Connect with us

ជីវិតកម្សាន្ដ

រយៈពេល១៧ឆ្នាំ  Yoona នៅតែស្មោះត្រង់ជាមួយផលិតកម្ម  SM ហើយយល់ព្រមបន្តកុងត្រាលើកទី៣

បានផុស

នៅ

យោងតាម OSEN នៅថ្ងៃទី ០៤ ខែមករា Yoona បានបញ្ចក់ពីការបន្តកុងត្រាជាមួយផលិតកម្មចាស់របស់នាង SM Entertainment ដោយនេះបង្ហាញពីការរក្សាភាពស្មោះត្រង់មិនផ្លាស់ប្តូរ ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់សមាជិកក្រុម Girls’ Generation កាលពី ១៧ ឆ្នាំមុន។

បង្ហាញខ្លួនលើកដំបូង​ក្នុង​ឆ្នាំ ២០០៧ ក្នុង​នាម​ជា​សមាជិក​ក្រុម Girls’ Generation Yoona នាងបាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​លើកទី៣ជាមួយ​ផលិតកម្ម SM Entertainment។ ដំណើរការបន្តត្រូវបានបញ្ចប់ដោយរលូន ដោយផ្អែកលើការជឿជាក់ និងទំនុកចិត្តគ្នាទៅវិញទៅមករវាងសិល្បករ និងក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Yoona បាន​ឡើង​ដល់​លំដាប់​កំពូល​តារា​ទាំង​ការ​ច្រៀង​និង​ការ​សម្ដែង ជាមួយនឹងសកម្មភាពដែលលាតសន្ធឹងលើកម្មវិធីផ្សេងៗ ការធ្វើជាម្ចាស់ផ្ទះ Gayo Daejejeon របស់ MBC អស់រយៈពេល៩ឆ្នាំជាប់ៗគ្នា និងសមត្ថភាពដ៏ពូកែក្នុងរឿងភាគ និងភាពយន្ត Yoona បន្តទទួលបានក្តីស្រឡាញ់ដ៏ធំធេងពីសាធារណជនទូទាំងពិភពលោក។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ភាព​លេច​ធ្លោ​របស់​នាង​ក្នុង​ការ​សម្ដែង​ថ្មីៗ​នេះ​ក្នុងភាពយន្ត “Confidential Assignment” រហូតទទួលបានការទស្សនានិងភាពទាក់ទាញពីទស្សនិកជនចំនួន ៧.៨ លាននាក់ និង៧ លាននាក់រៀងគ្នា។ ក្នុងឆ្នាំ ២០១៩ ‘Exit’ ដែលមាន Yoona ដើរតួជាតួឯក បានប្រមូលផ្តុំអ្នកទស្សនា ៩.៤២ លាននាក់។ ជោគជ័យទាំងនេះបានពង្រឹងតួនាទីរបស់ Yoona ជាមហាក្សត្រី Box Office សឹងតែរាល់ឆ្នាំ។

លើសពីនេះទៀតសោត ការ​សម្ដែង​រឿង​ភាគ​ទូរទស្សន៍​របស់​នាងដ៏គួរឲ្យ​ចាប់​អារម្មណ៍ នោះគឺ ​​’Big Mouth’ របស់ MBC ដែលចាក់ផ្សាយក្នុងឆ្នាំ២០២២ ទទួលបានអ្នកទស្សនាខ្ពស់បំផុត ១៣.៧% នៅទូទាំងប្រទេស។ រឿង ‘King the Land’ របស់ JTBC ដែលនាងបានសម្តែងជាមួយ Lee Junho កាលពីឆ្នាំមុន ទទួលបានការវាយតម្លៃដល់ទៅ ១៣.៨% ឯណោះ។

គួរកត់សម្គាល់ថា ‘King the Land’ បានទទួលចំណាត់ថ្នាក់លេខ១ នៅក្នុងចំណាត់ថ្នាក់ទូរទស្សន៍កំពូលទាំង ១០ របស់ Netflix (ភាសាអង់គ្លេស និងមិនមែនភាសាអង់គ្លេស) កំឡុងពេលចាក់ផ្សាយរបស់ខ្លួន។ នេះ​ជា​លើក​ដំបូង​ដែល​រឿង​ភាគ​ដែល​ចាក់​ផ្សាយ​ក្នុង​ស្រុក​ដោយ​មិន​រាប់​បញ្ចូល​រឿង​ភាគ​ដើម​របស់ Netflix ដែល​បាន​ឈរ​នៅ​កំពូល​តារាង​ចាប់​តាំង​ពី ‘Extraordinary Attorney Woo’។ ‘King the Land’ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទូទាំងពិភពលោក ដោយធ្វើឲ្យ Yoona ទទួលបានងារជាមហាក្សត្រីបែបកំប្លែងរ៉ូមែនទិក។

យ៉ាងណាក៏ដោយ Yoona គ្រោងនឹងចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការជួបអ្នកគាំទ្រនៅទីក្រុងសេអ៊ូលនៅថ្ងៃទី ៦-៧ ខែមករា។ បន្ទាប់​ពី​នេះ នាង​នឹង​ចាប់​ផ្ដើម​ដំណើរ​ទេសចរណ៍​ជួប​ជុំ​អ្នក​គាំទ្រ​អាស៊ី​ក្នុង​ទីក្រុង​សរុប​ចំនួន៨។ ជាងនេះទៅទៀត ក្នុង​នាម​ជា​តារា​សម្ដែង នាង​កំពុង​ទន្ទឹង​រង់ចាំ​ការ​បញ្ចាំង​ភាពយន្ត​បែប​កំប្លែង​មនោសញ្ចេតនា​ថ្មី​របស់​នាង​រឿង ‘2 O’Clock Date’នាងពេលខាងមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ដើមឆ្នាំ ២០២៤ Lee Jong-suk ប្រកាសកុងត្រាផ្តាច់មុខជាមួយទ្រនំថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម