ជីវិតកម្សាន្ដ
វីជេ អាឡាស្កូ បារម្ភពីសុខភាព ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈដៃម្ខាងអាចនឹងស្វិត
មហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលបន្ទាប់ពីតារាប្រុស វីជេ អាឡាស្កូ បានបង្ហាញពីក្តីបារម្ភចំពោះសុខភាពក្រោយពេលជួបគ្រោះថ្នាក់ចរាចណ៍កាលពីថ្មីៗកន្លងទៅបណ្តាលឲ្យរងរបួសដៃ និងប៉ះពាល់ដល់ក្បាល។

វីជេ អាឡាស្កូ បានបញ្ជាក់នៅលើបណ្ដាញសង្គមរបស់លោកនូវការព្រួយបារម្ភទៅកាន់អ្នកគាំទ្រថា «ខ្ញុំគ្រាន់ធូរស្បើយហើយតែនៅស្ពឹកដៃដែលមានបញ្ហាហើយអាចងាប់សសៃរធ្វើឲ្យស្វិតដៃម្ខាងតាមយថាកម្មខ្ញុំ»។ ជាមួយគ្នានេះដែរ ក៏មានមហាជន និងអ្នកគាំទ្រមួយចំនួនបានជូនពរឲ្យលោកឆាប់ជាសះស្បើយ និងលើកទឹកចិត្តដល់ VJ អាឡាស្កូ គ្រប់គ្នា។
ថ្លែងមកកាន់«កម្ពុជាថ្មី» តាមសារអេឡិចត្រូនិក VJ អាឡាស្កូ បានឲ្យដឹងបន្ថែមថា កាលពីថ្មីៗនេះលោកបានជួបនូវគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុកបណ្តាលឲ្យរងរបួសដៃ និងក្បាល។ លោកថា បន្ទាប់គ្រោះថ្នាក់លោកបានទៅមន្ទីពេទ្យដើម្បីស្គែនមើលក្បាលតែសំណាងមិនប៉ះពាល់ធ្ងន់ធ្ងរ ចំណែកឯដៃម្ខាងភ្លាត់ឆ្អឹងស្មាបណ្ដាលឲ្យប៉ះពាល់សរសៃធំអាចនឹងស្វិតដៃម្ខាងផងដែរ។

គេចាំបានថា តារាប្រុសរូបសង្ហាគឺ Vj អាឡាស្កូ ចាប់តាំងពីអ្នកម្តាយជាទីស្រលាញ់បានចែកឋានទៅ តារាប្រុសរូបនេះបានឃ្លាតឆ្ងាយពីសិល្បៈអស់មួយរយៈធំមកហើយ។ ខណៈកន្លងមកមានទស្សនិកជន និងអ្នកគាំទ្រជាច្រើនតែងតែនឹករលឹកសួរនាំពីដំណឹងរបស់លោក។

បន្ទាប់ពីការអាក់ខានសិល្បៈអស់ពេលប្រមាណ ២ឆ្នាំមកនេះ កាលពីថ្មីៗ តារាប្រុសរូបនេះបានបង្ហាញខ្លួនវិលរកអាជីពសិល្បៈវិញហើយ ខណៈបច្ចុប្បន្នកំពុងចាប់ផ្តើមការងារមួយចំនួននៅតាមបណ្ដាកម្មវិធី និងក្រុមហ៊ុននានាជាដើម។ ចំណុចនេះក៏ត្រូវបានគេមើលឃើញថា ថ្វីត្បិតកន្លងមកលោកអវត្តមានសិល្បៈក៏ពិតមែន ប៉ុន្តែទីផ្សារ និងការគាំទ្រនៅតែរក្សាបានដូចដើម៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់