ជីវិតកម្សាន្ដ
អាចារ្យ ធំ ចេញមកពន្លះក្រុម គ្រូ តឿ សម្ដែងវីដេអូបរិភោគត្រីឆៅ ផឹកស្រាថ្នាំ និង ស្នើក្រសួងចាត់វិធានការ
ថ្មីៗ នេះ មានការចែកចាយវីដេអូជាមួយការបង្ហាញការហួសចិត្តចំពោះទង្វើអសីលធម៌ពីសំណាក់ក្រុមសម្ដែងវីដេអូរបស់ គ្រូ តឿ ដែលបានយកត្រីឆៅ (ត្រីអណ្តែង) បរិភោគទាំងស្រស់ ភ្ជាប់ការផឹកស្រាថ្នាំយ៉ាងសប្បាយរីករាយ។
ទង្វើនេះបានធ្វើឲ្យមហាជនសម្ដែងការមិនពេញចិត្ត និងរិះគន់ខ្លាំងៗ ចំពោះក្រុម គ្រូ តឿ និងស្នើឲ្យក្រសួងពាក់ព័ន្ធមានចំណាត់ការហៅក្រុមនេះទៅព្រមានផងដែរ។ ដោយឡែក ងាកមកអាចារ្យ ធំ ក៏បានចេញមកពន្លះធ្ងន់ៗ លើក្រុមមួយនេះដែរ ខណៈលោក ម៉ៃ សុគន្ធ រិះគន់ចំពោះរឿងនេះដូចគ្នា។
អាចារ្យ ធំ បានបង្ហោះភ្ជាប់វីដេអូសកម្មភាព គ្រូ តឿ ដូច្នេះថា «ហ្វូងអាសត្វអស់នេះ ថ្ងៃណារលាយ?»។ លោកបានលើកឡើងទៀតថា «បើក្រុមនេះនៅតែធ្វើសកម្មភាពបំពុល ធ្វើឲ្យប៉ះពាល់ដល់ភាពថ្លៃថ្នូរសង្គម និងមុខមាត់ជាតិ គឺខ្ញុំមិនលើកលែងកម្ទេចឈ្លើងសង្គម»។ តាមរយៈនេះ ក៏មានការបញ្ចេញមតិដែរថា «ចេញមកអត់របៀប ធ្វើឲ្យវាត្រឹមត្រូវទៅវាថី យកត្រីមកខាំឆៅ យីអានេះដូចជាជ្រុលហ្មង,ដើម្បីលុយ សុខចិត្តធ្វើឆ្កែឲ្យគេស្តីឲ្យទាំងពាក្យខ្លះសូម្បីម្ដាយឪពុកខ្លួនមិនដែលស្តីឲ្យ»។
ពាក់ព័ន្ធរឿងនេះ លោក ម៉ៃ សុគន្ធ ក៏បានលើកឡើងដែរថា «អាចុ.យម្រាយ ថោ.ក ន.រ.ក ចាប់ជាតិអស់នេះ គួរដល់ពេលវាស់កម្ពស់ហើយ»។ ក្នុងនោះ អ្នកខ្លះទៀត ក៏រង់ចាំមើលចំណាត់ការក្រសួងពាក់ព័ន្ធ ដើម្បីហៅក្រុមបំពុលសង្គមនេះទៅដុសក្អែលផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង