ជីវិតកម្សាន្ដ
ម្ចាស់បទ “ឆ្នាំងណាគ្របហ្នឹង” ត្អូញត្អែរប្រាប់ម្តាយថា ហត់ហើយគេមើលរំលងអំពើល្អ
ម្ចាស់បទ “ឆ្នាំងណាគ្រប់ហ្នឹង” លោក យឿន សូតអនុស្សាវរីយ៍ មួយរយ:ចុងក្រោយនេះគេកត់សម្គាល់ឃើញថា យីអ៊ុនរបស់តារាប្រុសរូបនេះហាក់មានរាសីមិនសូវល្អឡើយ ពោលគឺជួបនូវរឿងរ៉ាវអាស្រូវជាបន្តបន្ទាប់់ ខណ:បទចម្រៀងនៅក្នុងផលិតកម្មក៏មិនសូវមានចេញដូចមុន។
ថ្វីត្បិតជួបរឿងរ៉ាវមិនល្អក្នុងជីវិតតែកន្លងមក អនុស្សាវរីយ៍ តែងប្រឈមដោះស្រាយម្តងមួយៗដើម្បីរកច្រកចេញប៉ុន្តែកាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ទៀតគឺស្រាប់តែថ្មីៗនេះតារាចម្រៀងលោក អនុស្សាវរីយ៍ បានត្អូញត្អែរប្រាប់ម្តាយថាលោកហត់ហើយដោយគេមើលរំលងអំពើល្អរបស់ខ្លួន។
លោក យឿន សូតអនុស្សាវរីយ៍ បានរៀបរាប់ខ្លឹមសារដោយក្រៀមក្រំថា «ត្រូវហើយអ្នកនៅមួយវាពិបាកណាស់អ៊ីចឹង ខ្ញុំមិនចង់អោយអ្នកណាមកពិបាកជាមួយខ្ញុំទៀតទេ អរគុណណាស់ដែលអោយខ្ញុំឮពាក្យហ្នឹងចេញមក ខ្ញុំឆ្អែតហើយ ហើយក៏ខ្ញុំហត់គ្រប់យ៉ាងទៅខ្ញុំមិនល្អគ្រប់គ្រាន់ទេ ខំធ្វើល្អហើយអស់ពីខ្លួនហើយ ម៉ែអើយកូនខំអស់ហើយម៉ែតែគេមើលមិនឃើញពីអំពើល្អកូនសោះម៉ែកូនហត់ហើយម៉ែ»។
ទោះបីយ៉ាងណាតា រាចម្រៀងប្រុសរូបនេះមិនបានបង្ហើបទេថា ពេលនេះរូបលោកកំពុងមានវិបត្តិអ្វីឬអន់ចិត្តជាមួយអ្នកណាឡើយ ខណ:គេឃើញមានអ្នកគាំទ្រលោក និងមិត្តភក្តិសិល្ប:មួយចំនួនលើកទឹកចិត្តដល់ អនុស្សាវរីយ៍ ផងនោះ។
គួរម្លឹកថា តារាចម្រៀល្បីឈ្មោះ លោក យឿន សូតអនុស្សាវរីយ៍ មួយរយ:ចុងក្រោយនេះហាក់ជួបនូវរឿងរ៉ាវព្យុះភ្លៀងជាបន្តបន្ទាប់ ខណ:ថ្មីៗនេះគឺត្រូវនារីពលករនៅកូរ៉េម្នាក់បកអាក្រាតពីទំនាក់ទំនងស្នេហារយ:ពេលជិតមួយឆ្នាំកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក