ជីវិតកម្សាន្ដ
កែវ ច័ន្ទដាលីន រំភើបខ្លាំង ខណៈបទចម្រៀងស្នាដៃនិពន្ធដំបូងទទួលបានការគាំទ្រ
តារាចម្រៀងវ័យក្មេង កញ្ញា កែវ ច័ន្ទដាលីន ថ្មីៗ នេះ បានបង្ហាញអារម្មណ៍រំភើបចិត្តខ្លាំង បន្ទាប់ពីមើលឃើញសន្ទុះ នៃការគាំទ្របទចម្រៀងនិពន្ធស្នាដៃដំបូងកើតឡើងរហូតដល់ជាង ១ លានដង ក្នុងរយៈពេលខ្លីបំផុត។
បទចម្រៀងដែលជាស្នាដៃនិពន្ធលើកដំបូងពីសំណាក់តារាចម្រៀង កែវ ច័ន្ទដាលីន កំពុងទទួលបានការគាំទ្រខ្លាំងមានចំណងជើងថា“ភាសាស្នេហ៍” ខណៈបទត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើបណ្ដាញសង្គមយូធូប និងហ្វេសប៊ុក កាលពីពេលថ្មីៗ កន្លងទៅនេះ។ កញ្ញា កែវ ច័ន្ទដាលីន បានលើកឡើងថា «សួស្ដីទាំងអស់គ្នា បទ“ភាសាស្នេហ៍” របស់ខ្ញុំ ទទួលបានការស្តាប់ជាង ១ លានដង ក្នុងរយៈពេលដ៏ខ្លី….»។
តារាចម្រៀងកញ្ញា កែវ ច័ន្ទដាលីន បានបញ្ជាក់ទៀតថា «ខ្ញុំគ្មានអ្វីក្រៅពីពាក្យថា អរគុណដែលបានទទួលយកស្នាដៃនិពន្ធចម្រៀងជាបទទី ១ របស់ខ្ញុំ ដែលខ្ញុំហ៊ានបញ្ចេញជាសាធារណៈ មិនដែលធ្លាប់ស្រមៃថា បទខ្លួនឯងសរសេរគឺទទួលបានការពេញនិយមបែបនេះសោះ»។
តារាចម្រៀងស្រីរូបនេះបាននិយាយបន្ថែមទៀតថា «ជាចុងក្រោយ…ខ្ញុំសូមនិយាយថា lyric គឺ “Show me your ភាសាស្នេហ៍,take me to somewhere ” មិនមែន ជេរគ្នា to somewhere ទេបង អរគុណ»។ តាមរយៈនេះ គេឃើញអ្នកគាំទ្រ និងទស្សនិកជនជាច្រើន បានសម្ដែងការចូលរួមអបអរសាទរ និងលើកទឹកចិត្តចំពោះតារាចម្រៀង កញ្ញា កែវ ច័ន្ទដាលីន ឲ្យបន្តខិតខំនិពន្ធស្នាដៃថ្មីៗ បន្ថែមទៀត ដើម្បីបម្រើអារម្មណ៍មហាជនអ្នកគាំទ្រ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ