាំងយប់ថ្ងៃ មិនខ្លាចស្លាប់រស់ដើម្បីសងគេមិនមែនព្រោះតែបារមីណាមកជួយទេ អរគុណបារមីប្តីខ្ញុំដែលព្រមដើរកាន់ដៃប្រពន្ធដើម្បីគ្រួសារយើង”។ ការលើកឡើងរបស់អ្នកនាង ខាត់ សុឃីម ខាងលើនេះគេឃើញអ្នកគាំទ្រនាងមួយចំនួនបានបញ្ចេញមតិយល់ស្របផងដែរ។
ដោយឡែកកត់សម្គាល់ពីជីវិតរស់នៅឯកជនឃើញថាក្រោយជោគជ័យក្នុងវិស័យសិល្បៈយូរឆ្នាំមកនេះ បើក្រឡេកទៅមើលជីវិតគូររបស់តារាស្រីពហុ ជំនាញ ខាត់ សុឃីម រហូតមកដល់ពេលនេះកំពុងមានសុភមង្គលខ្លាំងណាស់ ខណៈអ្នកនាង ខាត់ សុឃីម និងស្វាមីតែងតែបង្ហាញពីក្ដីស្រឡាញ់នឹងភាពផ្អែមល្ហែមនៅក្នុងគ្រួសារដើម្បីឲ្យជីវិតគូរកាន់តែមានន័យថែមមួយកម្រិតទៀត។
ជាការពិតណាស់ សម្រាប់ចំណងស្នេហារបស់តារាស្រី អ្នកនាង ខាត់ សុឃីម និងស្វាមី លោក អ៊ិន សុបញ្ញា ហៅ ផាណូ បើគិតមកទល់ពេលនេះបានចាប់ផ្ដើមឡើងមានរយៈពេលជាង ១០ឆ្នាំមកហើយដោយចំណងដៃអាពាហ៍ពិពាហ៍ពួកគេទទួលបានកូនម្នាក់ផងដែរ។ លើសពីនេះ ជីវិតគូររបស់អ្នកទាំងពីរតែងទទួលបានការកោតសរសើរពីមហាជន និងអ្នកគាំទ្រគ្រប់គ្នា៕
អត្ថបទ៖ ចាន់រ៉ា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់