ជីវិតកម្សាន្ដ
តួប្រុសក្នុងរឿង X-Men លោក Adan Canto ទទួលមរណភាពនៅអាយុ៤២ឆ្នាំ
តារាសម្តែង Adan Canto ដែលត្រូវបានគេស្គាល់លើតួនាទីរបស់គាត់នៅក្នុងរឿង “The Cleaning Lady” និង “Designated Survivor” បានទទួលមរណភាពនៅអាយុ ៤២ ឆ្នាំដោយសារតែជំងឺមហារីកពោះវៀនធំ ។

លោក Canto បានទទួលមរណភាពកាលពីថ្ងៃច័ន្ទ ដោយសារជំងឺមហារីកពោះវៀនធំ នេះបើយោងតាមអ្នកផ្សព្វផ្សាយដោយ Jennifer Allen ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់ CNN ថា Canto “មានស្មារតីរឹងមាំណាស់ គាត់លាក់បាំងមនុស្សគ្រប់គ្នាថាគាត់មិនបានឈឺ ដើម្បីកុំឲ្យអ្នកដទៃព្រួយបារម្ភពីគាត់ មានមនុស្សតិចណាស់បានដឹង”។
កើតនៅប្រទេសម៉ិកស៊ិក និងធំធាត់នៅរដ្ឋតិចសាស់ លោក Canto គឺជាតារាសម្តែង និងតន្ត្រីករដ៏ប៉ិនប្រសប់ម្នាក់ដែលកំពុងសម្តែងក្នុងរឿង “The Cleaning Lady” របស់ Fox ដែលកំពុងថតរដូវកាលទី៣ នៅពេលគាត់ទទួលមរណភាព។ Allen បាននិយាយថា Canto មិនទាន់ចាប់ផ្តើមធ្វើការនៅរដូវកាលថ្មីទេ។
ជាមួយគ្នានោះដែរ លោក Canto ត្រូវបានគេស្គាល់ផងដែរសម្រាប់តួនាទីរបស់គាត់នៅក្នុង “Designated Survivor” “Narcos” និង “Blood and Oil” ក្នុងចំណោមរឿងភាគទូរទស្សន៍ផ្សេងទៀត។ ភាពយន្តរបស់គាត់រួមមាន “X-Men: Days of Future Past” និង “Agent Game” ។
យ៉ាងណាក៏ដោយ មរណភាពរបស់តារាបរទេសរូបនេះបានធ្វើឲ្យពិភពសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងពេលដែលសេចក្តីថ្លែងការណ៍ Television and FOX Entertainment បានបញ្ចាក់លើកាសែត CNN ថា “យើងខូចចិត្តពេលដឹងពីមរណភាពរបស់ Adan Canto។ តារាសម្តែងដ៏អស្ចារ្យ និងជាមិត្តជាទីស្រឡាញ់ យើងមានកិត្តិយសដែលមានគាត់ជាផ្នែកនៃគ្រួសារ Warner Bros. Television និង FOX Entertainment ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់គាត់នៅសហរដ្ឋអាមេរិកក្នុងរឿង The Following ជាងមួយទសវត្សរ៍មុន” ។
តារាសម្ដែង Adan Canto បានមកដល់ក្នុងឆ្នាំ ២០០៩ នៅពេលដែលគាត់បានបង្ហាញខ្លួននៅក្នុងវគ្គពីរនៃ “Estado de Gracia” ដែលជារឿងភាគទូរទស្សន៍ដែលបានចែកចាយនៅក្នុងប្រទេសម៉ិកស៊ិក។ គាត់បានបន្តបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍ និងខ្សែភាពយន្តជាច្រើនរបស់ម៉ិកស៊ិករហូតដល់ឆ្នាំ ២០១៣ នៅពេលដែលគាត់បានដើរតួរក្នុងទីផ្សារសហរដ្ឋអាមេរិកនៅរដូវកាលទី១ នៃរឿង “The Following” របស់ Fox ជាមួយ Keifer Sutherland ។
ក្រោយមក ក្នុងឆ្នាំ ២០១៤ Canto បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តកំពូលវីរបុរស Marvel “X-Men: Days of Future Past” ជា Sunspot ដែលអាចផ្លាស់ប្តូរថាមពលនៃព្រះអាទិត្យ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Taylor Swift តូចចិត្ត ពេលពិធីករក្នុងកម្មវិធី Golden Globes លេងសើចនឹងអារម្មណ៍នាងជ្រុល

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?