Connect with us

ជីវិតកម្សាន្ដ

Jennie ស្លៀកឈុតយ៉ាងសាមញ្ញចូលរួមកម្មវិធីដំបូង បន្ទាប់ពីឃ្លាតឆ្ងាយពី YG មួយរយៈធំ

បានផុស

នៅ

ថ្មីៗ​នេះ Jennie សមាជិក​ក្រុម BLACKPINK បានក្លាយជា​ភ្ញៀវ​កិត្តិយស​លើ​កម្រាល​ព្រំ​ក្រហម​របស់ Lee Hyori ដែល​ជា​កម្មវិធី​សម្ភាសន៍​តារា​ល្បី​ថ្មី។ វគ្គនេះមិនទាន់បានចាក់ផ្សាយនៅឡើយទេ ប៉ុន្តែសហគមន៍អនឡាញកំពុងមានការពិភាក្សាយ៉ាងក្តៅគគុកអំពីឈុតដែលនាងស្លៀក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​រូបថត​ដែល​​បង្ហោះ​នោះ Jennie មើល​ទៅ​ស្រស់​ស្អាត ដោយ​ពាក់រ៉ូបខ្លី​ផ្កា​ពណ៌​ស និងស្លៀក​ខោស្បៃជើងវែងបន្ថែម។ ស្ទីលនេះសក្តិសមនឹងនាងខ្លាំងណាស់ ហើយក៏រំលឹកស្ទីលនៃបទចម្រៀងទោលរបស់នាង “SOLO” មានតែ Jennie ទេដែលអាចដកចេញនូវភាពទាក់ទាញ និងនៅតែមើលទៅទាន់សម័យ។

យ៉ាងណាក៏ដោយ ឈុត​ពិសេស​នេះ​ទទួល​បាន​ការ​បញ្ចេញ​មតិ​មានទាំងរិះគន់និងសរសើរព្រមគ្នា ប៉ុន្តែគ្រប់គ្នាយល់ស្របថា Jennie​ មើលទៅស្រស់ស្អាតមួយបែប។ មនុស្សមួយចំនួនយល់ថា សំលៀកបំពាក់របស់នាងមើលទៅមានតម្លៃថោកពេក ហើយការកាត់ដេរគឺសាមញ្ញមិនសមនឹងកម្មវិធីឡើយ។

ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក្នុងនោះផងដែរក៏មានមតិរបស់អ្នកលេងអ៊ីនធឺណេតខ្លះទៀតហាក់បង្ហាញការយល់ស្របទាំងស្រុងលើឈុតរបស់សមាជិកក្រុម ​BLACKPINK ដែលមើលទៅដូចជានាងបានសម្ដែងក្នុងបទចម្រៀង “SOLO” និង “You & Me”។ ជាពិសេសនោះទៀត ឈុតរបស់​ Jennie​ ច្នៃដោយគំណិតខ្លួនឯងទាំងស្រុងហើយឥឡូវនេះ នាងមានក្រុមហ៊ុនផ្ទាល់ខ្លួនថែមទៀត។ដូ​ច្នោះមិនចម្លែកនោះទេដែលនាងស្លៀកដែឡមិនស្ថិតក្រោមការការពារមើលថែររបស់ YG ពីមុន។ នេះ​ក៏ជាសញ្ញាមួយបង្ហាញថា ជា​ការ​បង្ហាញ​ខ្លួន​តាម​ទូរទស្សន៍​លើក​ដំបូង​របស់នាង បន្ទាប់ពីបានបង្កើតក្រុមហ៊ុន OA ផ្ទាល់ខ្លួន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ភ្នាក់ងាររបស់ Lee Sun Kyun ចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងពាក្យចចាមអារ៉ាមមិនពិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម