ជីវិតកម្សាន្ដ
នាយ ក្រិន ប្រកាសដាក់លក់ដី និងផ្ទះក្រោយខាតបង់ពីការរកស៊ី និងអាជីពសិល្បៈ
បន្ទាប់បាត់វត្តមានពីសិល្ប:មួយរយៈធំកន្លងទៅនេះ ស្រាប់តែតារាកំប្លែងមាឌល្អិតកម្សត់ស្នេហ៍នាយ ក្រិន កាលពីថ្មីៗនេះបានបញ្ជាក់ថា បច្ចុប្បន្នលោកកំពុងរស់នៅជាមួយកូនៗទាំង៣នាក់ឯស្រុកកំណើតខេត្តបាត់ដំបង។

តាមរយ:ការផ្តល់សម្ភាសន៍ប្រាប់ “កម្ពុជាថ្មី” តារាកំប្លែងនាយ ក្រិន បានឲ្យដឹងថា លោកនិងកូនៗទាំង៣សព្វថ្ងៃគឺមានសុខទុក្ខជាធម្មតា ប៉ុន្តែអ្វីដែលនាយជួបការលំបាកពេលនេះដោយសារនៅជាប់ជំពាក់បំណុលធនាគាររាប់ម៉ឺនដុល្លារដែលតម្រូវឲ្យរូបលោកត្រូវបង្ខំចិត្តប្រកាសដាក់លក់ដី និងផ្ទះនៅឯស្រុកកំណើតខេត្តបាត់ដំបងដើម្បីយកលុយមកដោះបំណុលដែលនៅជំពាក់គេ។

នាយ ក្រិន បានលើកឡើងទៀតថា មូលហេតុដែលនាំឲ្យលោកជំពាក់លុយធនាគារដោយសារការរកស៊ីខាតកាលពីមុនៗពោលគឺការបើកហាងនៅភ្នំពេញដូច្នេះទើបគ្រានោះបានយកប្លង់ដី ឬប្លងផ្ទះដើម្បីដាក់បញ្ចាំយកលុយមកធ្វើទុនពង្រឹងមុខរបរ ប៉ុន្តែពេលនោះដែរគឺមុខរបរនៃការរកស៊ីមិនអំណោយផលគឺចេះតែខាតធ្វើឲ្យបំណុលក៏កាន់តែកើនពីកន្លែងមួយទៅកន្លែងមួយដូច្នេះហើយរាល់ថ្ងៃធ្វើឲ្យលោកជួបការលំបាករកលុយដោះបំណុលទាំងនេះ។

នាយ ក្រិន និយាយបន្តថា “សម្រាប់ខ្ញុំដោយសារបច្ចុប្បន្នគឺជួបការពិបាកក្នុងការរកលុយសងការប្រាក់ធនាគារក៏សម្រេចចិត្តទាំងបង្ខំដាក់លក់ដី និងផ្ទះនៅបាត់ដំបងហើយរឿងម្យ៉ាងទៀតអាជីពកំប្លែងសិល្ប:ឥឡូវក៏ត្រូវបានផ្អាក់ទាំងស្រុងដូច្នេះហើយខ្ញុំគ្មានផ្លូវអ្វីដើម្បីរកចំណូលមកដោះស្រាយទៀតទេ ម្លោះហើយមានតែលក់ដីនិងផ្ទះដោះបំណុងគេ”។
តារាកំប្លែងនាយ ក្រិន បញ្ជាក់បន្ថែមទៀតថា ទំហំដីដែលលោកដាក់លក់នេះ គឺមានបណ្តោយ១០០ម៉ែត្រ និងទទឹង៥០ម៉ែត្រ ដោយលក់ក្នុងតម្លៃជាង១២ម៉ឺនដុល្លារ(ចរចាបាន)។ ចំពោះរឿងមួយទៀតដែលនាយកំពុងជួបការលំបាកដែរនោះដោយសារបច្ចុប្បន្នលោកឪពុករបស់នាយក៏ធ្លាក់ខ្លួនឈឺនៅលើកន្ទេលមានរយ:ពេល៣ឆ្នាំមកហើយផងដែរ។

មហាជន និងអ្នកគាំទ្រកត់សម្គាល់ថា ការបាត់ដំណឹងពីសិល្ប:របស់នាយ ក្រិន នេះគឺចាប់តាំងពីនាយជួបរឿងអកុសលត្រូវបែកបាក់ភរិយាទី២ដោយសារលួចផិតក្បត់មានអ្នកថ្មីរហូតឈានដល់ផ្លូវលែងលះគ្នា។ មិនតែប៉ុណ្ណោះអាជីពបើកហាងរបស់នាយ ក្រិន ក៏ត្រូវបានបិទទ្វារទាំងស្រុងព្រោះក្ស័យធន់។

ដោយសារហេតុផលខាងលើនេះ ទើបកាលពីចុងឆ្នាំ២០១៩ នាយ ក្រិន បានសម្រេចវេចបង្វិច និងនាំកូនៗទាំង៣នាក់យ៉ាងកម្សត់ចាកចេញពីរាជធានីភ្នំពេញដើម្បីទៅរស់នៅឯស្រុកកំណើតនៅខេត្តបាត់ដំបង។ យ៉ាងណាបន្ទាប់ពីកើតមានរឿងរ៉ាវនេះឡើងតារាកំប្លែងមាឌល្អិតអភ័ព្វស្នេហ៍លោក ទេស សុជន ហៅនាយក្រិន នាអំឡុងឆ្នាំ២០២១កន្លងទៅ ក៏លោកបានធ្លាក់ខ្លួនឈឺផងដែរ តែក្រោយព្យាបាលគឺជំងឺលោកក៏បានជាសះស្បើយឡើងវិញប៉ុន្តែចាប់តាំងពីពេលនោះនា យ ក្រិន ក៏បាត់ដំណឹងសូន្យឈឹងពីអាជីពសិល្ប:៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?