Connect with us

ជីវិតកម្សាន្ដ

បទ FLOWER របស់ Jisoo បង្កើតកំណត់ត្រាថ្មីមានអ្នកទស្សនាច្រើនជាងគេក្នុងឆ្នាំនេះ

បានផុស

នៅ

ឆ្នាំ ២០២៣ គឺជាឆ្នាំមួយទៀតដែលក្រុម BLACKPINK ទទួលបានភាពជោគជ័យដ៏អស្ចារ្យ​ មិន​ថា​ជា​ការងារ​ក្រោម​ឈ្មោះ​ក្រុម​តន្ត្រី ឬ​ការងារ​ទោល​ដោយ​បុគ្គលម្នាក់ៗនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងកាលពីពេលថ្មីៗនេះផងដែរ YouTube Music បានចេញផ្សាយការសង្ខេបបទចម្រៀងពេញនិយមរបស់សិល្បករជាច្រើនដែលត្រូវបានចាក់ផ្សាយពេញមួយឆ្នាំ២០២៣។ លទ្ធផលបង្ហាញថា Jisoo សមាជិកក្រុម BLACKPINK បានបំបែកកំណត់ត្រាថ្មីមួយ ដោយក្លាយជាសិល្បករតែមួយគត់ដែលមានចំនួនអ្នកទស្សនាច្រើនជាងគេក្នុងឆ្នាំនេះ។ ស្របពេលដែល FLOWER គឺ ចេញផ្សាយនៅថ្ងៃទី ៣១ ខែមីនា ការស្ទ្រីមសរុបមានចំនួន ៨០១លាននាក់ឯណោះ។

ចំណាត់​ថ្នាក់​លេខ​ពីរ​ គឺ​បទ​ចម្រៀង Seven ដោយ Jungkook សមាជិក​ក្រុម BTS ដែល​មាន​អ្នក​ចូល​ទស្សនា​ជាង ៦០៩ លាន​ដង ហើយ​ចំណាត់​ថ្នាក់​លេខ ៣ គឺ Queencard មក​ពី​ក្រុម​ចម្រៀង​ស្រី G-IDLE ដែល​មាន​អ្នក​ចូល​ទស្សនា​ជាង ៥៥០ លាន​ដង។

យ៉ាងណាមិញ ស​ម្រាប់ឆ្នាំ២០២៣នេះសមាជិកក្រុម BLACKPINK ម្នាក់ៗសុទ្ធតែទទួលបានជោគជ័យលើអាជីពរៀងៗខ្លួនក្នុងពេលដែល Jennie បើកក្រុមហ៊ុនផ្ទាល់ខ្លួនដែលមានឈ្មោះថា ODDATELIER ឬហៅកាត់ថា OA ខណៈ​ Lisa បានបំបែកកំណត់ត្រាលើ IG ដោយមានអ្នកតាមដាន១០០លាននាក់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ភាគហ៊ុន YG កាន់តែធ្លាក់ចុះ បន្ទាប់ពី Jennie បើកក្រុមហ៊ុនផ្ទាល់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម