ជីវិតកម្សាន្ដ
តារា TikTok ចិន ថតឈុតអបអរបុណ្យណូអែល បែរលេចបុរសអាក្រាតកាយក្នុងកញ្ចក់
តារាស្រីជនជាតិចិន ដែលមានអ្នកតាមដានច្រើនជាង ៣០ម៉ឺនាក់លើបណ្ដាញសង្គម TikTok ត្រូវបានរិះគន់តាមអ៊ីនធឺណិត នៅពេលដែលឃ្លិបរបស់នាងថតអបអរបុណ្យណូអែលកាលពីប៉ុន្មានថ្ងៃមុន បែរឃើញបុរសអាក្រាតកាយនៅក្នុងកញ្ចក់។
បើអ្នកចូលចិត្តប្រើ VPN ដើម្បីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសចិន ប្រាកដជាធ្លាប់ស្គាល់កម្មវិធី Douyin ដែលជាកម្មវិធីគំរូរបស់ TikTok ហើយក្នុងកម្មវិធីនេះ មានអ្នកប្រើប្រាស់ជាង ៧៥០ លាននាក់ ក្នុងនោះម្នាក់ជាស្រីស្អាតជនជាតិចិនដែលជា Net idol ដ៏ល្បី ហៅកាត់ថា A។

មនុស្សជាច្រើនបានសម្រុកតាម A ដោយសារតែពួកគេចូលចិត្តមុខមាត់គួរឲ្យស្រលាញ់ ព្រមទាំងភាសាផ្អែមល្ហែមរបស់នាង រហូតដល់ថ្ងៃមួយនាងជួបរឿងភ្ញាក់ផ្អើលកាលពីបុណ្យណូអែលមុនពេល A ថតឃ្លិបនៅមុខកញ្ចក់។ គេមិនបានដឹងថា មានបុរសម្នាក់នៅក្នុងបន្ទប់ជាប់នៅខាងក្រោយខ្នងនាងទេ។
ក្នុងឃ្លិបនោះត្រូវបានគេទម្លាយឲ្យដឹងថា បុរសម្នាក់បានព្យាយាមឈរនៅជ្រុងម្ខាង ហើយជួយថតវីដេអូឲ្យ A ប៉ុន្តែអ្នកទាំងពីរមិនបានកត់សម្គាល់ថា រាងកាយអាក្រាតរបស់បុរសដែលជួយថតឲ្យនាង ក៏លេចឡើងនៅក្នុងកញ្ចក់ខាងក្រោយ ឃើញយ៉ាងច្បាស់ផងដែរ។
ជាការពិតណាស់ បន្ទាប់ពីវីដេអូឃ្លិបនេះ ត្រូវបានចែករំលែកនៅលើបណ្តាញសង្គម។ មហាជនជាច្រើនបានរិះគន់គូស្នេហ៍នេះយ៉ាងចាស់ដៃ។ ក្នុងនោះអ្នកគាំទ្រនាងកន្លងមកសម្ដែងការខកចិត្តដែល A នៅជាមួយនឹងបុរសម្នាក់ដែលស្រាតខោអាវ ខណៈដែលភាគីជាច្រើនយល់ឃើញ បុរសនោះជាបុរសធាត់ មិនស័ក្តិសមជាមួយតារាល្បីដូចជានាងឡើយ។
លើសពីនេះទៀតដែរ និន្នាការដ៏ក្ដៅគគុកបានធ្វើឲ្យប្រជាប្រិយភាពរបស់ A បន្តធ្លាក់ចុះ ដែលប៉ះពាល់ដល់ចំនួនអ្នកតាមដានរបស់នាង និងការផ្សព្វផ្សាយផលិតផលនាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធឺណិតជាច្រើនមានអារម្មណ៍សោកស្តាយចំពោះ A ដែលប្រឈមមុខនឹងការអាម៉ាស់ដោយសារតែកំហុសដោយអចេតនា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖extapple
ចុចអាន៖ចំពេលមានការស៊ើបអង្កេតគ្រឿងញៀន Lee Sun Gyun បែរប្រទះឃើញដេកស្លាប់ក្នុងរថយន្តកាលពីព្រឹកមិញ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា