Connect with us

ជីវិតកម្សាន្ដ

បណ្ដាញអ៊ីនធឺណិត​ជប៉ុនបោះឆ្នោត​ឲ្យ ​YoonA ជាស្រីស្អាតលេខ១ក្នុងដួងចិត្ត

បានផុស

នៅ

នាពេលថ្មីៗនេះ គេហទំព័រជប៉ុន Rankingoo បានបង្ហាញពីតារាស្រីកូរ៉េដ៏ស្រស់ស្អាតទាំង ១០ ដែលត្រូវបានជ្រើសរើសដោយប្រជាជនជប៉ុន ខណៈដែលលេខ១បានទៅ YoonA សមាជិកក្រុម Girls’ Generation ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះផងដែរ អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​សាទរ​ថា “ខ្ញុំ​យល់​ស្រប​នឹង​លទ្ធផល​របស់ Yoona​ប្រជាជន​ជប៉ុន​ហាក់​ដូច​ជា​ចូលចិត្ត​មនុស្ស​ដែល​មាន​ភ្នែក​ស្អាតបំផុត”។

មិនត្រឹមតែ Yoona​ ប៉ុណ្ណោះទេ ដែលជាប់ជាស្រីស្អាតក្នុងដួងចិត្តប្រជាជនជប៉ុន​។ សូម្បីតែ Tzuyu សមាជិកក្រុម TWICE ជាប់ចំណាត់ថ្នាក់លេខ២ តាមពីក្រោយដោយតារាសម្ដែង Kim TaeHee ចំណាត់ថ្នាក់លេខ៣ Jisoo សមាជិកក្រុម BLACKPINK ជាប់ចំណាត់ថ្នាក់លេខ៤ និងតារាសម្ដែង Park Min Young ជាប់លេខ ៥​ ពីលេខ ៧ ដល់លេខ១ រួមទាំង Jang Wonyoung សមាជិកក្រុម IVE តារាសម្ដែង Park Shin Hye តារាសម្ដែង Han Hyo-joo និង Karina មកពីក្រុម aespa ជាដើម។

ទោះយ៉ាងណាក៏ដោយ នេះក៏មិនមែនជាលើកទីមួយដែលតារាស្រីកូរ៉េខាងត្បូងប៉ុន្មានរូបនេះ ជាប់ជាស្រីស្អាតបំផុតក្នុងដួងទស្សនិកជន ជាពិសេសគឺប៉ែកខាងប្រទេសជប៉ុនតែម្ដង។ ជារឿយៗឲ្យតែដាច់ឆ្នាំ គេហទំព័រ Rankingoo តែងតែធ្វើចំណាតថ្នាក់លំដាប់ស្រីស្អាតដែលពួកគេស្រលាញ់និងគិតថា រូបរាងតារាស្រីៗនោះសក្តិសមជាមនុស្សស្អាតពិតមែន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ពាន​រង្វាន់ Blue Dragon គ្រោងធ្វើ​នៅថៃលើកដំបូង បែរប្រកាសលុបចោលភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម