ជីវិតកម្សាន្ដ
គ្រូដឹកនាំសម្តែង ស្រីនុត ជួបជំងឺបាក់ទឹកចិត្ត ធ្លាក់ខ្លួនឈឺធ្ងន់សង្គ្រោះនៅមន្ទីរពេទ្យ
អ្នកដឹកនាំតួសម្ដែងអ្នកនាង ស្រីនុត ដោយសារបញ្ហាជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ទើបធ្វើឲ្យនាងធ្លាក់ខ្លួនឈឺខ្លាំងត្រូវចូលសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ និងកំពុងជួបការខ្វះខាតប្រាក់សម្រាប់ថ្លៃព្យាបាល។

នៅលើបណ្តាញសង្គមហ្វេសប៊ុកគេឃើញមានអ្នកសិល្បៈមួយចំនួនបានធ្វើការចែករំលែកនៃដំណឹងធ្លាក់ខ្លួនឈឺធ្ងន់របស់តារាសម្ដែង និងជាគ្រូដឹកនាំសម្តែងអ្នកនាង ស្រីនុត ដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយមានដាក់ខ្យល់អុកស៊ីសែនទៀតផង។ តារាសម្តែង យិន ផល្លា បានបង្ហោះភ្ជាប់រូបភាពអ្នកនាង ស្រីនុត រៀបរាប់ថា «បងប្អូនហើយជួយគាត់ផងមានផលិតកម្មមួយចំនួនមិនបើកលុយឲ្យគាត់»។
តារាសម្តែងរូបនេះបានបន្តថា «ឥឡូវគាត់(ស្រីនុត) ឈឺនៅពេទ្យផលិតកម្មដែលមិនទាន់បើកលុយឲ្យគាត់សូមជួយបើកលុយគាត់ផង គាត់គ្មានលុយនៅក្នុងខ្លួនទេ ថ្លៃពេទ្យក៏គ្មាន សូមជូនពរឆាប់ជា ឆាប់បានមកផ្ទះវិញកូនម្ដាយចាំស៊ូៗឡើង»។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានក្តីរន្ធត់អាណិតដល់នាងជាខ្លាំង។

តាមរយៈបទសម្ភាសជាមួយ«កម្ពុជាថ្មី» តារាសម្ដែង យិន ផល្លា បានបញ្ជាក់បន្ថែមថា គ្រូដឹកនាំសម្តែង ស្រីនុត បច្ចុប្បន្នកំពុងស្ថិតនៅបន្ទប់សង្គ្រោះក្នុងមន្ទីពេទ្យឯងជនមួយកន្លែងម្តុំផ្សារសុវណ្ណា ខណៈគិតមកដល់ពេលនេះគាត់បានធ្លាក់ខ្លួនឈឺធ្ងន់ រយៈពេលជាង ១សប្តាហ៍មកហើយ។ ប្រភពបន្តថា អ្វីដែលកាន់តែអាណិតថែមទៀត ស្រីនុត មិនត្រឹមតែជួបជំងឺបាក់ទឹកចិត្តឈឺធ្ងន់នោះទេ ពេលនេះក៏ខ្វះខាត់ថ្លៃព្យាបាលទៀតផង។
ស្ថិតក្នុងរង្វង់សិល្បៈដូចគ្នាតារាសម្តែង យិន ផល្លា បានស្នើដោយទទូចចំពោះបណ្តាផលិតកម្ម និងផលិតករ ដែលជំពាក់លុយ ស្រីនុត ទាំងអស់គួរចេញមុខដោះស្រាយលុយដែលជំពាក់ថ្លៃថតដល់ ស្រីនុត ផងដើម្បីយកប្រាក់មកព្យាបាលជំងឺរបស់ខ្លួនក៏ដូចជាដោះបំណុលផ្សេងៗទៀត។

ដោយឡែកក៏មានការលើកឡើងពីសំណាក់សិស្សរបស់គ្រូដឹកនាំសម្តែងរូបនេះដែរថា «ខ្ញុំសូមគោរពជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នា ខ្ញុំជាសិស្សតួសម្ដែងរបស់អ្នកគ្រូ SreyNuth ដោយសារតែពេលនេះអ្នកគ្រូ នុត គាត់ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ដោយសារតែអ្នកគ្រូគាត់មានបញ្ហាសុខភាពនេះយូរហើយឥឡូវនេះគាត់នៅសម្រាកនៅមន្ទីរពេទ្យឯកជន ប៉ុន្តែអ្នកគ្រូគាត់អត់មានលុយព្យាបាលជំងឺទេ»។

ប្រភពបន្តថា «មួយរយៈធំកន្លងមកនេះ គឺផលិតកម្មមួយចំនួនធំគាត់អត់ទាន់បើកលុយថ្លៃតួថតឲ្យអ្នកគ្រូ នុត ទេដល់ពេលអញ្ចឹងអ្នកគ្រូ នុត គាត់ក៏សម្រេចចិត្តទៅចងការប្រាក់គេយកលុយនោះមកបើកឲ្យតួជំនួសផលិតកម្មមួយចំនួនធំដែលពួកគាត់គ្មានទំនួលខុសត្រូវរឿងបើកលុយឲ្យតួបែបនេះមករហូត អ្នកគ្រូ នុត គាត់រងគ្រោះរឿងនេះជាយូរឆ្នាំហើយឥឡូវធ្វើឲ្យគាត់គិតច្រើនពេកធ្វើឲ្យគាត់ប៉ះទង្គិចផ្លូវអារម្មណ៍ឡើងកើតជំងឺផ្លូវចិត្តជាខ្លាំង អញ្ចឹងហើយក្នុងនាមខ្ញុំជាសិស្ស ជាតួសម្ដែងរបស់អ្នកគ្រូ នុត ស្នើសុំទៅថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រធានសមាគម ពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នាសូមមេត្តាអាណិតជួយដល់អ្នកគ្រូ នុត ផង»៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?