ជីវិតកម្សាន្ដ
បើកឆាកដើមឆ្នាំ២០២៤ Engfa រកចំណូលរាប់ម៉ឺនដុល្លារឲ្យ MGI ត្រឹម Live ១ម៉ោងប៉ុណ្ណោះ
កាលពីពេលថ្មីៗនេះ ប្រភពពីប្រទេសថៃ thethaiger ទម្លាយចំណូលរបស់បវកញ្ញា Engfa Waraha ដែល Live លក់ផលិតផលត្រឹមរយៈពេល១ម៉ោងប៉ុណ្ណោះ ប៉ុន្តែនាងអាចរកចំណូលបានជាង១លានបាត (២ម៉ឺន៨ពាន់ដុល្លារ) ឲ្យស្ថាប័ន Miss Grand ថៃ។

អតីតម្ចាស់មកុដ Miss Grand ថៃ និងជាលំដាប់រងលេខ១ Miss Grand International 2022 បន្ទាប់ពីមានពេលទំនេរពីការចូលរួមកម្មវិធីនានាក្នុងប្រទេស នាងបានសម្រេចចិត្តជួយ Live វីដេអូលក់ផលិតផលក្រោមស្លាកMiss Grand International (MGI) ខណៈដែលត្រឹមពេល១ម៉ោង Engfa លក់ដាច់គ្មានសល់ ហើយរកចំណូលឲ្យលោក Nawat បានរាប់លានឯណោះ។
ដោយឡែក ងាកទៅកាន់លោក Nawat ក្រោយ Engfa រកចំណូលចូលស្ថាប័នច្រើន លោកក៏បង្ហាញនូវមោទនភាពនិងញញឹមបិទមាត់មិនជិតនោះទេ។ លោកបានទម្លាយពីប្រាក់ចំណូលដែលបវកញ្ញាសំណព្វរបស់លោកតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា “មនុស្សជាច្រើនសួរថា ហេតុអ្វីបានជា MGI ខ្លាំងម្ល៉េះ និងអាចឈរជើងក្នុងវិស័យនេះបានយូរ ព្រមទាំងល្បីល្បាញលើពិភពលោក នេះក៏ព្រោះតែគ្រប់គ្នាប្រឹងប្រែងធ្វើការខ្លាំងណាស់”។
ក្នុងនោះថែមទៀត មេធំរបស់ MGI រូបនេះបានបន្ថែមដោយក្នុងន័យលើកទឹកចិត្តថា “យប់មិញ Engfa ធ្វើការរហូតដល់ពាក់កណ្តាលអធ្រាត្រ ការលក់តាម TikTok តែមួយ បានលើស១លានបាត ហើយមានអ្នកផ្សេងទៀតទៀតដែលអាចលក់បានសរុបប្រហែល៣លានបាត។ បើនិយាយពីរឿងអនឡាញ អ្នកត្រូវតែជឿជាក់លើ MGI “។

យ៉ាងណាក៏ដោយ ការលក់ផលិតផលផ្ទាល់ មិនថាធ្វើជារាជនីសម្រស់ រឺបេក្ខនារីទេ គឺត្រូវបានគេចាត់ទុកជាលក្ខណៈមួយក្នុងចំណោមលក្ខណៈទាំង៤ Miss Grand 4B ដែលស្ថាប័នត្រូវការដែលរួមមាន សម្រស់, រាងកាយ, ខួរក្បាល និងអាជីវកម្ម ត្រូវតែទន្ទឹមគ្នាដាច់ខាត។ ដូច្នេះមិនមែនជារឿងចម្លែកសម្រាប់បវកញ្ញា MGI ម្នាក់ៗ ដែលពោរពេញដោយសមត្ថភាពខ្លាំងៗ ព្រមទាំងទេពកោសល្យមកទាំងព្រម រហូតធ្វើឲ្យលោកណាវ៉ាត់ និងគណៈកម្មការជ្រើសជាម្ចាស់មកុដ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តាមពិតតួកាច Benz កាត់សក់លេងស្ទីលថ្មីដោយសារចង់រម្លឹក២៤ឆ្នាំមុន ដែលនាងដើរតួដណ្ដើមស្វាមីគេ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ