ជីវិតកម្សាន្ដ
តារាសម្ដែងភេទទី ៣ ម្នាក់ បង្ហាញការហួសចិត្តលើរឿងបំពុលសង្គម
តារាសម្តែងភេទទី ៣ គន់ រៀមរតនៈ ហៅ ចែ រ៉ូហ្សា ដែលទស្សនិកជនភាគច្រើនស្គាល់តាមរយៈការសម្តែងភាពយន្តខ្មែរជាច្រើន បានចេញមុខលើកឡើងទាំងហួសចិត្តជុំវិញរឿងរ៉ាវបំពុលសង្គមបច្ចុប្បន្នពីសំណាក់បុគ្គលមួយចំនួន ខណៈគេយល់ថា ទង្វើនេះដើម្បីផលប្រយោជន៍បុគ្គលទាំងនោះ។
តារាភេទទី ៣ មានដើមកំណើតពីទឹកដីខេត្តព្រៃវែង គន់ រៀមរតនៈ បច្ចុប្បន្នក្រៅពីអាជីពសិល្បៈ លោកក៏មានមុខរបរផ្ទាល់ខ្លួនលក់ ហូល ផាមួងខ្មែរ នៅលើអនឡាញផងដែរ។ ចំពោះការលក់ផលិតផលខ្មែរនេះ មួយផ្នែកដើម្បីរកកម្រៃផ្ទាល់ខ្លួន រីឯមួយផ្នែកទៀត ជាការផ្សព្វផ្សាយនូវសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ ហើយក៏ជាការចូលរួមថែរក្សាវប្បធម៌ខ្មែរមួយនេះដែរ។
ដោយឡែករឿងចាប់អារម្មណ៍ថ្មីៗ នេះ តារាសម្តែងរូបនេះ បានទម្លាយទាំងហួសចិត្តពាក់ព័ន្ធនឹងរឿងបំពុលសង្គមដែលកំពុងកើតឡើង។ ក្នុងនោះ រតនៈ បាននិយាយថា តាមការកត់សម្គាល់ សព្វថ្ងៃបើរឿងបំពុលសង្គម គឺភាគច្រើនមានអ្នកតាមដានច្រើនជាងរឿងដែលល្អៗ ឬ ការផ្សព្វផ្សាយនូវរបស់វប្បធម៌ជាតិ។
គន់ រៀមរតនៈ បានបោះសម្តីដូច្នេះថា «ឯងឡាយលក់ដូរហូលផាមួងខ្មែរត្រឹមត្រូវនេះ ខំនិយាយចង់លៀនភ្នែក វាល្បីមិនបានមួយចំណិតពួកឡាយរឿង…..រឿង ..និងរឿងបាតសង្គម រឿងបំពុលសង្គមមួយចំនួនអស់ហ្នឹងផង ដល់អ៊ីចឹង ចង់ឈប់ឡាយលក់ហូលផាមួងខ្មែរហើយ….»។
សូមបញ្ជាក់ថា គន់ រៀមរតនៈ គឺជាអ្នកសិល្បៈមួយរូបដែលភាគច្រើនសម្តែងជាតួអង្គភេទទី ៣ ក្នុងខ្សែភាពយន្តនានា ក៏ដូចជារឿងភាគចាក់បញ្ចាំងតាមស្ថានីយទូរទស្សន៍ជាដើម…។ បច្ចុប្បន្ន ក្រៅពីអាជីពសិល្បៈ លោកក៏មានមុខជំនួញលក់សំពត់ហូលខ្មែរយ៉ាងប្រណិតទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់