ជីវិតកម្សាន្ដ
តារាសម្ដែងជើងចាស់ គង់ ប៊ុនសុន ត្អូញត្អែរលក់នំមិនដាច់ លើកដៃសំពះសុំសប្បុរសជនជួយ
អតីតតារាភាពយន្តជើងចាស់អ្នកស្រី គង់ ប៊ុនសុន គេសង្កេតឃើញថា បច្ចុប្បន្នជីវិតកាន់តែជួបការលំបាកខ្លាំង ខណៈមុខរបរលក់នំនៅតាមចិញ្ចើមផ្លូវមិនសូវលក់ដាច់ ពោលរកបានព្រឹកខ្វះល្ងាច។ តែទោះយ៉ាងណា តារាជើងចាស់រូបនេះ នៅប្រឹងខំត្រដរលក់នំចិញ្ចឹមជីវិត ហាលក្តៅ ខ្យល់ ភ្លៀង ដើម្បីក្រពះ។

កន្លងមកតារាសម្តែងអ្នកស្រី គង់ ប៊ុនសុន ក៏បានធ្លាក់ខ្លួនឈឺដេកដួលនៅលើកន្ទេលក្នុងបន្ទប់ជួលតែម្នាក់ឯងគួរឲ្យអាណិត និងសង្វេគបំផុត។ យ៉ាងណា ដោយសារការខ្វះខាត និងលក់នំមិនសូវដាច់ ថ្មីៗ នេះ អ្នកស្រី គង់ ប៊ុនសុន បានត្អូញត្អែរលក់នំមិនដាច់ លើកដៃសំពះសុំសប្បុរសជនជួយឧបត្ថម្ភចិញ្ចឹមជីវិត។

អ្នកស្រីបានរៀបរាប់ថា «ក្នុងឱកាសឆ្នាំសកល ឆ្នាំថ្មី ២០២៤ នេះ នាងខ្ញុំ សូមជូនពរបងប្អូនគ្រប់ក្រុមគ្រួសារ សូមមានសេចក្ដីសុខ សុភមង្គល សំណាងល្អ។ នាងខ្ញុំ សុំកាដូរ ព្រោះនាងខ្ញុំលក់នំមិនសូវដាច់ទេ ដាច់ដើម ហើយសុំការឧបត្ថម្ភតិចតួចតាមរយៈ QR code ខ្ញុំ ខាងក្រោមនេះ សូមអរគុណ»។

កត់សម្គាល់ តារាសម្តែង គង់ ប៊ុនសុន ត្រូវបានអ្នកធ្វើដំណើរប្រទះឃើញអង្គុយលក់នំហាលខ្យល់ភ្លៀងរងាញ័រខ្លួន ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ព្រោះរាល់ថ្ងៃគាត់មានវ័យកាន់តែចាស់ទៅហើយ។ តាមរយៈរូបភាពដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្កការចាប់អារម្មណ៍ និងក្តីអាណិតអាសូរសម្រាប់មហាជនអ្នកគាំទ្រ ពិសអ្នកធ្វើដំណើរឆ្លងកាត់។
អ្នកស្រី គង់ ប៊ុនសុន គឺជាសិល្បការិនីម្នាក់ ក្នុងចំណោមអ្នកសិល្បៈវ័យជរាមួយចំនួនទៀត ដែលកំពុងមានជីវភាពខ្វះខាត និងជំងឺប្រចាំកាយ។ ប៉ុន្តែអ្វីដែលអភ័ព្វជាងគេទៀតនោះ ពុំមានកូនចៅដែលមានដៃរឹងស្មាមាំជួយជ្រោមជ្រែងនោះទេ ដោយគាត់ត្រូវដើររាល់ថ្ងៃ ដើម្បីលក់នំតាមផ្លូវ ឬ បាំងឆ័ត្រអង្គុយលក់នំពេលមេឃកំពុងរលឹម និងហាលខ្យល់ថ្ងៃជាដើម៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?