ជីវិតកម្សាន្ដ
ភ្នាក់ងាររបស់ Lee Sun Kyun ចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងពាក្យចចាមអារ៉ាមមិនពិត
ផលិតកម្ម HODU&U Entertainment បានប្រកាសជាផ្លូវការនូវចេតនារបស់ខ្លួនក្នុងការបន្តចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងព័ត៌មានមិនពិត ទាក់ទងនឹងតារាសម្តែង Lee Sun Kyun របស់ពួកគេ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី ០៣ ខែមករា ទីភ្នាក់ងារនេះបាននិយាយថា “ថ្មីៗនេះយើងបានដឹងពីការរីករាលដាលនៃពាក្យចចាមអារ៉ាម និងព័ត៌មានមិនពិតទាក់ទងនឹងតារាសម្តែងរបស់យើង។ យើងបានផ្តួចផ្តើមដំណើរការប្រមូលទិន្នន័យដែលពាក់ព័ន្ធ ខណៈពេលដែលកំពុងទទួលយក ចំណាត់ការផ្លូវច្បាប់ឆាប់ៗនេះ”។
ទីភ្នាក់ងារនេះបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការរាយការណ៍ព្យាបាទ និងរើសអើងជុំវិញការស្លាប់របស់លោក Lee Sun Kyun ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនក្នុងរយៈពេលបីខែកន្លងមកនេះ។ ដំបូងឡើយ ពួកគេសង្ឃឹមសម្រាប់ការស៊ើបអង្កេតរបស់ប៉ូលិសដោយយុត្តិធម៌ ដើម្បីបង្ហាញការពិត ប៉ុន្តែចាប់តាំងពីពេលនោះមក ពួកគេបាត់បង់ជំនឿលើដំណើរការនេះ។ ពួកគេបានបន្ថែមថា “ឥឡូវនេះយើងបានប្ដេជ្ញាកែតម្រូវដោយផ្ទាល់នូវការពិតម្តងមួយៗ”។
ជាងនេះទៅទៀត ទីភ្នាក់ងារនេះបានបង្ហើបថា “កាលពីថ្ងៃទី ០២ ខែមករា យើងបានដាក់ពាក្យប្តឹងអ្នកសារព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ហាក់ដូចជាការពិតកាលពីយប់ថ្ងៃទី២៧ ខែធ្នូឆ្នាំមុន” ។ ពួកគេក៏ទាមទារឲ្យអ្នកយកព័ត៌មានចេញលិខិតសុំទោសដោយស្មោះ និងចូលរួមយ៉ាងសកម្មក្នុងការបន្តនីតិវិធីច្បាប់។
HODU&U Entertainment បានសង្កត់ធ្ងន់ថា “បច្ចុប្បន្នយើងកំពុងស្នើសុំការកែតម្រូវ និងដកចេញនូវអត្ថបទអនឡាញទាំងអស់ និងអត្ថបទដែលមានប្រភពមិនច្បាស់លាស់ ឬដែលត្រូវបានរាយការណ៍ដោយមិនមានការត្រួតពិនិត្យការពិតត្រឹមត្រូវ។ យើងសូមជំរុញឲ្យចាត់វិធានការឱ្យបានឆាប់រហ័ស” ។
សូមរម្លឹកដែរថា Lee Sun Kyun ចុងក្រោយត្រូវបានគេប្រទះឃើញស្លាប់ក្នុងរថយន្តក្បែរសួនឧទ្យានក្នុងទីក្រុង Jongno-gu ទីក្រុងសេអ៊ូល កាលពីថ្ងៃទី ២៧ ខែធ្នូ ។ គាត់ត្រូវបានប៉ូលិលសស៊ើបអង្កេតដោយសង្ស័យពីបទប្រើប្រាស់គ្រឿងញៀន ប៉ុន្តែបដិសេធការចោទប្រកាន់នេះ ដោយអះអាងថា គាត់បានលេបថ្នាំដោយជឿថាជាថ្នាំងងុយគេង ខណៈដែលពួកគេត្រូវបានផ្តល់ឲ្យគាត់ដោយអ្នកស្គាល់គ្នាក្នុងឧស្សាហកម្មកម្សាន្តដែលគេស្គាល់ថាA ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត