Connect with us

ជីវិតកម្សាន្ដ

ពាន​រង្វាន់ Blue Dragon គ្រោងធ្វើ​នៅថៃលើកដំបូង បែរប្រកាសលុបចោលភ្លាមៗ

បានផុស

នៅ

MG Constorter បានប្រកាសពីការលុបចោលពានរង្វាន់តន្ត្រី The 1st Blue Dragon Music Awards ដែលជាពានរង្វាន់តន្ត្រីដំបូងគេនៅលើពិភពលោក គ្រោងធ្វើឡើងក្នុងប្រទេសថៃ បែរប្រកាសលុបចោលភ្លាមៗដោយមិនដឹងមូលហេតុច្បាស់លាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះលោក MG CONNEXT បានប្រកាសពីការលុបចោលព្រឹត្តិការណ៍​មួយនេះ ដោយជូនដំណឹងថាវាបណ្តាលមកពីស្ថានភាពដែលចៀសមិនរួច ហើយបានបញ្ជាក់ថា ពួកគេនឹងសងប្រាក់អតិថិជនទាំងអស់ឲ្យបានពេញលេញ។

លោកបានមានប្រសាសន៍ថា “ខ្ញុំសូមជូនដំណឹងថា​ ពានរង្វាន់តន្ត្រី The1st Blue Dragon Music Awards នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ទី ២០ ខែមករាឆ្នាំ ២០២៤ នៅពហុកីឡដ្ឋានជាតិ​ Rajamangala ទីក្រុងបាងកក​ ត្រូវបានលុបចោលដោយសារតែស្ថានភាពដែលមិនអាចចៀសផុតបាន”។

ដំបូងយើងចង់បង្ហាញការចូលរួមសោកស្ដាយដល់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ចំពោះការសម្រេចចិត្តនេះ។ យើងដឹងថាការលុបចោលការងារនេះ បណ្តាលឲ្យមានការមិនពេញចិត្តដល់មនុស្សគ្រប់គ្នា​ ហើយសុំទោសដោយស្មោះចំពោះស្ថានភាពដែលហួសពីការគ្រប់គ្រងរបស់យើង។​ អតិថិជនទាំងអស់ដែលទិញសំបុត្រ នឹងទទួលបានសំណងយ៉ាងពេញលេញត្រលប់មកវិញ។

សូមបញ្ចាក់ដែរថា ពានរង្វាន់តន្ត្រី Blue Dragon Music Awards​ គឺជាសេចក្តីប្រកាសរង្វាន់មួយដែលថាអ្នកគាំទ្រនិងអ្នកទស្សនារំពឹងថានឹងកើតមានឆាប់ៗនេះ។ ព្រោះវាជាព្រឹត្តិការណ៍ដំបូងនៅលើពិភពលោក ហើយពីមុនមានតែពានរង្វាន់ភាពយន្តប៊ែលនាគប៉ុណ្ណោះ​​ ដែលជារង្វាន់នៅក្នុងឧស្សាហកម្មភាពយន្តកូរ៉េ។

លើសពីនេះទៀត បញ្ជីសិល្បករចូលរួមព្រឹត្តិការណ៍កម្រាលព្រំក្រហម មានកម្មវិធីពិសេសជាង១០០ រួមមាន Yoon-ah ក្រុម Girls’ Generation, TVXQ, aespa, NCT DREAM, WayV, THE BOYZ, P1Harmony, KISS OF LIFE, ATBO, xikers, ATEEZ, RIIZE, NiziU, ZEROBASEONE, HWASA, WHIB​​ ព្រមទាំងសិល្បករថៃជាច្រើនរូបថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Jennie ទម្លាយអារម្មណ៍ពិតថា លែងគេងលក់ក្រោយ Lee Hyori ធ្លាប់ធ្វើសកម្មភាពមួយដាក់នាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម