Connect with us

ជីវិតកម្សាន្ដ

Aom ប្រារព្ធខួបកំណើតឈានចូលវ័យ៣៦ឆ្នាំ ខណៈទស្សនិកជនសឹងមិនជឿថាជាការពិត

បានផុស

នៅ

តារាសម្ដែងថៃ​រាង​តូច​ច្រឡឹង​ Aom Sushar Manaying ​កាល​ពី​ទី០៩ ខែមករា ឆ្នាំ២០២៤ បាន​បង្ហោះ​រូបភាព​អបអរ​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន​ក្នុងវ័យ៣៦ឆ្នាំ ខណៈដែលអ្នកគាំទ្រ ជាពិសេសទស្សនិកជនដែលទស្សនាភាពយន្តរបស់នាងហាក់មិនចង់ជឿ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្ដាញសង្គម IG ផ្ទាល់ខ្លួន Aom Sushar បានសរសេរខេបសិនអបអរខួបកំណើតរបស់នាងលើរូបភាពប៉ុន្មានសន្លឹកថា “នៅថ្ងៃខួបកំណើតរបស់ខ្ញុំ ខ្ញុំមិនមែនទើបតែប្រារព្ធមួយឆ្នាំទៀតនោះទេ ខ្ញុំកំពុងប្រារព្ធនូវភាពពិសេសនៃភាពជាខ្ញុំ។ សូមអរគុណដល់កូនៗ maneemejai, kie.kosit297, minddmakeup, pedhoz ដែលបានបង្កើតរូបភាពសម្រាប់ខួបកំណើតរបស់ Aom ឆ្នាំនេះ”។

យ៉ាងណាក៏ដោយ នៅពេលដែលទស្សនិកជនជាច្រើនដែលធ្លាប់តែទស្សនាភាពយន្តដែលនាងដើរតួឯកកន្លងមកគិតស្មានថាតារាស្រីដ៏មានទេព​កោសល្យ​រូបនេះត្រឹមអាយុ២០ស្ដើងប៉ុណ្ណោះ។ ប៉ុន្តែនៅពេលពួកគេដឹងភ្លាមៗ ម្នាក់ៗបានចូលមកបញ្ចេញមតិថា បើមិនបង្ហើបប្រាប់ប្រាកដណាស់សឹងថាគ្មានអ្នកជឿឡើយ។ ដោយសារតែកន្លងមកនាងតែងតែដើរតួជាក្មេងស្រីបែបស៊ីវល័យ និងក្រមិចក្រមើមបែបតួអង្គស្រីដែលគួរឲ្យស្រលាញ់ប៉ុណ្ណោះ។

លើសពីនេះទៀតសោត មហាជនមួយចំនួនថែមទៀតហាក់យល់ស្របថា Aom មាន​អាយុ​៣៦​ឆ្នាំ​ក៏ពិតមែន ប៉ុន្តែ​​មុខមាត់ក្មេងជាងវ័យរបស់នាងនេះហើយ ដែលតែងតែប្រជែងជាមួយក្មេងៗស្រកក្រោយក្នុងភាពយន្តភាគថៃកន្លងមក។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនោះទៀត​​ មិនថាកេរ្តិ៍ឈ្មោះល្បីល្បាញ ឬសម្រស់ស្អាតជាងវ័យនោះទេ សូម្បីតែជីវិតឯកជនដែលនាងមានមិត្តប្រុសជាអ្នកជំនួញប្រាក់លាន ក៏ត្រូវមហាជនតាមដានជាប់លាប់មិនលួសពេលផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖៤៥ឆ្នាំហើយ តែ Pong Nawat នៅតែអាចបង្អួតសាច់ដុំទ្រូង អង្រួនបេះដូងហ្វេនស្រីៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម