Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀងប្រុសហុងកុង ១០រូប មានទ្រព្យរាប់លានដុល្លារ ដែលរកបានពីអាជីពសិល្បៈកន្លងមក

បានផុស

នៅ

មិនខុសពីប្រទេសអាស៊ីទៀតលើពិភពលោក តារាចម្រៀងនៅឯទីក្រុងកុងកុងបាននិងកំពុងតែកើបប្រាក់យ៉ាងច្រើនសន្ធឹកពីចំណូលដែលពួកគេទទួលបានពីអាជីពសិល្បៈ។ ក្នុងនោះមានអ្នកខ្លះជាតារាចម្រៀង ខ្លះទៀតជាក្រុមតន្រ្តីករដែលពេញនិយមបំផុត និងមានកេរ្ត៍ឈ្មោះល្បីល្បាញខ្លាំងមិនធម្មតា។

នៅក្នុងអត្ថបទនេះ យើងខ្ញុំនឹងបង្ហាញជូនអ្នកនូវតារាចម្រៀងហុងកុងប្រុស១០រូប ដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ ២០២៣។

Jackson Wang ទ្រព្យសម្បត្តិសុទ្ធ៖ ១ លានដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Jackson Wang ជា​តារា​ចម្រៀង/ក្រុម​ចម្រៀង​ហុងកុង​ដែល​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើនបំផុតនាបច្ចុប្បន្ននេះ​។ ក្នុងឆ្នាំ ២០២៣ អតីតសមាជិកក្រុម got7 រូបនេះទទួលបានប្រាក់ចំណូលចន្លោះពី ៩៣៧.៤ដុល្លារ ទៅ ១.២លានដុល្លារ ហើយជាប់ចំណាត់ថ្នាក់លេខ១។ Jackson បានចេញបទចម្រៀងសរុបចំនួន ៦៤ដោយរាប់ចាប់តាំងពីលោកផ្ដើម​អាជីព​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០១៤។

មិនត្រឹមប៉ុណ្ណឹងនោះទេ Jackson ក៏ជា​តារា​ចម្រៀង​រ៉េប​ហុងកុង និង​ជា​អ្នក​រាំ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន។ គាត់គឺជាស្ថាបនិកនៃស្លាកកំណត់ត្រា Team Wang និងជានាយកច្នៃប្រឌិត និងជាអ្នកដឹកនាំអ្នករចនាម៉ូដម៉ាក Team Wang Design។ គាត់សកម្មនៅក្នុងប្រទេសចិនដីគោកក្នុងនាមជាសិល្បករទោល និងជាពិធីករទូរទស្សន៍ផងដែរ។

Accusefive ទ្រព្យសម្បត្តិសុទ្ធ៖ ៦៥៧.២ដុល្លារ

Accusefive គឺជាតារាចម្រៀង/ក្រុមតន្រ្តីហុងកុងដ៏ពេញនិយម។ ក្នុងឆ្នាំ ២០២៣តារាចម្រៀងរូបនេះអាចរកបានចន្លោះពី ៥៨៨.៩ដុល្លារនិង ៧២៥.៥ដុល្លារ ហើយជាប់ចំណាត់ថ្នាក់ក្រោមលេខ២។ មកទល់ពេលនេះ លោកបានចេញបទចម្រៀងសរុបចំនួន ៣៥បទ។

Anson Loទ្រព្យសម្បត្តិសុទ្ធ៖ ៤៧២.៥ដុល្លារ

Anson Lo គឺជាតារាចម្រៀង/ក្រុមតន្ត្រីហុងកុងដ៏ល្បីល្បាញ។ ក្នុងឆ្នាំ ២០២៣​ Anson Lo ទទួលបានប្រាក់ចំណូលចន្លោះពី ៤២៣.៤ដុល្លារ និង ៥២១.៥ដុល្លារ ហើយជាប់ចំណាត់ថ្នាក់ក្រោមលេខ ៣។ សព្វថ្ងៃ Anson Lo បានចេញបទចម្រៀងសរុបចំនួន ១៦។

Eason Chan ទ្រព្យសម្បត្តិសុទ្ធ៖ ៤០៦.៤ដុល្លារ

Eason Chan គឺជាអ្នកចម្រៀង/ក្រុមតន្រ្តីហុងកុងដែលមានប្រាក់ចំណូលល្អមិនខុសពីអ្នកខាងលើប៉ុន្មាននោះទេ។ ក្នុងឆ្នាំ ២០២៣ Eason Chan រកបានចន្លោះពី ៣៦៤.១ដុល្លារ ទៅ ៤៤៨.៦ដុល្លារ ហើយជាប់ចំណាត់ថ្នាក់ក្រោមលេខ ៤។ Eason Chan បានចេញបទចម្រៀងសរុបចំនួន ១៤បទ ខណៈដែលលោកបានចាប់ផ្តើមអាជីពរបស់ខ្លួននៅឆ្នាំ ១៩៩៥មកម៉្លេះ ។

លើសពីនេះទៀតសោត Eason Chan គឺជាតារាចម្រៀង និងជាតារាសម្តែងហុងកុងដ៏ល្បីល្បាញដែលជាប់ចំណាត់ថ្នាក់លេខ៦ នៅក្នុងបញ្ជីឈ្មោះកំពូលតារាល្បីទាំង ១០០របស់ចិនក្នុងឆ្នាំ ២០១៣ ។ នៅឆ្នាំ ២០០៦ អាល់ប៊ុម U87 របស់លោកត្រូវបានគេដាក់ឈ្មោះថា អាល់ប៊ុមអាស៊ីទាំងប្រាំដែលមានតម្លៃខ្ពស់ របស់ទស្សនាវដ្តី Time ផងដែរ។

Ian ទ្រព្យសម្បត្តិសុទ្ធ៖ ៣២៦.៦ដុល្លារ

Ian គឺជាអ្នកចម្រៀង/ក្រុមតន្រ្តីហុងកុងដែលមានប្រាក់ចំណូលខ្ពស់មិនធម្មតា នៅឆ្នាំ ២០២៣​ Ian បានទទួលប្រាក់ចំណេញចន្លោះពី ៣២៦.៧ដុល្លារ និង ៤០២.៤ដុល្លារ ហើយជាប់ចំណាត់ថ្នាក់ក្រោមលេខ ៥តាមពីក្រោយគេ។ មកទល់ពេលនេះលោកផលិតបាននូវបទចម្រៀងសរុបចំនួន ៨ហើយ។

Keung To ទ្រព្យសម្បត្តិសុទ្ធ៖ ៣៤៣ដុល្លារ

Keung To គឺជាតារាចម្រៀង/ក្រុមតន្ត្រីហុងកុងដ៏ល្បីល្បាញ។ ក្នុងឆ្នាំ ២០២៣ Keung To ទទួលបានប្រាក់ចំណូលចន្លោះពី៣០៧.៤ដុល្លារ ទៅ ៣៧៨.៧ ហើយជាប់ចំណាត់ថ្នាក់ក្រោមលេខ ៦ ។ Keung To បានចេញបទចម្រៀងសរុបចំនួន ១១ បទ។

Dear Jane ទ្រព្យសម្បត្តិសុទ្ធ៖ ២៥៨.១ដុល្លារ

Dear Jane គឺជាអ្នកចម្រៀង/ក្រុមតន្រ្តីហុងកុងដែលមានប្រាក់ចំណូលល្អប្រសើរខ្លាំង ហើយនៅក្នុងឆ្នាំ២០២៣ ក្រុមនេះទទួលបានប្រាក់ចំណូលចន្លោះពី ២៣១.៣ដុល្លារ និង ២៨៤.៩ដុល្លារ រហូតជាប់ចំណាត់ថ្នាក់ក្រោមលេខ៧។ ក្រុមដែលមានសមាជិក៤រូប បានចេញបទចម្រៀងសរុបចំនួន ៣៣គិតត្រឹមឆ្នាំ២០២៣។

Hung Kaho ទ្រព្យសម្បត្តិសុទ្ធ៖ ២១៨.២ដុល្លារ

Hung Kaho គឺជាតារាចម្រៀង/ក្រុមតន្រ្តីហុងកុងកំពូល។ នៅឆ្នាំ ២០២៣ Hung Kaho រកបានចន្លោះពី ១៩៥.៥ដុល្លារ ទៅ ២៤០.៩ដុល្លារ ហើយជាប់ចំណាត់ថ្នាក់លេខ ៨។ Hung Kaho បានចេញបទចម្រៀងសរុបចំនួន ២៧ បទ។

Mc Cheung ទ្រព្យសម្បត្តិសុទ្ធ៖២១៨.២ដុល្លារ

Mc Cheung គឺជាតារាចម្រៀង/ក្រុមតន្រ្តីហុងកុងដ៏ល្បីល្បាញ។ ក្នុងឆ្នាំ ២០២៣ Mc Cheung បានទទួលប្រាក់ចំណេញចន្លោះពី ១៧៨.៤ដុល្លារ ទៅ ២១៩.៨ដុល្លារ ហើយជាប់ចំណាត់ថ្នាក់ក្រោមលេខ ៩ ។ Mc Cheung បានចេញបទចម្រៀងសរុបចំនួន ៥ ។

Edan ទ្រព្យសម្បត្តិសុទ្ធ: ១៩១.៨ដុល្លារ

លោកគឺជាអ្នកចម្រៀង/ក្រុមតន្រ្តីហុងកុងដែលមានប្រាក់ចំណូលខ្ពស់មិនខុសពីអ្នកខាងលើប៉ុន្មាននោះទេ។ ក្នុងឆ្នាំ ២០២៣ Edan រកបានចន្លោះពី ១៧១.៩ដុល្លារទៅ ២១១.៧ដុល្លារ ហើយជាប់ចំណាត់ថ្នាក់ក្រោមលេខ ១០។ Edan បានចេញបទចម្រៀងសរុបចំនួន ៧។

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សុខៗ Gong Yoo លុបរូបភាពទាំងអស់លើ IG ផ្ទាល់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ១ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៥ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម