Connect with us

ជីវិតកម្សាន្ដ

តាមពិតតួកាច Benz កាត់សក់លេងស្ទីលថ្មីដោយសារចង់រម្លឹក២៤ឆ្នាំមុន ដែលនាងដើរតួដណ្ដើមស្វាមីគេ

បានផុស

នៅ

តារាសម្ដែងជើងចាស់នាង Benz Pornchita កាលពីប៉ុន្មានថ្ងៃមុននេះទើបតែបង្ហោះនូវរូបភាពប៉ុន្មាសន្លឹកក្នុងស្ទីលតុបតែងខ្លួនប្លែកខុសមុន។ ក្រោយមកទើបដឹងថា នាងតុបតែងតាមស្ទាយចាស់កាល២៤ឆ្នាំមុន ដែលក្នុងភាពយន្តមួយមានចំណងជើងថា Mia Luang​ នាឆ្នាំ១៩៩៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីតារាសម្តែងស្រី Benz Pornchita Na Songkhla បង្អួតរាងរៅដ៏សិចស៊ីក្នុងឈុតក្រហមឆ្អិនឆ្អៅ ព្រមទាំងម៉ូដសក់កាត់រះច្រើនតង់។ មហាជនជាច្រើនបានសរសើរពីសម្រស់សាច់ចាំរបស់តួឆ្នាស់ឆ្នើមរូបនេះថា ពេលវេលាកន្លងទៅបែបណានាងនៅតែស្អាតបែបនាងដដែល។

យ៉ាងណាក៏ដោយ ដែលតាមការពិតនាងកាត់សក់លេងស្ទីលថ្មីនេះគឺដើម្បីរម្លឹកដល់ភាពយន្តមួយមានចំណងជើងថា Mia Luang​ ផលិតនៅឆ្នាំ១៩៩៩​ ។ កាលណោះ Benz Pornchita សម្ដែងជាតួនាង Ornin​ ដណ្ដើមស្វាមីពីតួស្រី Wiganda ជាឧត្តមភរិយាដ៏ល្អស៊ូទ្រាំនឹងអាកប្បកិរិយាមិនសមរម្យរបស់ស្វាមីជានិច្ច។

លើសពីនេះ Benz Pornchita បានសរសេរខេបសិនលើគណនី IG ផ្ទាល់ខ្លួនថា “Ornin ​បានត្រឡប់មកវិញហើយ! មានអ្នកណាចាំរឿងនេះទេ? អ្នកណាខ្លះធ្លាប់កាត់សក់បែបនេះ ប្រាប់ខ្ញុំផង” មុននឹងបន្ថែម hashtags #MiaLuang #Orin។

យ៉ាងណាក៏ដោយ ក្រោយបានឃើញរូបភាពរបស់នាងប៉ុន្មានសន្លឹករួចមក អ្នក​គាំទ្រ​ជាច្រើន សម្រុកចូលទៅបញ្ចេញមតិ សរសើរពីសម្រស់ និងភាពស៊ិចស៊ីរបស់នាង។ ទោះបីជានាងជាសព្វថ្ងៃ នាងក្លាយជាម្តាយដែលមានកូន ៣នាក់ក៏ដោយ ប៉ុន្តែគ្រប់គ្នានៅតែចាត់​ទុក​ថា ​តួនាទី​មួយ​នេះហើយ​ដែល​នាំឲ្យតារា​ស្រី Benz លេច​មុខ​ក្នុង​វិស័យ​សិល្បៈមកទល់សព្វថ្ងៃ។

មិនត្រឹមប៉ុណ្ណឹងនោះទេ​​ អ្នកគាំទ្របានលើកទឹកចិត្តឲ្យនាងត្រលប់មកសម្តែងវិញ​ បើទោះបីជាភាពយន្ត Mia Luang​ បានក​ន្លងផុតទៅ ២៤ឆ្នាំ និងត្រូវ​បាន​គេ​ផលិត​ឡើងវិញ​ជា​ច្រើន​កំណែហើយក្ដី។ ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​ទេព​កោសល្យ​សម្ដែងរបស់តារាជើងចាស់រូបនេះ ច្បាស់ជាគ្មានអ្នកណាហ៊ានដូចជំនាន់ Benz ទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កម្រឃើញ តួកាច Benz Pornchita បញ្ចេញសម្រស់សិចស៊ីក្នុងវ័យ៤៣ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម