Connect with us

ជីវិតកម្សាន្ដ

មុខមាត់ពិត​​ម្តាយ​របស់ Justin អ្នកគាំទ្រគិតស្មានថាជា​បងស្រីបង្កើត

បានផុស

នៅ

មិនមែន​ជា​ញឹកញាប់​ទេ ​ដែល​អ្នកគាំទ្រទូទាំងពិភពលោកអាច​ឃើញ​រូបភាព​គ្រួសារ​របស់ Justin Bieber ថតជុំគ្នាបង្ហោះជាសាធារណៈនោះ។ ដោយសារតែ​តារា​ចម្រៀងប៉ុបរូបនេះកម្រនឹងបង្ហាញពីស្ថានភាពជាក់លាក់ណាមួយទាក់ទងនឹងឪពុកម្ដាយបង្កើត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ កាលពីក្នុងរដូវកាលបុណ្យណូអែលឆ្នាំនេះ តារាចម្រៀង ​Justin Bieber បា​ននាំភរិយាដ៏ស្រស់ស្អាតគឺ Hailey Bieber ទៅជួបគ្រួសាររបស់លោក ដើម្បីអបអរជប់លៀងឆ្លងឆ្នាំ២០២៣ផង។ ក្នុងនោះអ្នកគាំទ្របានសង្កេតឃើញថាទាំងម្ដាយក្មេកនិងកូនប្រសាស្រីហាក់ចុះសម្រុងនឹងគ្នា ព្រមទាំងមានរូបភាពទទួលទានអាហារជុំគ្នា។

តាមរយៈរូបភាពដែលម្ដាយ​របស់ Justin Bieber បាន​បង្ហោះ​រូបថត​អបអរ​បុណ្យ​ណូអែល​​ ជាមួយ​ទាំង​កូន​ប្រុស Justin និង​កូន​ប្រសាស្រី Hailey ដោយ​ដាក់ខេបសិនយ៉ាងមានអត្ថន័យថា ‘My heart is full. Merry Christmas’។ ប៉ុន្តែ​អ្វី​ដែល​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​និង​ស្រឡាំងកាំង​នោះ​គឺ​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​និង​ក្មេង​ជាង​វ័យ​របស់​អ្នក​ម្ដាយ ​ដែល​ឈរ​ក្បែរ​កូន​ប្រុស​របស់​ខ្លួន ដែល​គ្រប់​គ្នា​គិត​ថា​គាត់​ជា​បងស្រី​ ព្រោះគាត់មាន​មុខ​ក្មេងជាងវ័យសឹងមិនជឿ។

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនបានចូលទៅសរសើរពីសម្រស់អ្នកម្ដាយ ​Justin Bieber ថា បើសិនមិនបញ្ចាក់ថាតារាចម្រៀងជនជាតិកាណាដាជាកូនប្រុសបង្កើត ហើយ Hailey ជាកូនប្រសាស្រីទេ ​ពួកគេអាចយល់ច្រឡំសុទ្ធសាធថាជាបងប្អូនប្រុស្រីនឹងគ្នាផង។ ក្នុងនោះក៏មានទស្សនិកជនបញ្ចេញមតិលេងសើចថា ម្ដាយមានមុខក្មេងជាង Justin ជិត១០ដងឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយលែងលះស្វាមី Ariana បង្កើតទំនាក់ទំនងស្នេហាជាមួយបុរសពោះម៉ាយ Ethan Slater

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម