ជីវិតកម្សាន្ដ
នៅ សូនីតា ប្រាប់កុំឲ្យ Miss មួយចំនួនឈ្លើយ និងមានចរិតខ្មឺតពេក
អតីតតារាសម្ដែង និងជាពិធីការិនីរូបស្រស់អ្នកនាង នៅ សូនីតា បានចេញមកសម្ដែងការហួសចិត្ត និងរិះគន់ទៅលើ Miss (បវរកញ្ញា) មួយចំនួនថា បានល្បីចរិតចេញមកឈ្លើយហើយថែមទាំងខ្មឺតទៀត ខណៈអ្នកគាំទ្រក៏យល់ឃើញដូច សូនីតា ដែរ។

ដោយឃើញទង្វើបែបនេះអ្នកនាង នៅ សូនីតា បានលើកឡើងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនដោយបង្ហាញអារម្មណ៍ហួសចិត្ត និងបានផ្ដាំថាកុំឲ្យមានភាពអំនួតជ្រុលពេកក្រែងថ្ងៃណាមួយឈរជើងមិនបានយូរក្នុងវិស័យមួយនេះ។ ទោះបីយ៉ាងណា គេក៏មិនទាន់ដឹងដែរថាតើអ្នកនាង នៅ សូនីតា លើកឡើងចង់សំដៅលើបវរកញ្ញារូបណានោះទេ។
អតីតពិធីការិនីពោរពេញសំនួនវោហារសព្ទគឺអ្នកនាង នៅ សូនីតា បានបញ្ជាក់ខ្លឹមសារខ្លីដោយអត្ថន័យថា” Miss ឥឡូវឈ្លើយគួរសម ថែចរិតបែបនេះឲ្យបានយូរបន្តិចទៅនាង កុំខ្មឺតពេកក្រែងឈរជើងមិនបានយូរ ផ្ដាំតកូនចៅ អស់ស្លូតត្រឹមនេះហើយ” ។ បន្ទាប់ការលើកឡើងខាងលើរបស់ នៅ សូនីតា ក៏មានការបញ្ចេញមតិមួយចំនួនពីអ្នកគាំទ្រផងដែរ។

ចំណែកលោក អ៉ិន សុភិន ដែលជាអ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញាមួយរូបផងនោះក៏បានបញ្ចេញទស្សនៈយល់ឃើញដូចអ្នកនាង នៅ សូនីតា ផងដែរ។ លោកបាននិយាយខ្លីថា“តិចទៀត Miss អស់ហ្នឹងគ្មានគេមើលមុខទេ បើចរិតគាត់អ៊ីចឹងខ្ញុំដឹងចរិតច្បាស់ណាស់“។ យ៉ាងណា គេមិនទាន់ដឹងទេថាបវរកញ្ញារូបណាឡើយដែលធ្វើឲ្យអ្នកនាង នៅ សូនីតា អន់ចិត្តដល់ថ្នាក់នេះទេ៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត