ជីវិតកម្សាន្ដ
Janie បង្ហោះឃ្លិប រំលឹកជីវិតរបស់នាង តស៊ូប្រឆាំងព្រេងវាសនា ទម្រាំមានថ្ងៃនេះ
តារាសម្ដែងថៃដ៏មានប្រជាប្រិយភាព Janie Tienphosuwan បានបង្ហោះនូវឃ្លិបមួយដោយបរិយាយពីរូបរាងរបស់នាងពីមុនថា មិនចេះស្រលាញ់ខ្លួនឯង ហើយបណ្ដែតបណ្ដោយឲ្យជួបរឿងគេមាក់ងាយមកលើរូបរាងកាយ។

យ៉ាងណាក៏ដោយ មកដល់សព្វថ្ងៃអ្នកម្ដាយកូនមួយ Janie Tienphosuwan មិនដែលឈប់អភិវឌ្ឍខ្លួនឯងសូម្បីតែម្ដង។ ក្នុងពេលថ្មីៗនេះនាងបានរ៉ាយរ៉ាប់នូវរឿងរ៉ាវកាលពីអតីកាលនាឆ្នាំមុនដែលជាឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងជោគវាសនា ប៉ុន្តែអ្វីៗបានដំណើរការល្អហើយឆ្នាំថ្មីនេះ Janie ថា ជាឆ្នាំនៃការកំណត់ស្តង់ដារខ្ពស់សម្រាប់ខ្លួននាងផ្ទាល់ពោលគឺប្រឹងប្រែងមើលថែរខ្លួនឯងឲ្យមាំទាំបំផុត។
មិនត្រឹមប៉ុណ្ណឹងនោះទេ តារាថៃរាងស្ដើងដូចក្រដាស A4 ប្រចាំប្រទេសថៃរូបនេះបានបង្ហោះសារជូនពរឆ្នាំថ្មីសម្រាប់មនុស្សគ្រប់គ្នាថា “ឆ្នាំ២០២៣ជាឆ្នាំនៃការតស៊ូប្រឆាំងនឹងជោគវាសនា ប៉ុន្តែសំណាងល្អគ្រប់យ៉ាងហួសពីការរំពឹងទុក។ មានបញ្ហារដិបរដុបខ្លះជំពប់ដួល ប៉ុន្តែអ្វីៗដំណើរការទៅដូចការរំពឹងទុក។ ឆ្នាំទី២០២៤ គឺជាឆ្នាំដែលបង្កើតស្តង់ដារខ្ពស់សម្រាប់ខ្លួនឯង។ ដោយសារតែអាយុកាន់តែខ្ពស់ ខ្ញុំនឹងព្យាយាមធ្វើអ្វីគ្រប់យ៉ាងឲ្យបានច្រើនជាងមុនជាពីរដង មិនថាជាការមើលថែខ្លួនឯង ទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយ។ ឆ្នាំនេះខ្ញុំសូមជូនពរអ្នករាល់គ្នាជួបតែសំណាងល្អ។ អ្វីៗដំណើរការទៅដោយរលូនដូចការរំពឹងទុក។ ចូលឆ្នាំនាគ ២០២៤ សូមឲ្យការគិតម៉ឺងម៉ាត់ ទាំងផ្លូវកាយ និងផ្លូវចិត្ត។
យ៉ាងណាមិញ ទស្សនិកជនដែលនិយមតាមដានរឿងភាគថៃនិងរឿងរ៉ាវនៃជីវិតឯកជនតារាស្រីដ៏មានទេពកោសល្យនិងពហុជំនាញ Janie Tienphosuwan ប្រាកដជាស្គាល់យ៉ាងច្បាស់នូវរូបរាងរបស់នាងពីមុន។តារាស្រីរូបនេះជួបព្យុះជីវិតមកយ៉ាងច្រើនរាប់ចាប់តាំងពីអាជីពសិល្បៈសម្រស់នាងមិនស្រស់ស្អាតដូចពេលនេះទេ។
លើសពីនេះទៀតសោត ជីវិតរបស់នាងពីមុនធ្លាប់រងនូវអំពើហឹង្សាពីសំណាក់អតីតស្វាមីអ្នកមាន រហូតដាក់ពាក្យប្ដឹងផ្ដល់គ្នាល្បីពេញប្រទេសថៃ។ យ៉ាងណាក៏ដោយ ក្រោយលែងលះជាមួយស្វាមី Janie បានវិលត្រលប់កាន់អាជីពសម្ដែងវិញ រហូតបានជួបស្វាមីក្មេងជាខ្លួន១២ឆ្នាំឈ្មោះថា Mickey ព្រមទាំងទទួលបានចំណងដៃកូនស្រីម្នាក់នៅសព្វថ្ងៃ៕ឮ

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Aom ប្រារព្ធខួបកំណើតឈានចូលវ័យ៣៦ឆ្នាំ ខណៈទស្សនិកជនសឹងមិនជឿថាជាការពិត

-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច