ជីវិតកម្សាន្ដ
ប្រវត្តិសេដ្ឋីជំនួញស្រុកថៃ Korn បុរសយកបានបេះដូងតួឯកស្រីរឿង “កំហឹងឈាមអ្នកតស៊ូ”
បើនិយាយពីបុរសសង្គមខ្ពស់សង្ហាម្នាក់ មកដល់សព្វថ្ងៃនេះគ្មាននរណាម្នាក់មិនស្គាល់ត្រកូល Narongdej ដែលជាអ្នកជំនួញប្រាក់លានវ័យក្មេងកំពុងល្បីល្បាញក្នុងប្រទេសនោះទេ។ ម្នាក់ក្នុងចំណោមនោះគឺជាលោក Korn Narongdej មនុស្សជាច្រើនស្គាល់ឈ្មោះរបស់គាត់ពីទំព័រប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ក៏ដូចជារបៀបរស់នៅដ៏ប្រណិតរបស់គាត់នៅក្នុងសង្គមតារា។ ប៉ុន្តែមិនអាចបដិសេធបានទេថា តួនាទីមួយទៀតដែលធ្វើឲ្យប្រទេសទាំងមូលយកចិត្តទុកដាក់ចំពោះបុរសរូបនេះ គាត់ជាដៃគូជីវិតរបស់តារាសម្ដែងស្រីរាងខ្ពស់ស្រឡះ Sririta Jensen ។
ក្រៅមានរូបរាងសង្ហាទាក់ទាញភ្នែកស្រីៗ រួមទាំងទេពកោសល្យពីកំណើត និងស្ទីលលេចធ្លោក្នុងចំណោមមហាជនប្រុស-ស្រី។ ក្នុងនាមជាមេគ្រួសារ បុរសអ្នកជំនួញរូបនេះ នៅតែត្រូវគេចាត់ទុកជាបុរសស្មោះស្នេហ៍ ដែលបានលះបង់ពេលវេលា និងបេះដូងដើម្បីភរិយាព្រមទាំងកូនប្រុស។

យ៉ាងណាក៏ដោយ យើងខ្ញុំនឹងណែនាំប្រិយមិត្តអ្នកអានរបស់កម្ពុជាថ្មីឲ្យស្គាល់លោក Korn Narongdej ដែលជាមហាសេដ្ឋីជំនួញ។ បុរសដែលឆក់បានបេះដូងតារាសម្ដែអស្រីដ៏មានទេព្យកុសល Sririta Jensen ។
ប្រវត្តិត្រួសៗរបស់លោក Korn Narongdej
បុរសអ្នកជំនួញរូបនេះ កើតនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ១៩៧៨ គាត់គឺជាកូនប្រុសពៅរបស់លោកស្រី Khunying Pornthip និងលោកបណ្ឌិត Kasem Narongdej។ លោកបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលធុរកិច្ចនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ បន្ទាប់មកបានសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធនធានមនុស្សនៅសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ (LSE) ក្នុងប្រទេសអង់គ្លេស។
រហូតដល់បញ្ចប់ការសិក្សាជាស្ថាពរ បុរសអ្នកជំនួញរូបនេះបានវិលត្រឡប់មកវិញដើម្បីបន្តអាជីវកម្មគ្រួសារ ដែលមានក្រុមហ៊ុនសម្ព័ន្ធជាង ៤០ ហើយនៅពេលនោះ អាជីវកម្មចម្បងរបស់គ្រួសារគឺនៅក្នុងឧស្សាហកម្មរថយន្ត ហើយលើសពីនេះ លោក Korn Narongdej គឺជាអ្នកដែលបានផ្តួចផ្តើមអាជីវកម្មអចលនទ្រព្យសម្រាប់គ្រួសារជាមួយនឹងគម្រោង Luxury Condominium ។ ទីតាំងដំបូងនៅចំកណ្តាលនៃមហាវិថី Sukhumvit Soi ៣៩ ដែលបានទទួលការឆ្លើយតបយ៉ាងល្អដែលមានន័យថា លក់អស់ និងបិទគម្រោងក្នុងរយៈពេលត្រឹមតែ ២ ខែប៉ុណ្ណោះ។
បន្ទាប់មកពីជោគជ័យលើជំនួញផ្ទួនៗគ្នាមក ទើបលោកសម្រេចចូលធ្វើជានាយកប្រតិបត្តិក្នុងអាជីវកម្មកម្សាន្ត ក្រោមការឈ្មោះថា KPN Awards ឬកម្មវិធីប្រលងចម្រៀង Siam Motors គ្រួសាររបស់គាត់គឺជាស្ថាបនិក និងបានផលិតតារាចម្រៀងល្បីៗជាច្រើនដូចជា Orawee Satchanon, Bird Thongchai, Siriporn Yooyod និង Panadda Ruangwut ជាដើម។
ជាលទ្ធផល លោកKorn កាន់តែចាប់អារម្មណ៍ពីមហាជនទូទៅ។ ដោយសារតែមនុស្សជាច្រើនមិននឹកស្មានថា នាយកប្រតិបត្តិវ័យក្មេងរូបនេះមានទាំងទេពកោសល្យ និងសមត្ថភាពគ្រប់ជ្រុងជ្រោយ។ រហូតធ្វើឲ្យការប្រកួតនេះវិលមករកភាពអស្ចារ្យនិងត្រូវបានគេចងចាំសារជាថ្មី។ បើទោះបីជាផ្អាកការប្រកួតច្រៀងនៅលើឆាក KPN ជាបណ្ដោះអាសន្នក៏ដោយ ក៏ស្វាមីតា Sririta នៅតែតាំងចិត្តក្នុងការមើលថែមុខជំនួញគ្រួសារជាច្រើនទៀត។ ទាំងអាជីវកម្មអចលនទ្រព្យដែលធ្លាប់ធ្វើពីមុនមក អាជីវកម្មសាលាតន្ត្រី អាជីវកម្មភោជនីយដ្ឋាន រួមទាំងអាជីវកម្មដែលគាត់ចូលចិត្តលក់នាឡិកាដែលនាំចូលពីប្រទេសស្វីស។
បច្ចុប្បន្ននេះ លោក Korn Narongdet កាន់តំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Raimon Land (RML) Public Company Limited ដោយផ្តោតលើការអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ។ ភាពប្រណិតបំផុតរបស់ប្រទេសថៃ នៅតែបន្ត តម្លៃសរុបដែលបានអភិវឌ្ឍគឺជាង ៧២,០០០លានបាត រហូតទទួលបានរហស្សនាមថា “អ្នកជំនួញដប់ពាន់លាន” មានន័យថាលោកគឺជាបុគ្គលសំខាន់ម្នាក់ទៀតនៅក្នុងប្រទេសថៃ។

ជីវិតផ្ទាល់ខ្លួន Korn Narongdej
Korn Narongdej ស្ថិតលើវេទិកា និងគ្រប់គ្រងអាជីវកម្មដែលជោគជ័យរួចទៅហើយ។ ចំណែករឿងមើលថែភរិយាជាទីស្រឡាញ់ Sririta Jensen ក៏អស្ចារ្យដូចគ្នា។ គូនេះត្រូវគេប្រដូចជារឿយៗថាផ្អែមស្អិតរមួត មិនអាចបែកគ្នាបានទេ ព្រោះគូស្នេហ៍មួយគូនេះធ្លាប់នៅជាមួយគ្នាកាលពីច្រើនឆ្នាំ មុននឹងសម្រេចចិត្តចូលការនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ។ រហូតមកដល់ពេលនេះ អ្នកទាំងពីរទទួលបានកូនប្រុសជាទីស្រឡាញ់របស់ខ្លួន។
កន្លងមក Korn Narongdej ក្រៅពីជាបុរសដ៏កក់ក្តៅ លោកនៅតែជាបុរសម្នាក់ដែលគាំទ្រ ភរិយា ក្នុងរឿងជំនួញទាំងពីរ ឬសូម្បីតែគាំទ្រនាងបន្តធ្វើការដើម្បីសង្គម ផ្តល់ជំនួយហិរញ្ញវត្ថុដល់អង្គការផ្សេងៗ។ បុរសដ៏សង្ហានិងមានជំនួញពាន់លានក្នុងដៃរូបនេះត្រូវគេចាត់ទុកថាស្មោះភក្ដីភាពនឹងក្រុមគ្រួសារហើយមើលថែយ៉ាងដិតដល់ថែមទៀត៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Nadech បញ្ចាក់យ៉ាងច្បាស់ ពីមូលហេតុមិនអាចរៀបការជាមួយ YaYa ក្នុងឆ្នាំ ២០២៤

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៥ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់