ជីវិតកម្សាន្ដ
អាយុក្បែរ ៥០ឆ្នាំ តែសម្រស់តួ តាវ មីងសឺ នៅតែឆក់យកដួងចិត្តទស្សនិកជនស្រីៗ
បើរឮកកាលឆ្នាំ២០០១ ទស្សនិកជននៅក្នុងប្រទេសកម្ពុជាជាច្រើនប្រាកដជាស្គាល់ច្បាស់នូវតារាប្រុស Jerry Yan ដែលគ្រប់គ្នាតែងចំណាំថាជាតួ តាវ មីងសឺ ក្នុងរឿង Meteor Garden (ស្នេហា៤បួន) ដោយកាលណោះភាពយន្តតៃវ៉ាន់មួយនេះផ្ទុះខ្លាំង រហូតមានប្រទេសជាច្រើនទិញសិទ្ធយកទៅផលិតបន្តថែមទៀត។

យ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះផងដែរ តាវ មីងសឺ ឬតួប្រុស F4 ត្រូវទស្សនិកជនជាច្រើនលើកមករឭកឡើងវិញនូវតួលេខរបស់ Jerry Yan កាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៤ ខណៈដែលពេលនេះលោកបានឈានចូលអាយុ ៤៧ឆ្នាំហើយ។ ប៉ុន្តែភាពស្រស់សង្ហារបស់តារាតៃវ៉ាន់ នៅតែបញ្ចេញពន្លឺចែងចាំង ទាក់ដួងចិត្តអ្នកគាំទ្រស្រីៗនៅអាស៊ី។
ត្បិតតែអាយុរាងជ្រេក៏ពិតមែន ប៉ុន្តែបើក្រឡេកមើលអាជីពការងាររបស់អតីតតួ តាវ មីងសឺ វិញ ដូចដែលប្រិយមិត្តបានដឹងស្រាប់ហើយថា លោករកពេលសម្រាកគ្មានជាមួយការងារសិល្បៈ។ ថ្វីបើពេលពេលវេលាកន្លងផុតទៅយ៉ាងណាក៏ដោយ តែភាពស្រស់សង្ហាសាច់តឹងណែនរបស់តួអង្គប្រុសរូបនេះ តែងតែទាក់ទាញអ្នកទស្សនាទូទាំងពិភពលោកជានិច្ច។
លើសពីនេះទៀតសោត ទោះបីជារឿងភាគ Meteor Garden បានបញ្ចប់ទៅជិត២៣ឆ្នាំហើយក្ដី ប៉ុន្តែ Jerry នៅតែរក្សាតំណែងជាតួឯកប្រុសជាមួយតារាសម្ដែងចិនស្រករក្រោយ Xu Ruohan ដែលមានអាយុ២១ ឆ្នាំ។ ខ្សែរឿងមនោសញ្ចេតនា មួយនេះបានកែសម្រួលពីសៀវភៅមួយក្បាល ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន និងអ្នកលេងអ៊ីនធឺណែត ដោយមនុស្សជាច្រើននិយាយថា Jerry នៅតែជា Idol នាពេលបច្ចុប្បន្ននេះដដែល៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បាត់មុខជិត ២០ ឆ្នាំ តួឯកស្រីរឿង “អ្នកប្រមាញ់ទីក្រុង”សល់ប្រាក់ប៉ុន្មានក្នុងដៃនាពេលនេះ?

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល