ជីវិតកម្សាន្ដ
Jennie ទម្លាយអារម្មណ៍ពិតថា លែងគេងលក់ក្រោយ Lee Hyori ធ្លាប់ធ្វើសកម្មភាពមួយដាក់នាង
អំឡុងពេលសមាជិកក្រុម BLACKPINK បង្ហាញខ្លួនក្នុងកម្មវិធី “The Seasons Season 4: Lee Hyori’s Red Carpet” របស់ Lee Hyori តារាស្រីរូបនេះបានបង្ហាញថាពិធីការនីរូបនេះបានធ្វើអ្វីមួយដែលធ្វើឲ្យនាងគេងមិនលក់។
កាលពីថ្ងៃទី ០២ ខែមករា ការថតជាលើកដំបូងសម្រាប់រដូវកាលទី៤ នៃ “The Seasons: Lee Hyori’s Red Carpet” ត្រូវបានធ្វើឡើងនៅអគារថ្មីរបស់ KBS ក្នុងទីក្រុង Yeouido-dong សង្កាត់ Yeongdeungpo-gu ទីក្រុងសេអ៊ូល។

បន្ទាប់ពីការបង្កើតទីភ្នាក់ងារទោលរបស់នាង ODD ATTELIER (OA) Jennie បានបង្ហាញខ្លួនជាភ្ញៀវសម្រាប់ការថតកម្មវិធីលើកដំបូង។ សមាជិកក្រុម BLACKPINK បានបង្ហាញឈុតជាមួយនឹងផ្កាសម្រាប់ Lee Hyori ។
យ៉ាងណាក៏ដោយ មុនជួបមុខគ្នា សមាជិកក្រុម BLACKPINK រូបនេះបានសរសេរសំបុត្រទៅកាន់ Lee Hyori ថា “អបអរសាទរវគ្គទីមួយនៃ ‘The Seasons’ អរគុណដែលបានអញ្ជើញខ្ញុំ។ ខ្ញុំមិនអាចសប្បាយចិត្តជាងនេះទេ ដែលបានជួបនិងស្គាល់អ្នកដែលជា idol របស់ខ្ញុំជារៀងរហូត។ ខ្ញុំពិតជាស្រឡាញ់អ្នកច្រើន”។
ជាការឆ្លើយតប Lee Hyori បាននិយាយបែបលេងសើចទៅកាន់ Jennie ថា នាងមិនបានផ្តល់ព័ត៌មានកិច្ចសន្យារបស់នាងទេ។ ទោះបីជាបែបនេះក្ដី នាងបានអរគុណ Jennie ដោយស្មោះចំពោះសារផ្ញើមកនាង។ បន្ទាប់មក Lee Hyori បានបញ្ចេញមតិលើប្រជាប្រិយភាពដ៏លើសលប់របស់ Jennie ថា “ពេលខ្ញុំគិតពី Jennie ខ្ញុំចាំថា មានមនុស្សប៉ុន្មាននាក់មកពីជុំវិញពិភពលោកចង់អញ្ជើញនាងមែនទេ? នាងរវល់ណាស់”។
ប៉ុន្តែ Jennie បានបង្ហើបវិញថានាងគឺជាអ្នកគាំទ្រ Hyori “នៅពេលដែលខ្ញុំបានទទួលការហៅឲ្យមកទីនេះ ខ្ញុំពិតជាភ័យណាស់ ព្រោះខ្ញុំខកខានបង្ហាញមុខមួយរយៈហើយ ស្រាប់តែបង្ហាញវត្តមាននៅក្នុងកម្មវិធីទូរទស្សន៍មួយ។ ប៉ុន្តែខ្ញុំមកទីនេះដើម្បីជួប Hyori អរគុណដែលបានអញ្ជើញខ្ញុំ” ។
យ៉ាងណាមិញ នេះក៏មិនមែនជាលើកទីមួយនោះទេដែលអ្នកទាំងពីរជួបគ្នា ខណៈដែល Lee Hyori បានបង្ហាញទំនាក់ទំនងអតីតកាលរបស់នាងជាមួយសមាជិកក្រុម BLACKPINK ថាបានជួប Jennie ពីរដង។ ម្តងក្នុងអំឡុងពេលផ្សព្វផ្សាយបទចម្រៀង “Black” រហូតធ្វើឲ្យកាលណោះ Hyori បានយកដៃស្ទាបថ្ពាល់ Jennie ដែលជាមនុស្សនាងមិនធ្លាប់ស្គាល់សោះ ហើយក៏ជាពេលមួយដែលJennie ប្រាប់វិញថា កាលណោះនាងភ័យខ្លាំងរហូតដល់គេងមិនលក់ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?