Connect with us

ជីវិតកម្សាន្ដ

ចំពេលមានការស៊ើបអង្កេតគ្រឿងញៀន Lee Sun Gyun ​បែរប្រទះឃើញដេកស្លាប់ក្នុងរថយន្តកាលពីព្រឹកមិញ

បានផុស

នៅ

តារាសម្តែង Lee Sun Gyun និងជាតួប្រុសក្នុងភាពយន្ត Parasite ដែលឈ្នះពានរង្វាន់ Oscar កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិសពីបទសង្ស័យប្រើប្រាស់គ្រឿងញៀន ឥឡូវនេះត្រូវបានគេរាយការណ៍ថា​​ លោកបែរជាទទួលមរណភាពនៅព្រឹកនេះទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប៉ូលិស និងអាជ្ញាធរពន្លត់អគ្គីភ័យបានបញ្ចាក់ឲ្យដឹងថា Lee Sun Gyun ត្រូវបានគេប្រទះឃើញសន្លប់នៅក្នុងរថយន្តរបស់គាត់ នៅជិត Waryong Park ក្នុងតំបន់ Jongno-gu ទីក្រុងសេអ៊ូល ប្រហែលម៉ោង ១០:៣០នាទី ព្រឹក។

Lee Sun Gyun ត្រូវ​បាន​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ចាប់​តាំង​ពី​ខែ​តុលា ​​ពី​បទ​ប្រើ​ប្រាស់​គ្រឿង​ញៀន ហើយលោកក៏ធ្លាប់ចេញមុខបដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ ចំពេលការស៊ើបអង្កេតដែលកំពុងបន្ត តារាសម្ដែងរូបនេះ បានស្នើសុំការធ្វើតេស្ត polygraph ពីប៉ូលិសកាលពីម្សិលមិញ។

ដោយឡែក នៅថ្ងៃទី ២៣ ក្នុងអំឡុងពេលការកោះហៅរបស់ប៉ូលិសជាលើកទី ៣ តារាសម្ដែង Lee Sun Gyun បាននិយាយយ៉ាងដាច់អហង្កការថា “ខ្ញុំសង្ឃឹមថាប៉ូលិសនឹងវិនិច្ឆ័យដោយយុត្តិធម៌ថា តើនរណារវាងខ្ញុំនិងអ្នកបោកប្រាស់ដែលមានភាពជឿជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ”

យ៉ាងណាក៏ដោយ ជារឿងសោកស្ដាយក្នុងវិស័យភាពយន្តកូរ៉េខាងត្បូង តារាសម្ដែងរូបនេះបែរជាត្រូវគេប្រទះឃើញដេកស្លាប់ក្នុងរថយន្តផ្ទាល់ខ្លួនរបស់លោកទៅវិញ។ ចំពោះមូលហេតុនៃការស្លាប់របស់ Lee Sun Gyun មិនទាន់ត្រូវបានគេដឹងនូវឡើយទេ ខណៈដែលដែលគេសង្ស័យថា លោកអាចច្រឡំសារធាតុ Snorted ជាថ្នាំងងុយគេង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បទ FLOWER របស់ Jisoo បង្កើតកំណត់ត្រាថ្មីមានអ្នកទស្សនាច្រើនជាងគេក្នុងឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤៩ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៥១ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ១ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម