ជីវិតកម្សាន្ដ
បញ្ជូនខ្លួនស្រ្តី ២ នាក់ទៅតុលាការ ក្រោយជាប់ចោទពីបទបង្ខូចកេរ្តិ៍ឈ្មោះ និងជំរិតទារប្រាក់សពលោក Lee Sun-kyun
បើទោះបីជា Lee Sun-kyun បានទទួលមរណភាពហើយក្ដី ប៉ុន្តែរឿងរ៉ាវវនៃការស៊ើបអង្កេតរបស់លោក មិនទាន់បញ្ចប់នូវឡើយទេ។ ក្នុងពេលថ្មីៗ ប៉ូលិសបានបញ្ជូនខ្លួនស្ត្រីពីរនាក់ ម្នាក់បម្រើការនៅរង្គសាល ទៅកាន់អយ្យការនៅថ្ងៃសុក្រនេះ ដោយចោទប្រកាន់ពីបទបង្ខូចកេរ្តិ៍ឈ្មោះតារាសម្តែងកូរ៉េខាងត្បូង។
យោងតាមការចុះផ្សាយរបស់ Yonhap រាយការណ៍ថា ភ្នាក់ងារប៉ូលិសទីក្រុង Incheon បានឃាត់ខ្លួនស្ត្រីបម្រើការនៅនៅរង្គសាលមានអាយុ ២៩ ឆ្នាំ និងអ្នកស្គាល់គ្នាម្នាក់ទៀតអាយុ ២៨ឆ្នាំ (អតីតតារាសម្តែងភាពយន្ត) ដោយបញ្ចូនទៅកាន់អយ្យការក្រោមការចោទប្រកាន់ពីបទបង្ខូចកេរ្តិ៍ឈ្មោះលោក Lee Sun-kyun និងឆបោកប្រាក់សរុបចំនួន ៣៥០ លានវ៉ុន (២៦៦,៦០៥ដុល្លារ)។

Lee Sun-kyun ត្រូវបានគេស្គាល់យ៉ាងច្បាស់ពីតួនាទីរបស់គាត់ នៅក្នុងខ្សែភាពយន្តដែលទើបតែឈ្នះពានរង្វាន់អូស្ការ “Parasite” ហើយកាលពីសប្តាហ៍មុន ទស្សនិកជនបែរទទួលដំណឹងមរណភាព ខណៈពេលដែលប៉ូលិសកំពុងតែស៊ើបអង្កេតលោក ពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅបារលំដាប់ខ្ពស់ ក្នុងសង្កាត់ Gangnam នៃទីក្រុងសេអ៊ូល។
ជនសង្ស័យដែលគេមិនស្គាល់ឈ្មោះ យោងតាមការសន្និដ្ធានបញ្ចាក់ថា គេគឺជាអ្នកនៅពីក្រោយនិងគំរាមមេការរង្គសាលឲ្យទារជំរិតប្រាក់ពីតារាសម្ដែងកូរ៉េ Lee Sun-kyun ចំនួន ៣០០ លានវ៉ុនក្នុងខែកញ្ញា ដោយប្រាប់ថាពួក Hacker មិនស្គាល់ម្នាក់កំពុងព្យាយាមបំបែកទំនាក់ទំនងរបស់ពួកគេ ហើយត្រូវការលុយដើម្បីបំបិទមាត់ពួក Hacker ទាំងនោះ។ លុះអ្វីៗមិនបានដូចការគ្រោងទុក អ្នកដែលផ្ញើរ blackmail បានរាយការណ៍ប្រាប់ឲ្យប៉ូលិសចាប់ខ្លួន ពីបទប្រើប្រាស់គ្រឿងញៀនតែម្ដង។
ជាមួយគ្នានេះដែរ អតីតតារាសម្តែងរូបនេះ ត្រូវបានគេសង្ស័យថា បានបង្ខិតបង្ខំទារប្រាក់ចំនួន ៥០លានវ៉ុន ពី Lee Sun-kyun ក្នុងខែតុលាបន្ថែមទៀត ពាក់ព័ន្ធនឹងការទម្លាយរឿងអាស្រូវប្រើប្រាស់គ្រឿងញៀននៅក្លិបកម្សាន្ត។
ដោយឡែក យោងតាមមន្ត្រីប៉ូលិសបានឲ្យដឹងថា ទាំងជនសង្ស័យ និងមេការរង្គសាលគឺជាអតីតទណ្ឌិតដែលបានស្គាល់គ្នាពេលកំពុងស្ថិតក្នុងពន្ធនាគារក្នុងស្រុក។ ស្ត្រីទាំងពីរនាក់បានក្លាយជាមិត្ត ហើយចាប់តាំងពីពេលនោះមកពួកគេចាប់ផ្ដើមមានទំនាក់ទំនងស្និទ្ធស្នាលយ៉ាងខ្លាំង ដោយរស់នៅក្នុងអគារផ្ទះល្វែងជាមួយគ្នាថែមទៀតផង។
ទោះយ៉ាងណាក៏ដោយ អតីតតារាសម្តែង (ជនសង្ស័យ) ដែលមានតួនាទីតិចតួចក្នុងរឿងពីរដែលផលិតក្នុងឆ្នាំ ២០១២ និងឆ្នាំ ២០១៣ ធ្លាប់ត្រូវបានកាត់ទោសពីបទឆបោក។ នាងធ្លាប់ផ្ដន្ទាទោសពាក់ព័ន្ធនឹងគ្រឿងញៀនចំនួនប្រាំមួយលើកមុន និងបានកាត់ទោសរួចហើយ លើបទចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa បង្ហាញពីវិធីព្យាបាលផ្លូវចិត្ត ពេលតានតឹងខ្លាំងក្នុងជីវិត

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត