Connect with us

ជីវិតកម្សាន្ដ

ជនសង្ស័យនៅពីក្រោយការស្លាប់ Lee Sun Kyun ជាប់ពាក់ព័ន្ធជំរិតទារប្រាក់ពីបុរសជាច្រើននៅកូរ៉េ

បានផុស

នៅ

ស្ត្រីវ័យ២០ឆ្នាំម្នាក់ ដែលជាជនសង្ស័យនៅពីក្រោយការស្លាប់ Lee Sun Kyun និងត្រូវចោទប្រកាន់ពីបទបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ និងជំរិតយកប្រាក់ចំនួន ៥០ លានវ៉ុន (ប្រហែល ៣៨,៦២៤ ដុល្លារ) ពីតារាសម្ដែងប្រុសរូបនេះ ត្រូវគេរាយការណ៍ថា នាងក៏ធ្វើសកម្មភាពស្រដៀងគ្នានេះជាមួយបុរសផ្សេងទៀតដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ពី Kukmin Ilbo កាលពីថ្ងៃទី ២៨ ខែធ្នូ បញ្ចាក់ឲ្យដឹងថា ស្ត្រីដែលមនុស្សជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយហៅកាត់ថា A បានបញ្ឆោតបុរសជាច្រើនដែលនាងបានជួបនៅលើកម្មវិធីណាត់ជួប។ បន្ទាប់ពីមានការប្រាស្រ័យទាក់ទងជាមួយបុរសទាំងនេះ នាងបានទារប្រាក់ដោយអះអាងពីហេតុផលដដែលៗថា នាងមានមានផ្ទៃពោះ និងទាមទារប្រាក់សម្រាប់ការរំលូតកូន ឬជួនកាលនាងយកលេសទៀតថា ត្រូវការជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់ការព្យាបាលវេជ្ជសាស្រ្ត និងដើម្បីសុវត្ថិភាពកូនក្នុងផ្ទៃ។

ជាងនេះទៅទៀត នាងបានប្រើការគំរាមកំហែង ជំរិតទារប្រាក់ពីបុគ្គលមួយចំនួនដោយបញ្ជាក់ថា “អ្នកជាឪពុករបស់កូននេះ ហើយអ្នកត្រូវតែផ្តល់ការចិញ្ចឹមកូន។ ប្រសិនបើអ្នកមិនផ្តល់លុយទេ ខ្ញុំនឹងលាតត្រដាងព័ត៌មាននេះជាសាធារណៈ”។ បុរស​ខ្លះ​ដែល​ជឿ​នាង​បាន​ផ្ញើ​ប្រាក់​ក្រោម​លេស​ថា​ចិញ្ចឹម​កូន។ របាយការណ៍ពីចម្លើយជនសង្ស័យបានបង្ហាញថា យ៉ាងហោចណាស់បុរស ៥ នាក់បានធ្លាក់ខ្លួនជាជនរងគ្រោះនៃគម្រោងនេះ ជាមួយនឹងចំនួនទឹកប្រាក់ចាប់ពីជាច្រើនលានវ៉ុនដល់រាប់សិបលានវ៉ុន ឬតួលេខគិតជាលុយដុល្លារច្រើនជាងនេះក៏មាន។

បុរស​ម្នាក់​ដែល​សង្ស័យ​ពី​ភាព​ពិត​នៃ​ការ​អះអាង​របស់​ស្ត្រី​នោះ​ បាន​ធ្វើ​តេស្ត​ភាព​ជា​ឪពុកដោយ​បញ្ជាក់​ថា​ គាត់​មិន​មែន​ជា​ឪពុករបស់ក្មេងក្នុងផ្ទៃ​នោះ​ទេ។ បច្ចុប្បន្ន ជនរងគ្រោះ​កំពុង​ពិចារណា​ដាក់​ពាក្យបណ្តឹង​ស្ត្រី​រងគ្រោះ​ពីបទ​ឆបោក​។

ដោយឡែក កាលពីថ្ងៃទី ២៧ ខែធ្នូ ប្រភពផ្លូវច្បាប់បានបង្ហើបថា អង្គភាពស៊ើបអង្កេត Metropolitan នៃទីភ្នាក់ងារប៉ូលីស Incheon បានចេញដីកាចាប់ខ្លួនស្ត្រីអាយុ ២៨ ឆ្នាំដែលត្រូវបានគេស្គាល់ឬដាក់ឈ្មោះថា A ក្រោមការចោទប្រកាន់ពីបទជំរិតទារប្រាក់និងបង្ខូចកេរ្តិ៍ឈ្មោះ។

យ៉ាងណាក៏ដោយ មួយថ្ងៃមុនស្រ្តីឈ្មោះ A ដែលជាកម្មវត្ថុនៃដីកាចាប់ខ្លួនមុននោះ បានបរាជ័យក្នុងការបង្ហាញខ្លួននៅក្នុងសវនាការតាមកាលវិភាគរបស់នាងនៅតុលាការស្រុក Incheon ដោយមិនមានការពន្យល់អំពីអវត្តមានរបស់នាង។ក្នុងនោះផងដែរ របាយការណ៍បានគុសបញ្ចាក់ថា A គឺជាបុគ្គលដែលទទួលខុសត្រូវចំពោះការលាតត្រដាងជីវិតឯកជនរបស់ Lee Sun Kyun ហើយបានគំរាមកំហែងដោយបង្ខំគាត់ឲ្យបង្ហាញពីទំនាក់ទំនងរបស់គាត់ជាមួយអ្នកគ្រប់គ្រងក្លិបកម្សាន្ត Kim ។

យ៉ាងណាមិញ មកទល់ពេលនេះនាង A បាននិងកំពុងត្រូវឃុំខ្លួនជាបណ្ដោះអាសន្នសិន ដើម្បីរង់ចាំការការសួរចម្លើយបន្តពីប៉ូលិសនិងការស៊ើបអង្កេតថាតើនាងគឺជាអ្នកនៅពីក្រោយការស្លាប់របស់តារាសម្ដែង Lee Sun Kyun ពិតមែនឬយ៉ាងណា?

សូមរម្លឹកដែរថា កាលពីថ្ងៃទី ២៧ ខែធ្នូ ប៉ូលិសទីក្រុង Seoul Seongbuk បានរកឃើញតារាសម្តែង Lee Sun Kyun ដេកស្លាប់នៅក្នុងរថយន្តរបស់គាត់ នៅជិតវិមានអនុស្សាវរីយ៍សង្គ្រាមទីក្រុងសេអ៊ូល។ នៅព្រឹកថ្ងៃនោះ របាយការណ៍នៃកំណត់ បាននាំឲ្យមានការរកឃើញរថយន្តរបស់គាត់នៅម៉ោង ១០:៣០ ព្រឹក។ នេះ​កើត​ឡើង​តែ​៦៩​ថ្ងៃ ​បន្ទាប់​ពី​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ត្រូវ​បាន​នាំ​មក​ប្រឆាំង​គាត់​ក្នុង​ខែ​តុលា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សូម្បីតែពិធីបុណ្យសព Lee Sun Kyun ត្រូវរំខានដោយភ្ញៀវដែលមិនបានអញ្ជើញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម