ជីវិតកម្សាន្ដ
រឿងរ៉ាវកំពុងផ្ទុះខ្លាំង នៅវិស័យកម្សាន្តក្នុងប្រទេសកូរ៉េខាងត្បូង ប្រចាំឆ្នាំ ២០២៣
ក្រុមហ៊ុនប្រឹក្សាទិន្នន័យ PIMAI បានធ្វើការស្ទង់មតិផ្តោតលើបុគ្គលចំនួន ៣០០០ ដែលមានអាយុពី ២០ ទៅ ៦៩ ឆ្នាំទូទាំងប្រទេសកូរ៉េ ដោយសួរអំពីបញ្ហាកំពូលនៃឧស្សាហកម្មកម្សាន្តរបស់ប្រទេសកូរ៉េក្នុងឆ្នាំ ២០២៣។
ការស្ទង់មតិបានបង្ហាញថា ករណីគ្រឿងញៀនដ៏ល្បីល្បាញ ទទួលបានចំណាត់ថ្នាក់លេខ១ ជាមួយនឹងការបោះឆ្នោត (៣១.៣ភាគរយ) ដូចដែលបានប្រកាសនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៣។

បន្ទាប់ពីមានភាពចម្រូងចម្រាសគ្រឿងញៀនពាក់ព័ន្ធនឹង Yoo Ah-in កាលពីដើមឆ្នាំនេះ ការចោទប្រកាន់លើការប្រើប្រាស់គ្រឿងញៀនរបស់ Lee Sun-kyun និង G-Dragon បានកើតឡើងនៅក្នុងខែតុលា ដែលបានក្លាយជាបញ្ហាសង្គមធ្ងន់ធ្ងរនៅក្នុងប្រទេសកូរ៉េ។ Lee Sun-kyun ដែលស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិស ត្រូវបានគេរកឃើញថាស្លាប់កាលពីថ្ងៃទី ២៧ ខែធ្នូ។ ក្រោយមក មានសេចក្តីរាយការណ៍មកថា ភរិយារបស់លោក គឺតារាសម្តែង Jeon Hye-jin កំពុងរក្សាការប្រុងប្រយ័ត្នពីភ្នែកមហាជន។
ចំណាត់ថ្នាក់ទី២ បានទៅ KBS’s Greatest Crisis’ (១៤.០ភាគរយ) ។ KBS បានប្រឈមមុខនឹងវិបត្តិដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេល ៥០ ឆ្នាំដោយសារតែការធ្លាក់ចុះផ្នែកហិរញ្ញវត្ថុដែលបានព្យាករណ៍ពីការបំបែកនៃការប្រមូលថ្លៃផ្សាយ និងបញ្ហាប្រឈមជាបន្តបន្ទាប់ដូចជាការគ្រប់គ្រងខ្ជិល និងការបាត់បង់ការប្រកួតប្រជែងមាតិកា។
ចំណែកចំណាតថ្នាក់លេខ៣ និងទី ៤ ត្រូវបានកាន់កាប់ដោយ BTS Military Enlistment (១១.០ភាគរយ) និង Physical 100 K-Content Power’ (៨.៥ភាគរយ) រៀងគ្នា។

ដោយឡែក ចំណាតថ្នាក់លេខ៥ ត្រូវបានយកដោយជម្លោះកិច្ចសន្យាដែលកើតចេញពីជម្លោះរវាង FIFTY FIFTY និងភ្នាក់ងាររបស់ពួកគេ (៨.៣ភាគរយ) ។
ព័ត៌មាននៃការធ្លាក់ចុះនៅក្នុងខ្សែភាពយន្តកូរ៉េជាប់ចំណាត់ថ្នាក់ទី ៦ (៨.១ភាគរយ) បន្ទាប់មកដោយការតស៊ូអំណាចសម្រាប់សិទ្ធិគ្រប់គ្រងរបស់ SM Entertainment នៅលេខ ៧ (៦.ភាគរយ)។ ព័ត៌មាននៃខ្សែភាពយន្តជប៉ុនដែលទទួលបានជោគជ័យដូចជា ‘The First Slam Dunk’ និង Suzume ចំពេលមានការធ្លាក់ចុះជាបន្តបន្ទាប់នៃភាពយន្តកូរ៉េបានជាប់ចំណាត់ថ្នាក់ទី ៨ (៤.៨ភាគរយ) ។
យ៉ាងណាមិញ ក្នុងនោះក៏មានដំណឹងអកុសលនៃការស្លាប់ផងដែរ ដោយ Yoon Jung-hee, Hyun Mi, Byun Hee-bong និងការស្លាប់របស់ Seo Se-won ជាប់ចំណាត់ថ្នាក់ទី ៩ (៤.៧ភាគរយ) ។ ជាចុងក្រោយ ព័ត៌មាននៃការលែងលះរបស់គូស្នេហ៍តារាល្បីៗ ទទួលបានចំណាត់ថ្នាក់ទី ១០ (៣.០ភាគរយ) ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សូម្បីតែពិធីបុណ្យសព Lee Sun Kyun ត្រូវរំខានដោយភ្ញៀវដែលមិនបានអញ្ជើញ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?