ជីវិតកម្សាន្ដ
ខេម និង តង់ ចន្ទសីម៉ា បង្កើតអាល់ប៊ុមថ្មី បន្ទាប់ពីផ្ទុះបទ “ចង់សុំwifi” ដែលមានអ្នកទស្សនារហូត ២៩លានដង
បន្ទាប់ពីនាំ តន់ ចន្ទសីម៉ា និង ព្រាប សុវត្ថិ វាយលុកតំបន់ភាគឦសាន ឥឡូវនេះផលិតកម្ម Galaxy Navatra បានងាកមកតំបន់ឋានសួគ៌បូកគោវិញម្ដង ដោយទើបចេញបទថ្មីប្រមាណ១ម៉ោង មុននេះ។
បទថ្មីនេះ មានចំណងជើងថា “ចង់បបួលអូនឡើងឋានសួគ៌” ។ កន្លងមកគ្រាប់ពេជ្ររបស់ ផលិតកម្ម Galaxy Navatra ទាំងពីររូបនេះ ធ្លាប់បានសាងប្រវត្តិសាស្ត្រជាមួយគ្នាម្ដងមកហើយលើ បទ”ចង់សុំwifi “ដែលមានអ្នកទស្សនាជិត៣០លានដង។ ដូចគ្នានឹងស៊េរីបទអបអរបុណ្យចូល ឆ្នាំប្រពៃណីជាតិរបស់ ព្រាប សុវត្ថិ និង សីម៉ា ដែលបានបង្ហាញសក្ដានុពលទេសចរណ៍របស់ ខេត្តស្ថិតនៅភូមិភាគឦសាន ដោយបទថ្មីនេះ ខាងផលិតកម្មបានងាកមកបង្ហាញពីទិដ្ឋភាព ដ៏ ល្អប្រណិតនៃតំបន់ជួរភ្នំបូកគោ ដ៏ល្បីរបស់ខេត្តកំពតវិញម្ដង។
ប្រិយមិត្តបានសរសើរថា វីដេអូចម្រៀងរបស់តារាប្រុសស្រីមួយគូនេះ បានបង្ហាញយ៉ាងពិសេស ទិដ្ឋភាពដ៏ស្អាតអស្ចារ្យឃើញហើយ មានអារម្មណ៍ជ្រះថ្លាល្អ ហើយងាកទៅបទភ្លេងទៀតសោត ក៏ពីរោះថែមទៀតផង។ បទនេះ ត្រូវបានគេរំពឹងថា នឹងផ្ទុះម្ដងទៀតបន្ទាប់ពីបទ “ចង់សុំWifi” ដែលពួកគេបានច្រៀងរួមគ្នាម្ដងកាលពីឆ្នាំមុន ដែលគិតមកដល់ពេលនេះ មានអ្នកចុចចូល ទស្សនាជិត៣០លានដងហើយ។
ចង់ដឹងថា បទ “ចង់បបួលអូនឡើងឋានសួគ៌” មានអត្ថន័យព្រមទាំងមានទេសភាពស្រស់ស្អាតកម្រិតណា សូមទស្សនាទាំងអស់គ្នា៖
ស្ដាប់ បទ”ចង់សុំ Wifi”
អត្ថបទ៖ ស៊ុន ហួត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ