Connect with us

ជីវិតកម្សាន្ដ

បាត់មុខជិត ២០ ឆ្នាំ តួឯកស្រីរឿង “អ្នកប្រមាញ់ទីក្រុង”សល់ប្រាក់ប៉ុន្មានក្នុងដៃនាពេលនេះ?

បានផុស

នៅ

ប្រិយមិត្តដែលនិយមតាមដានភាពយន្តហុងកុង ប្រាកដជាស្គាល់តារាសម្ដែងតៃវ៉ាន់ដ៏ល្បីល្បាញ Joey Wong ឬ Wang Tsu Hsien ក្នុងឧស្សាហកម្មកម្សាន្តមួយនេះមិនខាន។ នាងបានលេចមុខសម្ដែងក្នុងខ្សែភាពយន្តហុងកុងល្បីៗ និងជោគជ័យជាច្រើន ព្រមទាំងត្រូវទស្សនិកជនលើកសរសើរថា ជាតួឯកស្រីឈានមុខគេក្នុងវិស័យភាពយន្តអាស៊ីក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដ្បិតថាយ៉ាងនេះក្ដី ប៉ុន្តែនៅក្នុងឆ្នាំ ២០០៤ តួឯកស្រីក្នុងរឿង “អ្នកប្រមាញ់ទីក្រុង” រូបនេះ ស្រាប់តែប្រកាសបញ្ចប់អាជីពសិល្បៈ និងបាត់មុខអស់រយៈពេលជិត ២០ ឆ្នាំពីវិស័យភាពយន្ដជាហេតុធ្វើឲ្យមហាជន និងអ្នកគាំទ្រហាក់មានការនឹករលឹកនិងសោកស្ដាយជាខ្លាំង ខណៈមានមនុស្សជាច្រើនស្នើសុំឲ្យនាងវិលត្រលប់មកសម្ដែងក្នុងរឿងនានា ឬជួបជុំសម្ដែងរួមគ្នាជាមួយតារាល្បីៗមានវ័យស្រករៗឡើងវិញផងដែរ។

ក្រោយមកស្រាប់តែលេចឮដំណឹងថា តារាសម្ដែងស្រីជើងចាស់តៃវ៉ាន់ Joey Wong ត្រូវបានគេប្រទះឃើញនៅវិហារមួយកន្លែងនៅប្រទេសកាណាដា និងតុបតែងខ្លួនដូចជាដូនជីដើម្បីរក្សាទានសីល ស្របពេលដែលរូបភាពរបស់នាងនៅតែទទួលការចាប់អារម្មណ៍យ៉ាងភ្លូកទឹកភ្លូកដីពីបណ្ដាញអ៊ីនធើណេតដដែល។

មែនទែនទៅ ថ្វីបើមិនសម្ដែងឬមិនមានការងារជាអ្នកសិល្បៈដូចកាលពីមុន តែទ្រព្យសម្បត្ដិរបស់តារាស្រី Joey Wong ត្រូវបានរាយការណ៍ថា​ មានចំនួនច្រើនខ្លាំងដែលធ្វើឲ្យនាងអាចរស់បានយ៉ាងសុខស្រួលពេញមួយជីវិត ដោយមិនចាំបាច់បារម្ភពីការខ្វះខាតប្រាក់ឡើយ។

យោងតាមប្រភពពី​ idolnetworth​ បានបញ្ចាក់ឲ្យដឹងថា ក្នុងឆ្នាំ២០២៣ ទ្រព្យសម្បត្តិរបស់នាងត្រូវគេប៉ាន់ស្មានថាមានចំនួន ៥ លានដុល្លារឯណោះ។​ ហើយទ្រព្យនេះទៀតសោត ក៏អាចធ្វើឲ្យនាងប្រើជីវិតបែបឯកជនយ៉ាងស្ងប់សុខ ដោយមិនខ្វល់ពីអាជីពសិល្បៈនៅខាងក្រៅទៀតទេ។

ប្រភពដដែលបានបញ្ចាក់ទៀតថា តារាស្រីមកពីតៃវ៉ាន់រូបនេះ អាចរកលុយបានច្រើនដោយសារតែនាងមានទាក់ទាញពីទស្សនិកជនជាមួយនឹងទេពកោសល្យពិសេស និងការសម្តែងដ៏ទាក់ទាញពេញមួយអាជីព។ នាងក៏ត្រូវបានគេស្គាល់ថាមានជំនាញសម្ដែងដ៏ប៉ិនប្រសប់ និងវត្តមានលើអេក្រង់ដ៏គួរឲ្យចាប់អារម្មណ៍មិនជិនណាយផងដែរ។

លើសពីនេះទៀត Joey Wong ទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់នៅក្នុងឧស្សាហកម្មភាពយន្ត​ ជាមួយនឹងតួនាទីដែលទទួលបានការសរសើរជាច្រើនចំពោះកេរ្ត៍ឈ្មោះ នាងទទួលបានអ្នកគាំទ្រយ៉ាងច្រើនទាំងនៅក្នុងប្រទេសកំណើត និងអន្តរជាតិ។ ជាមួយនឹងទេពកោសល្យដ៏អស្ចារ្យ និងអាជីពដែលរកកម្រៃបាន វាមិនមានអ្វីភ្ញាក់ផ្អើលទេដែលទ្រព្យសម្បត្តិសុទ្ធរបស់ Joey Wong បន្តកើនឡើងជាលំដាប់ឥតឈប់ឈរនោះ៕

អត្ថបទ៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖តារា​៤គូ ​ធ្លាប់ស្រលាញ់គ្នាខ្លាំងក្រោយសម្ដែងភាពយន្ត តែបែរប្រកាសប្រេះឆាមើលមុខគ្នាលែងត្រង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ៥៦ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៥ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម