ជីវិតកម្សាន្ដ
ព្រីម លីហ្សា កូនមួយពិតមែន តែសម្រស់សិចស៊ីមិនចាញ់ក្រមុំឡើយ
តារាសម្តែងសិចស៊ី ព្រីម លីហ្សា កំឡុងមួយរយៈចុងក្រោយ ត្រូវបានគេមើលឃើញថា អាជីពសិល្បៈរបស់នាងហាក់ស្ងប់ស្ងាត់ បាត់វត្តមានស្ទើរទាំងស្រុង បន្ទាប់ពីចូលប្រឡូកសិល្បៈសាងកេរ្តិ៍ឈ្មោះប៉ុន្មានឆ្នាំកន្លងមក។

ជាការពិតការរសាត់ឃ្លាតឆ្ងាយពីសិល្បៈរបស់ស្រីស្រស់ ព្រីម លីហ្សា មួយរយៈនេះ បានធ្វើឲ្យ អ្នកគាំទ្រយល់ថា ទំនងនាងឈប់ពីវិស័យនេះទៅហើយ ខណៈកន្លងមកឮថា តារាស្រីរូបនេះ បើកជំនួញខ្លួនឯង និងជាប់រវល់យកពេលមើលថែកូនជាទីស្រលាញ់ផងនោះ។

យ៉ាងណាមិញ ថ្មីៗនេះ គេបែរចាប់អារម្មណ៍ម្តងទៀត ក្រោយ ព្រីម លីហ្សា បង្ហាញមុខជាថ្មីជាមួយរូបសម្ផស្សដ៏ស្រស់សិចស៊ី ដោយក្នុងនោះក៏មានការលើកសរសើរដែរថា ថ្វីត្បិតនាងកូនមួយពិតមែន តែសម្រស់សិចស៊ីមិនចាញ់ក្រមុំវ័យ ១៨ ឆ្នាំ ឡើយ។ ចំណុចនេះ ត្រូវបានអ្នកគាំទ្រយល់ថា មកពីការថែសម្រស់បានយ៉ាងល្អពីសំណាក់ ព្រីម លីហ្សា។

បង្ហោះភ្ជាប់រូបភាពសិចស៊ីទាំងនោះ ស្រីស្រស់ ព្រីម លីហ្សា បានលើកឡើងថា «ក្នុងឱកាសជិតឈានចូលដល់ឆ្នាំ ២០២៤ នៅថ្ងៃខាងមុខនេះ ខ្ញុំ សូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមានតែសេចក្តីសុខ និងមានសុខភាពល្អ ហើយនឹងជោគជ័យរាល់ភារកិច្ច»។

យ៉ាងណាកាលពីកន្លងទៅ លីហ្សា ក៏ធ្លាប់បញ្ជាក់ដែរថា ភាពសិចស៊ីដែលបានបង្ហាញទៅកាន់អ្នកទាំងអស់គ្នាវាជាភាពសិចស៊ីមួយដែលគ្រាន់តែចង់ភ្ជាប់ទៅជាមួយនឹង Fashion បង្ហាញពីភាពរឹងមាំរបស់ស្ត្រី និងបង្ហាញអំពីភាពស្រស់ស្អាតរបស់ស្ត្រី។

សូមជម្រាបថា តារាសម្តែងសិចស៊ី ព្រីម លីហ្សា ដែលគ្រប់គ្នាស្គាល់តាមរយៈបទ«ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» កន្លងមក ត្រូវបានគេកត់សម្គាល់ឃើញតារាស្រីរូបនេះ តែងបង្ហាញមុខជាមួយរូបសម្ផស្សដ៏សិចស៊ី បើទោះបីជានាងត្រូវបាត់មុខមួយរយៈពីសិល្បៈអស់មួយសន្ទុះក៏ដោយនោះ។ យ៉ាងណាមិញ កន្លងមក នាងក៏បានទម្លាយការពិតរឿងមានកូនផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?