Connect with us

ជីវិតកម្សាន្ដ

ព្រះសុណិសាស្ដេចស៊ុលតង់ គ្រងឈុតដំបូងក្នុងថ្ងៃអភិសេកជាមួយព្រះរាជបុត្រ Mateen

បានផុស

នៅ

Anisha ​ព្រះនាងរបស់​ព្រះអង្គម្ចាស់ Abdul Mateen នៃ​ប្រទេសព្រុយណេ បានបង្ហាញព្រះភ័ក្រនៅថ្ងៃ​ដំបូង​នៃ​ព្រះរាជ​ពិធី​រៀប​អភិសេកដែលធ្វើឡើងរយៈពេល១០ថ្ងៃ ដោយបានចាប់ផ្ដើមកាលពីថ្ងៃទី០៧ ខែមករាឆ្នាំ ២០២៤។

នៅលើ Instagram ចុងក្រោយបង្អស់របស់ tehfirdaus នៃហាងលក់សំលៀកបំពាក់ Teh Firdaus មកពីរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី បានបង្ហោះរូបភាពរបស់ព្រះនាង Anisha ក្នុងឈុត baju kurung ពណ៌ស។ វាជាសំលៀកបំពាក់ជាតិសម្រាប់ស្ត្រីនៅប្រទេសព្រុយណេ និងម៉ាឡេស៊ី ព្រម​ទាំង​បញ្ជាក់​សារ​ថា “មាន​កិត្តិយស​ដែល​បាន​ក្លាយជាផ្នែកមួយ​ក្នុង​ពិធី​រៀប​អភិសេក​របស់​រាជវង្ស​ព្រុយណេ។ កូនក្រមុំនៅក្នុងឈុត baju kurung ដែលសម្រិតសម្រាំងយ៉ាងពិសេស ហើយក្រណាត់ដែលប្រើគឺត្រូវបានត្បាញយ៉ាងប្រណិតអស់រយៈច្រើនថ្ងៃ”។

ក្នុងនាមជាព្រះសុណិសារបស់ស្ដេចស៊ុលតង់ Hassanal Bolkiah ព្រះនាង Anisha Isa Kalebic ថ្វីបើនាងមិនមែនជាសែរាជវង្ស ប៉ុន្តែក៏មិនមែនជារឿងចម្លែកនោះទេដែលទ្រង់បានគ្រង់ឈុតដ៏ប្រណិត និងត្រូវបានរំលេចដោយជាងចំណាននៅប្រទេសម៉ាឡេស៊ី។ សូម្បីតែអភិសេករបស់សែរាជវង្សព្រុយណេដទៃទៀត ក៏ជ្រើសឈុតប្រពៃណី baju kurung ពណ៌ស ជាថ្ងៃដំបូងនៃព្រះរាជពិធីបើកផងដែរ។

យ៉ាងណាក៏ដោយ នៅក្នុងថ្ងៃទី០២ នៃព្រះរាជពិធិអភិសេករបស់បុត្រា Abdul Mateen​ និងព្រះនាង Anisha ដោយយោងតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មានព្រុយណេបានបង្ហោះនូវទិដ្ធភាពជារួម​ ក្នុងពិធីសាសនាឥស្លាមក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ស្ដេចស៊ុលតង់ Hassanal Bolkiah ​អមនឹងព្រះញាតិវង្សានុវង្ស ព្រមទាំងឥស្សរជនជាន់ខ្ពស់ក្នុងប្រទេសយ៉ាងច្រើនកុះករ។

ជាមួយគ្នានោះដែរ នៅថ្ងៃបើកបង្ហាញព្រះភ័ក្រទ្រង់ទាំងពីរ ប្រព័ន្ធផ្សព្វផ្សាយពិភពលោកកំពុងប៉ាន់ស្មានថា​ ព្រះអង្គម្ចាស់ William និងព្រះនាង Kate Middleton អាច​នឹង​យាងចូលរួម​ក្នុង​ពិធី​អភិសេករបស់ព្រះរាជបុត្រា Mateen នៅថ្ងៃ១៤ បន្ទាប់ពី​ស្តេចស៊ុលតង់បានក្លាយជា​ភ្ញៀវដ៏សំខាន់​ក្នុង​ពិធី​អភិសេក​របស់​គូស្នេហ៍​រាជវង្ស​អង់គ្លេស​ក្នុង​ឆ្នាំ ២០១១។​ លើសពីនេះ ព្រះអង្គម្ចាស់ Mateen ទ្រង់គង់នៅឯការលាចុងក្រោយរបស់ម្ចាស់ក្សត្រី Elizabeth II។ កាលពីឆ្នាំមុនក្នុងខែកញ្ញាថែមទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ថ្ងៃស្អែកនឹងអភិសេក មកស្គាល់ប្រវត្តិនារីដែលឆក់យកបេះដូងព្រះរាជបុត្រព្រុយណេ Abdul Mateen

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម