Connect with us

ជីវិតកម្សាន្ដ

មាស នីតា ជោគជ័យមិនភ្លេចអ្នកមានគុណបានផ្តល់ពន្លឺជីវិត

បានផុស

នៅ

តារា​ចម្រៀង និង​ជា​អតីត​បេក្ខភាព​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក កញ្ញា មាស នីតា កន្លងមក​ថ្វីត្បិត​មិន​អាច​ក្តាប់​បាន​ឱកាស​ក្លាយ​ជា​ម្ចាស់​ពាន​ក៏​ពិត​មែន តែ​បច្ចុប្បន្ន​នាង​មាន​ទីផ្សារ​ការងារ​ច្រើន​គួរសម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​ការងារ​សិល្បៈ​កាន់តែ​ជោគជ័យ​ដើរ​ទៅមុខ​នេះ​ដែរ តារា​ស្រី មាស នីតា បាន​រម្លឹក​គុណ​អ្នក​ម្តាយ​ជាទី​ស្រលាញ់​ដែល​ផ្តល់​ឲ្យ​នាង​នូវ​ស្នាមញញឹម​តស៊ូ​ជម្នះ​រាល់​ឧបសគ្គ​ជាច្រើន​កន្លងមក។ ជាក់ស្ដែង ក្នុង​ឱកាស​ថ្ងៃ​ខួបកំណើត​របស់​ខ្លួន មាស នីតា បាន​ពោល​ពាក្យ​ប៉ុន្មាន​ឃ្លា​យ៉ាង​ចាក់​ដោត​ទៅកាន់​អ្នក​ម្តាយ​ជា​ទី​ស្រលាញ់ ធ្វើ​ឲ្យ​អ្នកគាំទ្រ​សរសើរ​គ្រប់គ្នា។

តារា​ចម្រៀង​វ័យក្មេង មាស នីតា បាន​រៀបរាប់​ខ្លឹមសារ​ថា «ក្នុង​ជាតិ​នេះ កូន​សងគុណ​ម៉ែ​មិន​អស់​ទេ កូន​មាន​ពន្លឺ​ជីវិត​ថ្ងៃនេះ​ក៏​ដោយសារ​ម៉ែ ស្នាមញញឹម និង​កម្លាំង​ចិត្ត​ម៉ែ តែងតែ​ផ្តល់​ឲ្យ​កូន​គ្រប់​ពេល ម៉ែ​រឹងមាំ​ពុះពារ​ដើរ​តួនាទី​ច្រើន​ដើម្បី​កូន ថ្ងៃ​កំណើត​កូន​ដែល​ម៉ែ​ផ្តល់​ឲ្យ និង​បុណ្យ​ដែល​ខ្ញុំ​បាន​ធ្វើ​រហូត​មក សូម​ឲ្យ​ម៉ែ​សុខភាព​ល្អ​រឹងមាំ និង​ជា​ម្លប់​សម្រាប់​កូនចៅ​ឲ្យ​បាន​គង់វង្ស​យូរអង្វែង»។

គួរ​រម្លឹក​ថា មាស នីតា ធ្លាប់​បាន​ផ្តល់​សម្ភាសន៍​ប្រាប់​កម្ពុជា​ថ្មី​ថា មុន​ពេល​ជីវិត​នាង​ឈាន​ដល់​ចំណុច​នេះ​គឺ​បាន​ឆ្លងកាត់​ការ​លំបាក​ជាច្រើន ដោយ​នាង​កំព្រា​ឪពុក​តាំងពី​ក្មេង ពោល រស់នៅ​ជាមួយ​ម្តាយ​ជា​ស្ត្រី​មេម៉ាយ និង​បងប្រុស​ប្រកប​របរ​ដើរ​បោស​សំរាម​យ៉ាង​លំបាក​កាល​នាង​នៅ​តូច។ ប៉ុន្តែ​អ្វី​ដែល​បាន​មក​ពេលនេះ កើត​ចេញពី​ការ​ខិតខំ​ដើម្បី​បើកផ្លូវ​សម្រាប់​ខ្លួនឯង និង​គ្រួសារ។

ប្រាកដ​ណាស់ មាស នីតា គេ​សង្កេត​ឃើញ​ថា នាង​តែងតែ​ធ្វើ​បាន​ល្អ​ជានិច្ច​ជាមួយ​នឹង​សំឡេង​មនោសញ្ចេតនា​ក្រអួន​ក្រអៅ​របស់​រូបគេ ខណៈ​ចំនួន​អ្នកគាំទ្រ​កើន​ឡើង​ជា​លំដាប់។ ម្យ៉ាងទៀត​ចាប់​តាំងពី​បញ្ចប់​ការ​ប្រឡង​មក កញ្ញា ពៅ ស្រី​មាស ហៅ មាស នីតា គឺ​ទទួល​បាន​ទីផ្សារ​ការងារ​ច្រើន​ទាំង​ការ​ឡើង​ឆាក​តន្ត្រី និង​ថត​សម្អាងការ​ជា​បន្តបន្ទាប់​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម