ជីវិតកម្សាន្ដ
តារាសម្ដែង លី ណូរ៉ា រងបណ្ដឹង ពីបទឆបោកលុយ ៣ ម៉ឺនដុល្លារ ពីស្ត្រីអាណិកជនម្នាក់
អ្នកគាំទ្រ និងប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលគ្រប់គ្នា ខណៈតារាសម្តែងប្រុសលោក លី ណូរ៉ា ចេញមកបញ្ជាក់ថា ពេលនេះលោកបានរងភាពអយុត្តិធម៌ ត្រូវស្ត្រីម្នាក់ប្ដឹងពីបទឆបោកលុយប្រមាណចំនួន ៣ ម៉ឺនដុល្លារ។

តារាប្រុសលោក លី ណូរ៉ា បានលើកឡើងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនភ្ជាប់ជាមួយពាក្យបណ្ដឹង ព្រមទាំងដីកាកោះហៅជាលើកទី ៣ ដូច្នេះថា «ខ្ញុំសុំពឹងបងប្អូនទាំងអស់គ្នាជួយស៊ែរខ្ញុំម្នាក់មួយផង ខ្ញុំរងភាពអយុត្តិធម៌ត្រូវបានគេប្ដឹង ខ្ញុំមិនបានដឹងអ្វីទេ ខ្ញុំមិនដែលស្គាល់អ្នកប្ដឹងទេ ខ្ញុំមិនដែលឆបោក ឬ ក្លែងបន្លំឯកសារក្លែងក្លាយអ្វីទេ»។

លោក លី ណូរ៉ា បាននិយាយបន្តថា «សូមពុកម៉ែបងប្អូនទាំងអស់គ្នា និងថ្នាក់ដឹកនាំច្បាប់ ជួយដឹងឮ និងជួយរកយុត្តិធម៌ឲ្យខ្ញុំផង។ សូមបងស្រីឈ្មោះ លឹម ចន្ធី មកដោះស្រាយជាមួយប្អូន ប្អូនមិនបានដឹងអ្វីទេ បងបងប្ដឹងប្អូនខុសហើយ។ សូមបងៗ សារព័ត៌មានជួយផ្សព្វផ្សាយផង និងពុកម៉ែបងប្អូនជួយស៊ែរខ្ញុំម្នាក់មួយផង ឲ្យបានដឹងដល់បងស្រី លឹម ចន្ធី មកដោះស្រាយ»។

បន្ថែមពីលើនេះ លោក លី ណូរ៉ា បាននិយាយទៀតថា លោកត្រូវបានស្ត្រីអាណិកជនខ្មែរនៅអូស្ត្រាលីដាក់ពាក្យបណ្ដឹង ក្រោយពេលស្ត្រីរូបនោះចាញ់បោកជនអនាមិកដែលក្លែងបន្លំ ដោយយករូបថតរបស់លោកទៅបង្កើត Account Facebook ក្លែងក្លាយ និងខ្ចីលុយអស់ប្រមាណ ៣ ម៉ឺនដុល្លារ។ ប៉ុន្តែបន្ទាប់មកក៏ទាក់ទងលែងបានជាមួយជនអនាមិករូបនោះ ស្រាប់តែស្ត្រីខាងលើ បែរជាមកប្ដឹងរូបលោកទៅវិញ។

លោក លី ណូរ៉ា បញ្ជាក់ដែរថា គិតមកដល់ពេលនេះខាងតុលាការចេញដីកាកោះហៅលោកជាលើកទី ៣ ទើបធ្វើឲ្យលោកស្រឡាំងកាំង និងភ្ញាក់ផ្អើលជាខ្លាំង។ លោកអះអាងថា លោកក៏ជាជនរងគ្រោះដូចគ្នា ខណៈស្ត្រីអាណិកជនក៏ជាជនរងគ្រោះដូចគ្នា។ អ្វីដែលលោកចង់បញ្ជាក់ទៀតនោះ គឺរូបលោកផ្ទាល់មិនបានដឹងពីការបង្កើតហ្វេសប៊ុកក្លែងក្លាយណាមួយឡើយ។ ដូច្នេះ លោកសង្ឃឹមថា ខាងតុលាការ និងស្ថាប័នពាក់ព័ន្ធ នឹងផ្ដល់យុត្តិធម៌ចំពោះរូបលោកចំពោះករណីនេះផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា










-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច