ជីវិតកម្សាន្ដ
ដើមឆ្នាំ ២០២៤ Lee Jong-suk ប្រកាសកុងត្រាផ្តាច់មុខជាមួយទ្រនំថ្មី
តារាសម្ដែង Lee Jong Suk បានប្រកាសចុះកុងត្រាផ្តាច់មុខជាមួយទីភ្នាក់ងារថ្មី Ace Factory សម្រាប់ការផ្សព្វផ្សាយរបស់លោកនៅឆ្នាំ ២០២៤ ខណៈដែលស្លាកគ្រប់គ្រងមួយនេះបានបញ្ជាក់កាលពីថ្ងៃទី ០៣ ខែមករាឆ្នាំ២០២៤។
ទីភ្នាក់ងារ Ace Factory បាននិយាយថា “យើងមានសេចក្តីសោមនស្សរីករាយយ៉ាងស្មោះស្ម័គ្រ ក្នុងការចាប់ផ្តើមការជាមួយតារាសម្តែង Lee Jong-suk ដែលបានកសាងខ្សែភាពយន្តដ៏រឹងមាំលើសពីការក្លាយជាតារាសម្តែងដែលគួរឲ្យទុកចិត្ត។ ដោយសារគាត់ជាតារាសម្តែងដែលទទួលបានការស្រលាញ់រាប់អានពីទស្សនិកជនទូទាំងពិភពលោក ពួកយើងនឹងគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពការងារដ៏សកម្មរបស់គាត់ ក៏ដូចជាសកម្មភាពជាសកលផងដែរ”។

Ace Factory ដែលបានចុះកិច្ចសន្យាផ្តាច់មុខជាមួយ Lee Jong-suk គឺជាក្រុមហ៊ុនកម្សាន្តដ៏ទូលំទូលាយមួយដែលគ្របដណ្តប់លើការគ្រប់គ្រង និងការផលិតតារាសម្តែងជាច្រើន ដូចជា Lee Joon-hyuk, Yoo Jae-myung, Yoon Se-ah, Lee Si-young, Lee Kyu-hyung, Jang Seung-jo, Moon Jeong-hee និង Yeom Hye-ran ។ ផលិតកម្មមួយនេះបានបង្ហាញស្នាដៃដែលទទួលបានការសាទរពីទស្សនិកជនជាច្រើនដូចជាស៊េរី ‘Stranger’, ‘Confession’, ‘When the Weather is Fine’, ‘Grid’ និងភាពយន្តល្បីៗជាច្រើនទៀត។
យ៉ាងណាក៏ដោយ មុនពេលប្ដូរទ្រនំថ្មី តារាសម្ដែង Lee Jong-suk បានប្រារព្ធកម្មវិធី “2023 Fan Meeting Tour” កាលពីឆ្នាំមុន ដោយចាប់ផ្តើមនៅខែកក្កដា ក្នុងទីក្រុងហុងកុង ហើយបន្តទៅតៃប៉ិ ហ្សាការតា ឌូបៃ បាងកក សេអ៊ូល អូសាកា តូក្យូ សិង្ហបុរី ម៉ាកាវ និងទីក្រុងហូជីមិញ។ ការជួបជុំអ្នកគាំទ្រដ៏ធំនៅទីក្រុងយូកូហាម៉ាក្នុងខែធ្នូ បានបញ្ចប់ដំណើរជួបអ្នកគាំទ្រនៅក្នុងទីក្រុងសរុបចំនួន ១២ជាកន្លែង ដែលគាត់បានចំណាយពេលដ៏មានន័យជាមួយអ្នកគាំទ្រប្រហែល ៤៣,០០០ នាក់។ ពីការសម្តែងលើឆាកដ៏អស្ចារ្យរបស់ Lee Jong-suk ដល់ព្រឹត្តិការណ៍ដែលពោរពេញដោយការចងចាំ ដំណើរជួបអ្នកគាំទ្រត្រូវបានបញ្ចប់ដោយជោគជ័យ។
យ៉ាងណាមិញ បន្ទាប់ពីមួយឆ្នាំពេញដោយក្តីស្រលាញ់របស់អ្នកគាំទ្រនៅឆ្នាំ ២០២៣ ការរំពឹងទុក និងការចាប់អារម្មណ៍ពីសាធារណជនឥឡូវនេះគឺផ្តោតលើការចាប់ផ្តើមថ្មីរបស់ Lee Jong-suk ជាមួយនឹងភ្នាក់ងារថ្មីរបស់គាត់នៅឆ្នាំ ២០២៤៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jennie ស្លៀកឈុតយ៉ាងសាមញ្ញចូលរួមកម្មវិធីដំបូង បន្ទាប់ពីឃ្លាតឆ្ងាយពី YG មួយរយៈធំ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា