Connect with us

ជីវិតកម្សាន្ដ

​តារាថៃ Marie បង្អួតស្នាដៃធ្វើម្ហូបក្នុង​ផ្ទះបាយ ខណៈអ្នកគាំទ្រចាប់អារម្មណ៍លើដងខ្លួន

បានផុស

នៅ

តារាសម្ដែង Marie Berner និងជាតួឯកស្រីរឿង “ស្រមោលពិសស្នេហ៍” បានបង្ហាញពីជំនាញធ្វើម្ហូបអាហារក្នុងផ្ទះបាយមកចែកជូនដល់អ្នគាំទ្ររបស់នាងទស្សនា។​​ យ៉ាងណាក៏ដោយ គ្រប់គ្នាមិនបានចាប់ភ្លឹកនឹងមុខម្ហូបរបស់នាងម្នាក់ឡើយ ខណៈម្នាក់ៗលង់នឹងចលនានិងកាយវិការដែលបង្ហាញពីភាពទាក់ទាញនៃដងខ្លួន ព្រមទាំងមុខ​មាត់ប្លែកខុសមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូឃ្លិបដែលបង្ហោះដោយតារាស្រីនិយមតួឆ្នាស់ឆ្នើមដណ្ដើមស្វាមីគេលើគណនី Instagram បានបង្អួតពីសកម្មភាពនៃការធ្វើម្ហូបដ៏ប៉ិនប្រសប់ព្រមទាំងភាពទាក់ទាញរបស់មនុស្សស្រីពេលនៅក្នុងចង្រ្កានបាយ។ ក្នុងពេលជាមួយគ្នានោះ Marie Burner វក់នឹងសកម្មភាពធ្វើអាហារ ប៉ុន្តែ​អ្នកគាំទ្រប្រុស-ស្រីជាច្រើន បែរជាផ្ដោតសំខាន់លើរាងកាយទន់ល្វត់ល្វន់ និងស្វែលស្អាតរបស់នាងវិញ។

លើសពីនេះទៀតសោត មហាជនបានបញ្ចេញមតិថាមួយរយៈចុងក្រោយនេះ Marie តែងតែបង្ហោះនូវវីដេអូឃ្លិបធ្វើ​ម្ហូប​ស្ទើរ​តែរៀងរាល់​ថ្ងៃ។ មិនថាជាមុខម្ហូបអាហារពេលព្រឹកដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព អាហារអ៊ីតាលី ភីហ្សា ប៉ាស្តា រួមទាំងមុខម្ហូបដែលមិនទំនងហើយពិបាកធ្វើ ប៉ុន្តែនាងអាចធ្វើបានជូនដល់អ្នកទស្សនាដោយមិនចំ​ណាយពេលរាប់ម៉ោង។

បន្ថែមពីលើអាហារដែលទំនងៗគួរឲ្យទទួលទាន ឈុតរបស់អ្នកធ្វើអាហារនិងម៉ូដ​សក់សាមញ្ញៗ ព្រមទាំង​មុខមាត់ដ៏​ស្រស់​ស្អាត​គ្មាន​ការ​តុបតែង​ខ្លួនរបស់ Marie ធ្វើឲ្យបេះដូងអ្នកទស្សនាគយគន់មិនជិនណាយ។ អ្នកគាំទ្រខ្លះបាន​បញ្ចេញ​មតិ​ថា ​នាង​ស្អាត​ខ្លាំង​​ដល់ថ្នាក់ពួកគេលែងមើល​មុខ​ម្ហូប ហើយភ្លេច​សរសើរ​ទេពកោសល្យ​នៃភាពច្នៃប្រឌិតម្ហូបរបស់នាងទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Non ទៅជប៉ុន ចំពេលគ្រោះរញ្ជួយដី ខណៈអ្នកគាំទ្របង្ហាញក្ដីបារម្ភធំធេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

Sokha Hotels

ព័ត៌មានពេញនិយម