ជីវិតកម្សាន្ដ
តារាថៃ Pim រៀបរាប់រឿងហេតុទាំងទឹកភ្នែក ក្រោយជួបហេតុការណ៍មិននឹកស្មានដល់នៅរុស្ស៊ី
Pim Pimprapa ប្រាប់ពីបទពិសោធន៍ដំណើរកម្សាន្តដ៏សោកសៅបំផុត បន្ទាប់ពីវត្ថុមានតម្លៃសរុបជាង២០០,០០០បាត(៥,៧១៩ដុល្លារ) ត្រូវបានចោរលួចនៅអាកាសយានដ្ឋានរុស្ស៊ី ខណៈដែលក្រុមហ៊ុនអាកាសចរណ៍មិនទទួលខុសត្រូវហើយចោលសម្ដីមកវិញថា រឿងបែបនេះកើតឡើងជារៀងរាល់ថ្ងៃ ហើយពួកគេមិនអាចជួយបាននោះទេ។
Pim បានបង្ហោះវីដេអូឃ្លិបមួយតាមរយៈ TikTok ឈ្មោះថា pimprapa ហើយរៀបរ៉ាប់ទាំងទឹកភ្នែកថា វត្ថុនីមួយៗដែលត្រូវបានលួចនោះមានមនោសញ្ចេតនានិងតម្លៃដ៏អស្ចារ្យមិនអាចកាត់ថ្លៃបាន។ មួយក្នុងចំណោមនោះគឺជាកាបូបម៉ាក Chanel ដែលមិត្តរបស់ Pim ទិញជាអំណោយ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយបំផុតគឺ នៅពេលដែលនាង និងប្អូនស្រីរបស់នាង Ploy Ploypailin បានសុំជំនួយពីមន្ត្រីអាកាសចរណ៍ និងប៉ូលិស។ ប៉ុន្តែគ្មាននរណាម្នាក់ផ្តល់ជំនួយពេញលេញដល់នាងទេ។
នៅក្នុងឃ្លិបនោះ Pim បាននិយាយថា៖ “បទពិសោធន៍ដ៏អាក្រក់បំផុតនៅក្នុងប្រទេសរុស្ស៊ី Pim ត្រូវចោរលួចឥវ៉ាន់និងរបស់របរនៅក្នុងវ៉ាលីសរុបជាង ២០០,០០០ បាត ដែលបានកើតឡើងនៅអាកាសយានដ្ឋានក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ក្នុងពេលដែល Pim ធ្វើដំណើរពី Murmansk ដើម្បីចុះមកទីក្រុងម៉ូស្គូ ពេលយន្តហោះចុះចតនៅទីក្រុងមូស្គូ ក្រុមគ្រួសារ Pim ទាំងអស់បានទទួលកាបូបរបស់ពួកគេ លើកលែងតែ Pim ប៉ុណ្ណោះ”។
លើសពីនេះទៀតដែរ តារាប្រចាំប៉ុស៍លេខ៧រូបនេះបានបញ្ចាក់បន្ថែមទៀតថា នាងបានរង់ចាំជាយូរមកហើយ តែបែរជាគ្មានកាបូបហើយវ៉ាលីសរបស់នាង ក៏មិនបានមិនស្ថិតនៅលើកន្លែងផ្ទុកឥវ៉ាន់ដែរ។ ក្រោយមក វ់ាលីសរបស់នាងបានមកដល់ទើប Pim ប្រញាប់រត់ទៅឆែកមើលហើយបានដឹងថាវត្ថុមានតម្លៃមួយចំនួន គ្រឿងអលង្ការ រួមទាំងកាបូបប្រេនថ្លៃៗ បានបាត់អស់ទៅហើយ។ ជាងនេះទៅទៀត របស់ដែលបាត់បង់គឺជារបស់ដែលមានតម្លៃ មានមនោសញ្ចេតនាច្រើនចំពោះ Pim ហើយលុយមិនអាចទិញវាមកវិញបានទេ។
យ៉ាងណាក៏ដោយ ប្អូនស្រីរបស់ Pim គឺតារាស្រី Ploy ក៏បានថតឃ្លិបទុកជាភស្តុតាង។ នៅពេលនោះ Pim បានទៅសុំជំនួយពីក្រុមហ៊ុនអាកាសចរណ៍ភ្លាមៗ ប៉ុន្តែអ្វីដែលអាក្រក់បំផុតនោះគឺបុគ្គលិកមិនបានជួយទាល់តែសោះ។ ពួកគេគ្រាន់តែនិយាយថា វាមិនមែនជាការទទួលខុសត្រូវរបស់គាត់ទេ។ Pim មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះចម្លើយរបស់ពួកគេ។
ក្រោយមកទាំងបងនិងប្អូនស្រី បានដើរទៅកាន់ប៉ុស្តិ៍ប៉ូលិសដើម្បីធ្វើរបាយការណ៍អ្នកទាំងពីរបែរជារឃើញប៉ូលិសកំពុងលេងហ្គេមធម្មតា។ រឿងសំខាន់គឺពិបាកទំនាក់ទំនង ដោយសារតែប៉ូលិសមិនចេះភាសាអង់គ្លេស ហើយទាំង Pim និង Ploy ត្រូវតែប្រើកម្មវិធីបកប្រែដើម្បីជួយបកប្រែ។
ទោះយ៉ាងណាក៏ដោយ ប៉ូលិសនៅក្រុងម៉ូស្គូមិនអាចជួយបងប្អូនស្រីពីឥវ៉ាន់ដែលបាត់នោះទេ ពួកគេបានត្រឹមឆែកតាមកាំមេរ៉ា CCTV មួយចំនួនប៉ុណ្ណោះ។ ចំណុចដែលបើកសម្រាប់មើលគឺ ចំណុចផ្លូវដែកយកអីវ៉ាន់ រហូតដល់ពេលកាបូបនោះដល់ចំណុចបាត់របស់របរ។ ប៉ូលិសបានសន្និដ្ឋានថា វត្ថុទាំងនោះទំនងជាលួចនៅព្រលានយន្តហោះចេញដំណើរ ពោលគឺនៅ Murmansk វាត្រូវបានគេគិតថាជាបុគ្គលិកអាកាសយានដ្ឋានដែលបានលួចវា។ Pim បានសុំឲ្យគាត់ជួយសម្របសម្រួល។ ប៉ុន្តែគាត់បានសើចចំអក ហើយថែមទាំងស្ដីបន្ទោសដល់អ្នកទាំងពីរខ្លាំងៗនិងនិយាយថារឿងបែបនេះកើតឡើងជារៀងរាល់ថ្ងៃ ពួកគេមិនអាចជួយអ្វីបានទេ។
នៅចុងបញ្ចប់នៃឃ្លិប Pim និង Ploy បាននិយាយបន្ថែមថា “យ៉ាងហោចណាស់ប្រសិនបើមានអ្វីមួយបាត់បង់ បុគ្គលិកនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីជួយ។ ខ្ញុំនឹងដឹងគុណខ្លាំងណាស់ទៅហើយ ទោះបីជាក្រុមហ៊ុនអាកាសចរណ៍គួរតែទទួលខុសត្រូវបំផុតក៏ដោយ”។
បន្ទាប់ពីការបង្ហោះចែករំលែកបទពិសោធន៍របស់ Pim ត្រូវបានផ្សព្វផ្សាយជាសាធារណៈ អ្នកលេងអ៊ីនធឺណិតបានបញ្ចេញយោបល់ និងណែនាំឲ្យ Pim ទាក់ទងទៅស្ថានទូត។ តែ Pim បានឆ្លើយថា នាងបានទាក់ទងរួចហើយ។ ប៉ុន្តែស្ថានទូតមិនអាចជួយបានទេ។
យ៉ាងណាមិញ អ្នកលេងអ៊ីនធឺណិតមួយចំនួនបានលើកឡើងថា Pim គួរធ្វើឃ្លិបជាភាសាអង់គ្លេស។ ព្រោះវាជាកំហុសរបស់ក្រុមហ៊ុនអាកាសចរណ៍។ ប៉ុន្តែពួកគេគេចចេញពីការទទួលខុសត្រូវ ហើយសម្រាប់អ្នកពាក់ព័ន្ធត្រូវបានជូនដំណឹងអំពីបញ្ហានេះផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ពានរង្វាន់ Blue Dragon គ្រោងធ្វើនៅថៃលើកដំបូង បែរប្រកាសលុបចោលភ្លាមៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា