Connect with us

ជីវិតកម្សាន្ដ

ផលិតករខ្មែរមួយរូប ប្រកាសលក់រថយន្តផ្ទាល់ខ្លួន យកប្រាក់ផលិតកុនរឿងថ្មី

បានផុស

នៅ

ផលិតករខ្មែរដ៏ល្បីឈ្មោះមួយរូប លោក ហ៊ុយ យ៉ាឡេង សកម្មខាងការផលិតខ្សែភាពយន្ត បែបរន្ធត់ ព្រឺព្រួច កាលពីពេលថ្មីៗនេះ បានប្រកាសលក់រថយន្តផ្ទាល់ខ្លួន ដើម្បីយកប្រាក់ផលិតកុនរឿងថ្មី មានចំណងជើងថា «ភ្នំខ្មោច ៧ យប់ ៧ ថ្ងៃ» ដែលជាស្នាដៃនិពន្ធ និងដឹកនាំថ្មី របស់លោក នៅដើមឆ្នាំ ២០២៤ នេះ។

លោក ហ៊ុយ យ៉ាឡេង បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដោយសរសេររៀបរាប់យ៉ាងដូច្នេះថា «ទ្រពសម្បត្តិចុងក្រោយ ជីវិតបើមិនបានផលិតភាពយន្តស្មើនឹងស្លាប់ ប្រកាសលក់ឡានយកលុយថតភាពយន្ត បងប្អូនដែលបោះតង់ជួបខ្មោចជួយខមិនប្រាប់ផង ពេលនេះខ្ញុំកំពុងសរសេររឿង​ ភ្នំខ្មោច ៧ យប់ ៧ ថ្ងៃ កាដូឆ្នាំថ្មី គ្មានអ្វីក្រៅពីចង់ផលិតភាពយន្តជូនបងប្អូនទស្សនាឡើយ ខ្ញុំនឹងខិតខំបង្ហាញឱ្យអស់នូវក្បាច់គុណលងថ្មីៗ ២០២៤ ជូនបងប្អូនមិនឱ្យខកចិត្តឡើយ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ផលិតករភាពយន្តខ្មែរ លោក ហ៊ុយ យ៉ាឡេង ក៏បានប្រាប់ឱ្យកម្ពុជាថ្មីដឹងដែរថា មូលហេតុដែលលោក សម្រេចចិត្តប្រកាសលក់រថយន្តជាទ្រព្យសម្បត្តិចុងក្រោយនោះ ដោយសារលោកមានឈាមជ័រជាអ្នកសិល្បៈស្រាប់។

ផលិតកររូបនេះ បន្តថា លោកពិតជាមានឆន្ទៈ និងចំណង់ចំណូលចិត្តយ៉ាងខ្លាំងក្នុងការផលិតភាពយន្តថ្មី ទោះកន្លងមកការផលិតកុនរបស់លោកមិនសូវចំណេញបានប្រាក់ខ្លះក៏ដោយ។ លោកបន្ថែមថា គោលបំណងធំចម្បងរបស់លោកក្នុងការផលិតភាពយន្តនេះ គឺធ្វើយ៉ាងណាឱ្យភាពយន្តខ្មែរអាចចូលរួមប្រកួតប្រជែងជាមួយភាពយន្តបរទេសបាននៅថ្ងៃខាងមុខ ទើបលោកនៅតែបន្តការផលិតភាពនេះឡើង។

ផលិតករ លោក ហ៊ុយ យ៉ាឡេង បញ្ជាក់ទៀតថា «ពួកយើងអាចស្គាល់ប្រទេសកូរ៉េ និងប្រទេសជប៉ុន បាន ក៏ដោយសារតែភាពយន្ត ឬ រឿងកុន ទាំងនេះដែរ ម្ល៉ោះហើយ ទើបខ្ញុំនៅតែបន្តធ្វើភាពយន្តខ្មែរ ដោយសង្ឃឹមថា ថ្ងៃណាមួយភាពយន្តខ្មែរយើង នឹងរីកចម្រើនស្មើមុខស្មើមាត់ និងមានការទទួលស្គាល់ពីគុណភាព ដូចបណ្ដាប្រទេសផ្សេងទៀតនៅលើសកលលោក យើងនោះដែរ»។

ជាចុងក្រោយ លោក ហ៊ុយ យ៉ាឡេង បានស្នើដល់មហាជន និងដៃគូសហការ ទាំងអស់ សូមមេត្តាជួយគាំទ្រវិស័យភាពយន្តខ្មែរ តាមរយៈការសហការផលិតជាថវិកា ទើបវិស័យភាពយន្តខ្មែរ អាចរីកចម្រើនជឿនលឿន ស្មើមុខស្មើមាត់ ជាមួយភាពយន្តបរទេសបានយ៉ាងពិតប្រាកដ។

សូមជម្រាប​ថា គម្រោងផលិតភាពយន្តរឿង ភ្នំខ្មោច ៧ យប់ ៧ ថ្ងៃនេះ គឺជាស្នាដៃនិពន្ធទី ១៨ របស់ លោក ហ៊ុយ យ៉ាឡេង ដែលកន្លងមក ផលិតកររូបនេះ បានផលិតភាពយន្តជាច្រើនប្រភេទសុទ្ធតែមានការគាំទ្រខ្លាំងពីទស្សនិកជន ក្នុងនោះមានដូចជា រឿងដើមចេកជ្វា រឿងកូវីដ-១៩ រឿងវិកលចរិត រឿងធ្មប់ រឿងដើម្បីកូន និងរឿងទារុណកម្មខ្មោចជាដើម…៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៥៤ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៥៦ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ១ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម