Connect with us

ជីវិតកម្សាន្ដ

អតីត​តារា​​ជប៉ុនមួយ​រូប​ត្រៀម​វិល​ចូល​វិស័យ​សិល្បៈ​ ​ក្រោយ​បាត់​ខ្លួន​៨​ឆ្នាំពាក់ព័ន្ធគ្រឿងញៀន

បានផុស

នៅ

តារាសម្ដែងជប៉ុនលោក Hiroki Narimiya បាននិងកំពុងត្រៀមខ្លួនវិលមកកាន់សិល្បៈវិញ បន្ទាប់ពីលោកចាកចេញពីអាជីពមួយនេះអស់រយៈពេល៨ឆ្នាំ​ ដោយសារតែរឿងអាស្រូវគ្រឿងញៀនផ្អើលប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រលប់ទៅឆ្នាំ ២០១៦ វាជាព័ត៌មានដ៏ធំមួយនៅក្នុងពិភពកម្សាន្តរបស់ជប៉ុន​​ នៅពេលដែល Hiroki Narimiya ប្រកាសចូលនិវត្តន៍ពីឧស្សាហកម្មមួយនេះយ៉ាងឆាប់រហ័ស។ បន្ទាប់​ពី​មាន​ព័ត៌មាន​ថា​គាត់​ប្រើប្រាស់​គ្រឿងញៀន​និង​កូកាអ៊ីន ពីប្រព័ន្ធផ្សព្វផ្សាយកម្សាន្ត FRIDAY ។ ក្រោយមកបុរសម្នាក់នេះបានបដិសេធយ៉ាងដាច់អហង្ការ ចាប់តាំងពីពេលនោះមក មិនមានដំណឹងឬសកម្មភាពទាក់ទងនឹងគាត់ទៀតទេ។

ទោះយ៉ាងណាក៏ដោយ រហូតមកដល់ថ្ងៃនេះ ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៤ ទស្សនិកជនជាច្រើនទទួលដំណឹងថា Hiroki Narimiya ត្រៀមវិលចូលប្រឡូកក្នុងវិស័យនេះសាជាថ្មី ក្រោយរយៈពេល ៨ ឆ្នាំដែលបាត់មុខ។ ជាមួយគ្នានោះដែរ លោកត្រូវបានគេបញ្ជាក់ថា នឹងដើរតួក្នុងរឿងភាគដ៏ល្បីល្បាញអំពីរដូវកាលទី ២២ នៅលើប៉ុស្តិ៍ទូរទស្សន៍ Asahi ដែលបច្ចុប្បន្នប្រើឈ្មោះ (Hiroshige Narimiya)។

សូមបញ្ចាក់ដែរថា មុនពេលតារាសម្ដែងវ័យ៤១ឆ្នាំរូបនេះ បាត់មុខពីអាជីពសិល្បៈ Hiroki Narimiya បានបន្សល់នូវការសម្តែងដ៏អស្ចារ្យក្នុងជាច្រើនដូចជារឿង Umechan Sensei, Tokyo DOGS, Bloody Monday, Hachimitsu to Clover, Orange Days, Gokusen, Aibou ជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Lisa បង្អួតឈុតប៊ីគីនីពណ៌លឿងនៅសមុទ្រ ស្វាគមន៍ដើមឆ្នាំថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម