Connect with us

ជីវិតកម្សាន្ដ

ចន ច័ន្ទលក្ខិណា ៖ ករណីស្ត្រីតាំងខ្លួនស្នងរូបព្រះនាងឥន្ទ្រទេវី កំពុងរង់ចាំចំណាត់ការពីក្រសួងវប្បធម៌

បានផុស

នៅ

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង ចន ច័ន្ទលក្ខិណា បាន​ចេញ​មក​បញ្ជាក់​ជា​ថ្មី​​ទៀត​ថា ករណី​ស្ត្រី​តាំង​ខ្លួន​ជា​អ្នក​ស្នង​រូប​ព្រះនាង​ឥន្ទ្រ​ទេវី ​អ្នក​នាង​កំពុង​រង់ចាំ​ចំណាត់​ការ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្ប: ខណៈ​ដែល​អ្នក​នាង​ បាន​ដាក់​សំណើ​រួច​រាល់​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឆ្លើយ​តប​របស់​អ្នកនាង ច័ន្ទ​លក្ខិណា នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ អាចារ្យ ធំ បាន​ចេញ​មក​ស្នើ​ដោយ​ការ​​លើក​ឡើងថា «​លោកស្រី​ ចន​ ច័ន្ទលក្ខិណា ​ត្រូវ​​ឈរ​ជា​ដើម​បណ្ដឹង​ប្ដឹង​បុគ្គល​ណា​ដែល​ធ្វើ​សកម្មភាព​ប៉ះពាល់​សិល្បៈ​វប្បធម៌ ​ស្រប​ពេល​ខ្លួន​កំពុង​អង្គុយ​កៅ​អី​ជា​ប្រធាន​សមាគម​សិល្បករ (មិន​បាច់​​ឆ្លើយឆ្លង​​អី​ទេ​ប្ដឹង​យក​តែ​ម្ដង​ទៅ)។

ជុំវិញ​ករណី​នេះ​ត្រូវ​បាន​អ្នក​នាង ចន ច័ន្ទលក្ខិណា លើក​ឡើង​ថា “ខ្ញុំ​​រង់​ចាំ​ចំណាត់​​ការ​​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​សិន ព្រោះ​ខ្ញុំ​​ក៏​បាន​ផ្តល់​ព័ត៌មាន​ហ្នឹង​ លើក​សំណើ​ជូន​លោក​ជំទាវ​ឲ្យ​បាន​ជ្រាប​តាំង​ពីថ្ងៃទី០៣ ខែមករា មក​ម្លេះ​ លោក​ជំទាវ ក៏​បាន​ឆ្លើយ​តប​មក​ខ្ញុំ​ភ្លាម​ៗ​ដែរ​នៅ​ក្នុង​កិច្ច​ការងារ​នេះ​គឺ​លោក​ជំទាវ​បាន​ប្រគល់​ភារកិច្ច​ជូន​ទៅ​ឯកឧត្ដម ចំរើន វណ្ណថា ដើម្បី​ធ្វើ​កិច្ចការ​នេះ“។

ប្រធាន​សមាគម​រូបនេះ​បាន​បន្ថែម​ថា «ខ្ញុំក៏បាន​ទាក់ទង​រំលឹក​ឯកឧត្តម​ម្តង​ទៀត​តាំង​ពីថ្ងៃទី០៧ ខែមករា តែ​ឯកឧត្តម​បាន​មាន​ប្រសាសន៌​ថា ខាង​ក្រុម​ការងារ​បាន​ទាក់ទង​ទៅម្ចាស់​ផេ ក​ម្ចាស់​ផេក​លើក​ទូរស័ព្ទ​ហើយ​ក៏​បិទ​វិញ​មិន​អាច​ទាក់ទង​បាន​ ក្រសួង​ គឺ​ជា​ឪពុកម្តាយ របស់​អ្នកសិល្បៈ​ផ្នែក​រក្សា​សិល្បៈ​វប្បធម៌​ជាតិ ខ្ញុំ​អត់​ធ្វើ​ការ​រំលង​ក្រសួង​ទេ»។

កាល​ពី​ថ្មី​ៗ​នេះ បាន​ផ្ទុះ​ការ​រិះគន់​ទង្វើ​របស់​ស្រ្តី​លក់​អនឡាញ​ម្នាក់​ដែល​បាន​តាំង​ខ្លួន​ជា​អ្នក​ស្នង​រូប​ព្រះ​នាង​ឥន្ទ្រ​ទេវី​ចូល​សណ្ឋិត​បាន​បង្ក​ការ​​ភ្ញាក់​ផ្អើល​​ពេញ​បណ្ដាញ​សង្គម ខណៈ​មាន​មហាជន​មួយ​ចំនួន​ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ​ចាត់​វិធាន​ការ​លើ​បុគ្គល​រូប​​នោះ​ផងដែរ។

ដោយ​ឡែក​​ងាក​មក​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង ចន ច័ន្ទលក្ខិណា ភ្លាម​ៗ​នោះ​ក៏​បាន​ចេញ​មុខ​ស្នើ​សុំ​ក្រសួង​ពីរ​ត្រូវ​មាន​ចំណាត់​ការ​លើ​ស្ត្រី​​រូប​នេះ​​ផង​ដែរ។ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធាន​សមាគម សិល្ប​ករ​ខ្មែរ​ក៏​បាន​​ចាត់​ទុក​ទង្វើ​ស្ត្រី​តាំង​ខ្លួន​អ្នក​ស្នង​រូប​ព្រះ​នាង​ឥន្ទ្រ​ទេវី គឺ​ជា​ការ​មើល​ងាយ​វប្បធម៌​ដូនតា​ដ៏​ផូរផង់​របស់​ដូនតា​ខ្មែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ នាទីutes មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ៤០ នាទីutes មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ចងការប្រាក់
សន្តិសុខសង្គម១២ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម