Connect with us

ជីវិតកម្សាន្ដ

អេង វ៉ាណង ប្រកាសវិលចូលសម្ដែងជាថ្មី ខណៈការព្យាបាលជំងឺមហារីកបានបញ្ចប់

បានផុស

នៅ

ក្រោយ​បាត់​មុខ​ពី​ការ​សម្ដែង​សិល្បៈ​មួយ​រយៈ​ធំ​ដោយសារ​បញ្ហា​សុខភាព តារា​សម្តែង​អ្នកនាង អេង វ៉ាណង បាន​ប្រកាស​វិល​រក​ការ​សម្តែង​ជាថ្មី​ឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ការ​សម្រេច​វិល​មក​ចូល​អាជីព​សម្តែង​ជាថ្មី​ឡើង​វិញ ត្រូវ​បាន​អ្នកនាង អេង វ៉ាណង បញ្ជាក់​ថា ដោយសារ​ជំងឺ​បាន​ធូរស្រាល​ប្រសើរ​ជាង​មុន ខណៈ​ការ​ព្យាបាល​ដល់​ពេល​កំណត់ និង​បញ្ចប់។ យ៉ាងណា​បន្ទាប់ពី​ការ​ប្រកាស​វិល​មក​រក​សិល្បៈ អ្នកនាង អេង វ៉ាណង ក៏​ទទួល​បាន​ឱកាស​ថត​សម្តែង​រឿង​នៅ​ស្ថានីយ​ទូរទស្សន៍​ក្នុងស្រុក​មួយ​ផង​ដែរ។

អ្នកនាង អេង វ៉ាណង បាន​ប្រាប់​ឲ្យ​ដឹង​តាមរយៈ​បណ្ដាញ​សង្គម​ថា «ថ្ងៃនេះ នាង​ខ្ញុំ មក​ថត​រឿង​ភាគ​ថ្មី​ដែល​នឹង​ដាក់​បញ្ចាំង​នៅ ភី​អ៊ី​ន​អ៊ី​ន ឆាប់ៗ​នេះ ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ នាង​ខ្ញុំ សូម​អគុណ​ដល់​ពុក​ម៉ែ​បងប្អូន លោកតា លោកយាយ មិត្តភ័ក្ដិ​ទាំងអស់ ដែល​បាន​លើក​ទឹកចិត្ត និង​បាន​ជួយ​នាង​ខ្ញុំ​កន្លង​មក ហើយ​ឥឡូវនេះ​ការ​ព្យាបាល​ក៏បាន​បញ្ចប់​ដែរ»។

តារា​សម្តែង អេង វ៉ាណង បាន​បន្ថែម​ថា ពេលនេះ​នាង​ទទួល​ថត​បាន​ធម្មតា​វិញ​ហើយ ដូច្នេះ​ស្នើ​ជួយ​គាំទ្រ និង​ផ្តល់​កម្លាំងចិត្ត​បន្ត ដើម្បី​តស៊ូ​ទៅ​មុខ​ទៀត។ តាមរយៈ​ដំណឹង​ល្អ​នេះ ក៏​មាន​អ្នកគាំទ្រ​តារា​ស្រី​អ្នកនាង អេង វ៉ាណង មួយ​ចំនួន​ចូលរួម​ត្រេកអរ និង​បង្ហាញ​ការ​លើក​ទឹកចិត្ត​ដល់​តារា​ស្រី​រូប​នេះ​គ្រប់គ្នា។

សូម​បញ្ជាក់​ថា តារា​សម្តែង​អ្នកនាង អេង វ៉ាណង កន្លងមក​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​រួម​រឹត​ដោយសារ​ជំងឺ​មហារីក​ដំណាក់កាល​ទី ៣ ដែល​ត្រូវការ​ព្យាបាល​តាមរយៈ​ការ​ចាក់​គីមី បាញ់​កាំរស្មី​សម្លាប់​មេរោគ​ច្រើន​ខែ និង​ចំណាយ​រាប់​ម៉ឺន​ដុល្លារ។ ក្នុង​ស្ថានភាព​ជំងឺ​នេះ តារា​សម្តែង អេង វ៉ាណង ក៏​ធ្លាប់​បាន​បញ្ជាក់​ដែរ​ថា នាង​អស់​លទ្ធភាព​ក្នុង​ការ​ព្យាបាល​ទៀតហើយ ខណៈ​ស្ថានភាព​ជំងឺ​ធ្វើ​ទុក្ខ​ខ្លាំង​លើ​រាងកាយ។ ប៉ុន្តែ​ជា​បន្តបន្ទាប់ គេ​ឃើញ​មាន​អ្នក​សិល្បៈ​មួយ​ចំនួន​បាន​ឧបត្ថម្ភ​ថវិកា ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​នាង​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម