Connect with us

ជីវិតកម្សាន្ដ

ជីវប្រវត្តិតារាសម្ដែងកូរ៉េ Lee Sun Kyun​ និងស្នាដៃបន្សល់ទុកចុងក្រោយ​ មុនលាចាកលោក​​

បានផុស

នៅ

ជាដំណឹងមួយ ​ដ៏​សោកសៅ​បំផុត​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​របស់​កូរ៉េ​ខាង​ត្បូង កាលពីពេលថ្មីៗនេះ មានសេចក្តីរាយការណ៍មកថា​ តារាសម្តែងប្រុស Lee Sun Kyun ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងរថយន្តនៅអាយុ ៤៨ ឆ្នាំ ពេលកំពុងស៊ើបអង្កេតគ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាក៏ដោយ មុនពេលលោកលាចាកលោក Lee Sun Kyun បានបន្សល់ទុកនូវស្នាដៃជាច្រើនក្នុងវិស័យភាពយន្តកូរ៉េ។ លើសពីនេះ សូម្បីជីវប្រវត្តិរបស់តារាសម្ដែងរូបនេះក៏ត្រូវបាគេទម្លាយជាសាធារណៈផងដែរ ដ្បិតថាលោក​ហាក់​មិន​មាន​វត្តមាន​លើ​បណ្ដាញ​សង្គម​ណា​មួយ​ឡើយ។ ខុសពីតារាល្បីៗផ្សេងទៀត គាត់ចូលចិត្តចំណាយពេលជាមួយគ្រួសារ និងខ្លួនគាត់ពេលមិនធ្វើការនៅក្នុងអាជីវកម្មភាពយន្ត។ លើសពីនេះ Lee Sun Kyun មិនចូលចិត្តការបង្ហាញនូវរឿងរ៉ាវដ៏រសើបណាមួយឡើយ។

Lee Sun Kyun​ កើតនៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ១៩៧៥ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យសិល្បៈជាតិកូរ៉េក្នុងឆ្នាំ ១៩៩៤ ជាមួយនឹង BFA (បរិញ្ញាបត្រវិចិត្រសិល្បៈ) ផ្នែកសម្ដែង។ក្រោយមកលោកចូលប្រឡូកក្នុងវិស័យសិល្បៈជាលើកដំបូងក្នុងឆ្នាំ ២០០១ ក្នុងតួនាទីសម្ដែងក្នុងកម្មវិធី The Rocky Horror Show បន្ទាប់មកគាត់បានដើរតួជាតួតូចៗជាច្រើនឆ្នាំ។ រហូតដល់មានភាពល្បីល្បាញក្នុងឆ្នាំ ២០០៧ ពីស៊េរី White Tower និងស៊េរីដ៏ពេញនិយមនៅសម័យនោះគឺ រឿង Coffee Prince ។

នៅក្នុងឆ្នាំ ២០១២ Lee Sun Kyun បានទទួលជោគជ័យក្នុងការសម្តែងក្នុងខ្សែភាពយន្តចំនួន ២ រឿង Helpless និង All About My Wife ហើយក្នុងឆ្នាំ ២០១៣ គាត់បានសម្តែងជាតួឯកក្នុងរឿង “A Hard Day” ជាមួយភរិយា Jeon Hye-jin ដែលបានចាក់បញ្ចាំងជាលើកដំបូងនៅផ្នែក Directors’ Fortnight នៃមហោស្រពភាពយន្ត Cannes ។

ក្នុងឆ្នាំ ២០១៨ Lee Sun Kyun បានសម្តែងក្នុងរឿង My Mister ទល់នឹងតារាវ័យក្មេង IU ដែលទទួលបានការវាយតម្លៃល្អខ្លាំងមិនធ្លាប់មាន។ ក្នុង​ឆ្នាំ​ដដែល​នោះ លោក​ក៏​បាន​សម្ដែង​ក្នុង​រឿង Take Point មុន​ពេល​ត្រូវ​បាន​គេ​សង្ស័យ​ថា ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ក្នុង​កន្លែង​កម្សាន្ត​មួយ​កាល​ពី​ខែ​តុលា។

ស្នាដៃសម្តែងរបស់ Lee Sun Kyun ត្រូវបានអ្នកទស្សនាបញ្ចេញមតិមានទាំងសរសើរនិងអ្នករិះគន់។ លោក​បាន​សម្តែង​ជា​ច្រើន​រឿង​ក្នុង​នោះ​មាន​ទាំង​រឿង​កំប្លែង តួ​សម្តែង និង​តួ​ឯក។ បុរសរូបនេះ​អាច​ចូល​តួ​បាន​យ៉ាង​ស៊ីជម្រៅ និង​បង្ហាញ​អារម្មណ៍​ពិត​ប្រាកដ។ នេះ​ហើយ​បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​តារា​សម្ដែង​ដ៏​ពេញ​និយម​បំផុត​ក្នុង​វិស័យ​កម្សាន្ត​កូរ៉េ​ខាង​ត្បូងនិងសល់ទ្រព្យសម្បត្តិសរុបប្រហែល ៥ លានដុល្លារគិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៣​ ហើយប្រភពចំណូលចម្បងរបស់គាត់គឺអាជីពសម្ដែងទាំងស្រុង។

យ៉ាងណាមិញ ចាប់តាំងពីសម្ដែងលើកដំបូងរហូតបញ្ចប់ជីវិតនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ Lee Sun Kyun បានបន្សល់ទុកនូវស្នាដៃសរុបចំនួន១៤រឿង សុទ្ធសឹងតែជាភាពយន្តដែលទទួលបានការចូលទស្សនានិងវាយតម្លៃខ្ពស់បំផុត។ ក្នុងនោះមានភាពយន្តចុងក្រោយមានចំណងជើងថា​ Parasite ដែលលោកដើរតួជាឪពុកអ្នកមាន បានឈ្នះពានរង្វាន់ Oscar នាពេលថ្មីៗនេះ។ ចំណែកឯខ្សែភាពយន្តចុងក្រោយបង្អស់ដែលទើបតែចេញមានចំណងជើងថា Sleep បង្ហាញនៅ​មហោស្រព​ភាពយន្ត Cannes ឆ្នាំ ២០២៣៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ចំពេលមានការស៊ើបអង្កេតគ្រឿងញៀន Lee Sun Gyun ​បែរប្រទះឃើញដេកស្លាប់ក្នុងរថយន្តកាលពីព្រឹកមិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ២៧ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២៨ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៤០ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម