ជីវិតកម្សាន្ដ
ឯម រៀម វែកញែករឿងអ្នកស្នងរូបព្រះនាងឥន្ទ្រទេវី និងស្ត្រីវៀតណាមថតនៅអង្គរ ផ្ទុះប្រតិកម្ម
ដូចប្រិយមិត្តដឹងហើយ ថ្មីៗនេះ ផ្ទុះការរិះគន់ទង្វើរបស់ស្ត្រីលក់អនឡាញម្នាក់ដែលតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្ទ្រទេវីចូលសណ្ឋិត បង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ពេលនេះស្រាប់តែលេចមុខ លោក ឯម រៀម ចេញមកវែកញែកប្រៀបធៀបរវាងអ្នកស្នងរូបព្រះនាងឥន្ទ្រទេវី និងស្ត្រីវៀតណាមថតរូបនៅប្រាសាទអង្គរដោយដាក់ទង់ជាតិថៃ។

កាលពីថ្មីៗ នេះ នៅលើគណនីហ្វេសប៊ុករបស់អ្នកច្នៃម៉ូដល្បីឈ្មោះ លោក ឯម រៀម បានធ្វើការបង្ហោះរូបភាពភ្ជាប់ជាមួយខ្លឹមសារមួយដោយលើកឡើងចំពោះករណីស្ត្រីតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្ទ្រទេវីចូលសណ្ឋិត និងស្ត្រីជនជាតិវៀតណាមថតរូបនៅប្រាសាទអង្គរ ដែលដាក់ទង់ជាតិថៃ ។ ខ្លឹមសារនោះ លោក ឯម រៀម ហាក់មានចេតនាចង់ការពារបុគ្គលដែលតាំងខ្លួនជាអ្នកស្នងរូបព្រះនាង ឥន្ទ្រទេវី។

ផ្អែមតាមសំណេររបស់លោក ឯម រៀម បានលើកឡើងដូច្នេះថា «ជាពិសេស គឺខ្មែរគ្នាឯងតែម្ដង មួយរយៈគឺមានអ្នកឈឺឆ្អាលរឿងបារមីចូលនៅប្រាសាទអង្គរ តែបើរឿងជនជាតិវៀតណាមថតនៅប្រាសាទអង្គរដាក់ទង់ជាតិថៃគឺគ្មានអ្នកឈឺឆ្អាលទេ ខ្លាំងបានតែខ្មែរគ្នាឯង…»។

តាមរយៈទស្សនៈរបស់លោក ឯម រៀម ខាងលើ គេឃើញមានការបញ្ចេញមតិមួយចំនួនពីសំណាក់ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដែរ។ ក្នុងនោះមានការលើកឡើងទៅកាន់លោក ឯម រៀម ថា «កាលនោះ គេផ្អើលច្រើននៅលើបណ្ដាញសង្គម ហើយខាងអាជ្ញាធរពាក់ព័ន្ធក៏បានចេញប្រតិកម្មដែរ។ល។ នៅឡើយតែបងសម្លាញ់ រៀម ទេមិនដឹងនឹងទេ ហើយមកផុសបែបនេះ»។ បន្ថែមនោះ ក៏មានការនិយាយទៀតថា «គេផ្អើលដល់ជើងមេឃ មានតែអ្នក រៀម ទេដែលអត់ដឹង ឬក៏ធ្វើមិនដឹង, រឿងវៀតណាមគេផ្អើលពេញទឹកដី និងព្រមទាំងសមត្ថកិច្ចគេចេញអន្តរាគមន៍ ដល់មីង រៀម មកនិយាយបែបនេះ ដូចអត់ដឹងខ្យល់បក់មកពីលិច ឬកើតសោះ(ធ្វើអីធ្វើទៅ សម្រាប់ជនជាតិខ្មែរ តែសូមកុំលើសលប់ពេក និងខុសពីច្បាប់ប្រទេស),ជាជនជាតិខ្មែរដែរ បើមិនបានជួយរក្សាតម្លៃខ្មែរទេ ក៏មិនគួរប្រព្រឹត្តិទង្វើគួរឲ្យអាម៉ាស់ដល់ជាតិសាសន៍ខ្លួន ព្រោះលុយ និងចំណូលខ្លួនឯងបែបនេះទេ….»៕
អត្ថបទ ៖ ចាន់រ៉ា






-
សន្តិសុខសង្គម៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?