ជីវិតកម្សាន្ដ
តារា៤គូ ធ្លាប់ស្រលាញ់គ្នាខ្លាំងក្រោយសម្ដែងភាពយន្ត តែបែរប្រកាសប្រេះឆាមើលមុខគ្នាលែងត្រង់
បន្ទាប់ពីសម្ដែងជាតួឯកប្រុសនិងតួឯកស្រីក្នុងភាពយន្តធ្លាប់ទទួលបានភាពល្បីល្បាញខ្លាំងក្នុងវិស័យភាពយន្តកូរ៉េ តារាប្រុស-ស្រីជាច្រើន បានបង្កើតទំនាក់ទំនងស្នេហាជាគូស្នេហ៍ពិតៗ។ ក្នុងនោះថែមទៀត ទស្សនិកជនជាច្រើនបានចូលរួមសាទរយ៉ាងធំសម្បើមក្រោយដឹងដំណឹងពីអាយដលពួកគេក្លាយជាគូសង្សារពិតៗ។
យ៉ាងណាក៏ដោយ ក្រោយមានទំនាក់ទំនងមិនបានប៉ុន្មានផងគូស្នេហ៍៤គូដែលធ្លាប់ស្រលាញ់គ្នាចាក់ទឹកមិនលិចស្រាប់តែប្រកាសប្រេះឆាលែងមើលមុខគ្នាត្រង់រហូតផ្អើលក្នុងវិស័យសិល្បៈកម្សាន្តកូរ៉េសឹងមិនគួរឲ្យជឿ។
១ Song Hye Kyo និង Song Joong Ki ជួបគ្នាក្នុងភាពយន្ត Descendants of the Sun

Song Joong Ki និង Song Hye Kyo ធ្លាប់ត្រូវបានគេចាត់ទុកថាជាគូស្នេហ៍តារាកូរ៉េដ៏មានឥទ្ធិពលបំផុតនៅលើអេក្រង់ទូរទ្សន៍។ បន្ទាប់ពីសរសេររឿងស្នេហាដ៏ផ្អែមល្ហែមរវាងកាពីទែន Yoo Shi Jin (Song Joong Ki) និងដុកទ័រ Kang Mo Yeon (Song Hye Kyo) ក្នុងរឿង Descendants of the Sun អ្នកទាំងពីរបានស្រលាញ់គ្នា និងរៀបការជាមួយគ្នា។ យ៉ាងណាមិញ ក្រោយរៀបការបានជាងមួយឆ្នាំភ្លាមៗ អ្នកទាំងពីរបានប្រកាសលែងលះគ្នា។ ហេតុផលសម្រាប់ការលែងលះនៅតែជាសំណួរបើកចំហគ្មានអ្នកណាដឹងការពិតក្រៅពីអតីតគូស្នេហ៍ song នោះទេ។
២ Lee Sung Kyung និង Nam Joo Hyuk ជួបគ្នាក្នុងភាពយន្ត Weightlifting Fairy Kim Bok Joo

គូស្នេហ៍ Lee Sung Kyung និង Nam Joo Hyuk ធ្លាប់បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តពេញថ្លើមយ៉ាងខ្លាំង ខណៈពួកគេត្រូវគ្នាយ៉ាងល្អរាប់តាំងពីមុខមាត់ស្អាត ស្រស់សង្ហា រហូតដល់អាជីព។ អ្នកទាំងពីរត្រូវបានគេនិយាយថា បានទាក់ទងគ្នាតាំងពីធ្វើការជាមួយគ្នាក្នុងរឿង Weightlifting Fairy Kim Bok Joo។ ទស្សនិកជនបានគិតថានឹងមានការបញ្ចប់ដ៏ស្រស់ស្អាត ប៉ុន្តែគូស្នេហ៍តារាកូរ៉េមួយគូនេះបានប្រកាសចែកផ្លូវគ្នារយៈពេល ៤ ខែ បន្ទាប់ពីចេញជាសាធារណៈអំពីទំនាក់ទំនងរបស់ពួកគេ។
៣ Park Min Young និង Lee Min Ho ជួបគ្នាក្នុងភាពយន្ត City Hunter

មុនពេលបង្ហាញខ្លួនជាគូស្នេហ៍នៅលើកញ្ចក់ទូរទស្សន៍ Park Min Young និង Park Seo Joon ធ្លាប់ជាគូស្នេហ៍ល្បីល្បាញដែលទស្សនិកជនបេញចិត្តយ៉ាងខ្លាំង។ ក្រោយមក Park Min Young និង Lee Min Ho បែរក្លាយជាគូស្នេហ៍សំណព្វរបស់ទស្សនិកជនវិញម្ដង។ បន្ទាប់ពីរឿងភាគរឿង City Hunter គូស្នេហ៍ទាំងពីរបានបញ្ជាក់ថាមានទំនាក់ទំនងស្នេហាពិតមែន។ រឿងស្នេហារបស់ពួកគេត្រូវបានមហាជនគាំទ្រយ៉ាងខ្លាំង។ ទោះបីជាយ៉ាងណាពួកគេបានបែកគ្នាក្រោយពីបានត្រឹមតែ១ឆ្នាំប៉ុណ្ណោះដោយសារតែមមាញឹកការងាររៀងៗខ្លួន។
៤ Ahn Jae Hyun និង Goo Hye Sun ជួបគ្នាក្នុងភាពយន្ត Blood

ការលែងលះរបស់ Ahn Jae Hyun និង Goo Hye Sun គឺជារឿងចម្រូងចម្រាសបំផុត។ អ្នកទាំងពីរត្រូវចំណាយពេល ១០ ខែប្រយុទ្ធគ្នាដើម្បីទទួលបានការលែងលះជាផ្លូវការ។ មុនពេលក្លាយជាទីចាប់អារម្មណ៍នៃការចាប់អារម្មណ៍ដោយសារតែរឿងចម្រូងចម្រាសជាបន្តបន្ទាប់ក្នុងអំឡុងពេលលែងលះគ្នាដ៏ច្របូកច្របល់ Goo Hye Sun និង Ahn Jae Hyun ធ្លាប់ជាគូស្នេហ៍មាសក្នុងវិស័យកម្សាន្ត។ បន្ទាប់ពីសហការគ្នាក្នុងរឿង Blood គូស្នេហ៍ទាំងពីរបានចាប់ផ្តើមណាត់ជួបគ្នាយ៉ាងឆាប់រហ័ស។ កំឡុងពេលពួកគេនៅជាមួយគ្នា Ahn Jae Hyun ត្រូវបានគេស្គាល់ដោយសាររូបភាពរបស់គាត់ជាបុរសដែលតែងតែស្រលាញ់ និងមើលថែប្រពន្ធរបស់គាត់។ ដូច្នេះមហាជនមិននឹកស្មានថាពួកគេនឹងបែកបាក់គ្នាតាមរបៀបអាក្រក់បែបនេះឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជនសង្ស័យនៅពីក្រោយការស្លាប់ Lee Sun Kyun ជាប់ពាក់ព័ន្ធជំរិតទារប្រាក់ពីបុរសជាច្រើននៅកូរ៉េ

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?